" ហាងរ៉ូបមង្គលការ...? " ឡានរបស់ជុងហ្គុកបានឈប់នៅមុខហាងមង្គលការមួយឃ្យូឈីឈរមើលឡើងភ្លឹក
" ចុះអេតាសុីវិលរួចហើយគួរតែថតរូបមង្គលការទុកតាំងក្នុងផ្ទះយ៉ាងមិចដែរ " ជុងហ្គុកនិយាយបណ្ដើរដើរបណ្ដើរ
" លោកជុងងហ្គុក " បុគ្គលិកពីរបីនាក់បានចេញមកទទួលនាយធ្វើឲ្យឃ្យូឈីកើតចង្ងល់ឡើងម្ដងទៀត
" កុំប្រាប់ណាថាបងរៀបចំទុកមុន "
" ត្រូវហើយអ្នកនាង សូមអញ្ចើញខាងនេះ "
" បងបានរើសឈុតកូនក្រមុំទុករួចហើយអូនទៅលរមើលទៅ "
" បាន " ឃ្យូឈីដើរតាមបុគ្គលិកស្រីនោះទៅបន្ទប់ផ្លាស់សំលៀកបំពាក់ប្រហែលជាមួយសន្ទុះនាងតូចក៏ចេញមកវិញជាមួយរ៉ូបកូនក៏ក្រមុំពណ៌សរដ៏ស្រស់ស្អាត ជុងហ្គុក ឃើញហើយមើលឡើងភ្លឹក
" អ្នកនាងពិតជាស្រស់ស្អាតខ្លាំងណាស់សូម្បីតែកូនកំលោះក៏មើលឡើងភ្លឹកភ្លេចដកដង្ហើមទៅហើយ " បុគ្គលិកស្រី
" ជុង.... យ៉ាងមិចដែល...! ជុង... លឺអូនសួរទេ " ឃ្យូឈីហៅនាយម្ដងហើយម្ដងទៀតរហូតដល់នាយភ្ញាក់
" ស្អាតអូនពិតជាស្អាតខ្លាំងណាស់ អឺ! យកមួយឈុតនេះល្អទេ "
" ឲ្យតែបងពេញចិត្ត "
" ល្អ! ជួយតុបតែងមុខនិងធ្វើសក់ឲ្យគេផង បងទៅផ្លាស់សំលៀកបំពាក់សិនតិចទៀតជួបគ្នាពួកយើងថតរូបមង្គលការល្អទេ "
" បាន " ជុងហ្គុកលរមកថើបមាត់របស់ឃ្យូឈីហើយក៏ដើរចេញទៅបន្ទប់ប្ដូរខោអាវចំណែកឃ្យូឈីក៏ទៅតាមបុគ្គលិកក្នុងហាងជូឌី អង្គុយនៅក្នុងសួនច្បារកាន់ទូរស័ព្ទសើចយ៉ាងសប្បាយ ដោយសារតែជុងហ្គុកផ្ញើររូបថតរបស់គេនិងឃ្យូឈីពាក់ឈុតមង្គលការ
" នាងនេះល្ងង់មែន ធ្វើល្អតែបន្ដិចក៏ចិត្តទន់ទៅហើយ "
" ជូឌី "
" ជុន... " ជូឌីលឺសំលេងរបស់យ៉ុនជុនភ្លាមក៏រហ័សបិទទូរស័ព្ទទុកភ្លាម
" មកធ្វើអីនៅត្រង់នេះខ្យល់ត្រជាក់ប្រយ័ត្នផ្ដាស់ផ្ដាយប៉ះពាល់ដល់កូន "
" គឺអូននៅតែក្នុងបន្ទប់អប់ផ្សុកក៏ចេញមកយកខ្យល់ឱកាសបន្ដិច ទៅ "
" បងជូនអូនទៅក្នុងវិញ "
" បាន " ជូឌី ញញឹមខ្ចឹបពេលបានយ៉ុនជុនយកចិត្តទុកដាក់ តែខុសពីអ្នកដែលលួចឈរមើលនៅម្ខាងទៀត
" នាងជូឌី ស្រីចង្រៃឯងនេះ យើងមិនឲ្យនាងឯងមានក្ដីសុខជាងយើងទេ មិចក៏នាងអាចមានកូនចំណែកយើងមិនអាច បងប៊ីននិយាយត្រូវបើយើងអាចមានកូននោះបងថេយ៍នឹងយកចិត្តទុកដាក់នឹងយើងជាងនេះ " យូរ៉ា
VOUS LISEZ
វង្វេងស្នេហ៍បងប្រុសចិត្តមារ (SS1) completed ✔️
Fanfictionបងប្រុសដែលនាងគោរពស្រលាញ់តែបែរជាធ្វើបាបនាង ពេលដឹងថានាងនិងគេមិនបានជាប់សាច់ឈាមគ្នាគេក៏ចាប់ផ្ដើមប្រើអំពើថោកទាបមកលើនាង តើនាងធ្វើអីខុស? ហេតុអីគេធ្វើបាបនាងម្ល៉េះ?