ភាគទី ២០

1.7K 74 7
                                    

" បានៗ ហើយឈប់ៗ ឈ្លោះគ្នាទៅជុងហ្គុកឯងក៏ហួសហេតុពេកដែរមកធាក់ទ្វារបន្ទប់ប្អូនឡើងខ្ទេច យប់នឹងឲ្យប្អូនដេកមិច " អ្នកជាបងច្បងស្ដីឲ្យជុងហ្គុក
" បន្ទប់មានច្រើនឲ្យគេទៅដេកទៅ បើថារកមិនឃើញទេទៅដេកនៅបន្ទប់ដាក់ឥវ៉ាន់ក៏បាន " ជុងហ្គុក ឆ្លៀតងាកមកញញឹមឌឺដាក់ឃ្យូឈីទៀតធ្វើឲ្យស្រីតូចខឹងលើសដើម

" អាបងហ្គុក.... នេះនែ! បងស៊ុកលែងអូន " ឃ្យូឈីរកហក់ទៅវាយជុងហ្គុកតែត្រូវហូស៊ុកចាប់ជាប់
" ដាក់មកៗ យើងមិនខ្លាចឯងទេខ្លួនឲ្យតូចដូចស្រមោចខាំមិនទាំងឈឺផងនឹង " ជុងហ្គុក បន្ដនិយាយឌឺដងដាក់ឃ្យូឈី ចំណែកនាងតូចចាប់ផ្ដើមឆេះកាន់តែខ្លាំង

" អា.......!!!!!! " ឃ្យូឈីស្រែកយ៉ាងខ្លាំងសំលេងរបស់នាងលឺសឹងតែបែកផ្ទះទៅហើយបងៗទាំងអស់យកដៃផ្ទប់ត្រចៀកខ្លួនឯងតែហូស៊ុករវល់តែចាប់ប្អូនគេមិនបានបិទត្រចៀកខ្លួនឯងទេ

" អា៎...!!! " ស្រែកៗក៏សន្លប់ក្នុងរង្វង់ដៃរបស់ហូស៊ុក
" ឈី! ៗ " ជីមីនរហ័សរកមកមើលប្អូន ណាមជូននិងយ៉ូនហ្គីប្រុងនឹងរត់ទៅមើលដែលតែត្រូវជីននិយាយឲ្យឈប់

" សន្លប់ហើយ! ហាសហាស.... អន់! " សំលេងសើចចំអករបស់ជុងហ្គុកធ្វើឲ្យជីនសឹងឆេះដុំម្ដងៗ
" ជូន ... យ៉ូន ចាប់ជុងហ្គុក ចេញទៅទាន់យើងនៅធ្វើចិត្តស្ងប់បានមិនចឹងយើងនឹង.... "

" បាទៗ.... "
" លែងខ្ញុំ " ក្រោយពីទទួលបញ្ជារពីបងប្រុសធំហើយ យ៉ូនហ្គីនិងណាមជូន ក៏អូសជុងហ្គុកចេញទៅចំណែកអ្នកដែលត្រូវគេអូសចេញទៅ សើចយ៉ាងសប្បាយហាក់មិនបានខ្វល់ពីប្អូនដែលសន្លាប់អីបន្ដិច ជីនឃើញហើយបានត្រឹមក្រវីក្បាលហួសចិត្ត

" បងស៊ុកទុកឲ្យខ្ញុំមើលប្អូន ជីមីនតេហៅពេទ្យប្រចាំគ្រួសារឲ្យមកមើលឈីមក "
" បាទ " ជីមីនក៏ តេទូរស័ព្ទហៅគ្រូពេទ្យមក
" ឱ! ទ្វារដ៏កំសត់របស់ខ្ញុំអើយដូរមិនទាន់បានមួយខែផង " ជីនដើរមកមើលទ្វារទាំងខ្លោចចិត្ត

======

" ព្រះបុត្រាសូប៊ីន ចូលទៅមិនបានទេ " អង្គរក្សរបស់យ៉ុនជុនតាមមកឃាតសូប៊ីនតែរារាំងមិនជាប់
" យ៉ុនជុនចេញមកយើងមានរឿងនិយាយគ្នា "
" មានអ្វីត្រូវនិយាយ "
" រាជទាយាទ.... ក្រាបទូល " អង្គរក្សក៏ចេញទៅវិញតាមបញ្ជាររបស់យ៉ុនជុន

វង្វេងស្នេហ៍បងប្រុសចិត្តមារ (SS1) completed ✔️ Where stories live. Discover now