" ឯងមកហើយ.... ក្រពើវង្វេងបឹង " សំដីគ្រោកគ្រាតរបស់អ្នកម្នាងលីនដាធ្វើឲ្យស្ទេឡាស្ដាប់ហើយក៏មានអារម្មណ៍ថាមិនស្រួលក្នុងចិត្ត
" បើកទ្វារទៅខ្ញុំចង់និយាយជាមួយគាត់ជាលើកចុងក្រោយ " ស្ទេឡាដើរចូលមកក្នុងគុកដើម្បីមើលអ្នកម្នាងលីនដា
" បាទ " អ្នកយាមគុកក៏អនុញ្ញាតឲ្យនាងចូលទៅ
" មានអ្វីចង់សួរឬ "
" ហេតុអីបំបែកខ្ញុំពីប៉ាម៉ាក់បង្កើតរបស់ខ្ញុំ ពេលនេះពួកគាត់នៅឯណា.... "
" យើងមិនបានបំបែកគឺម្ដាយរបស់ឯងសយជួបយើង បើកុំតែយើងឯងស្លាប់បាត់ទៅហើយ "
" ទ្រង់ដឹងថាប៉ាម៉ាក់ខ្ញុំនៅឯណាឬ "
" ទោះយើងដឹងក៏យើងមិនប្រាប់ឯងដែរ "
" ល្អទ្រង់មិនប្រាប់ចឹងខ្ញុំនឹងតាមរកគាត់ឲ្យឃើញ " និយាយហើយស្ទេឡាក៏ងើបចាកចេញទៅបាត់តុក... តុក....
" ចូលមក "
" អ្នកម្នាង ព្រះនាងស្ទេឡាសុំជួប "
" ឲ្យគេចូលមក " អ្នកយាងម្នាក់នោះក៏ចាកចេញទៅវិញមិនយូរប៉ុន្មានស្ទេឡាក៏ចួលមក
" សូមគោរពអ្នកម្នាង " ស្ទេឡាឱនលំទោនគោរពទ្រង់
" មិនបាច់គួរសមទេមកអង្គុយមក "
" អរព្រះគុណ "
" និយាយមកមានអ្វីចង់ប្រាប់យើងឬ "
" គឺខ្ញុំម្ចាស់សុំឲ្យទ្រង់ដកដំណែងជាព្រះនាង "
" ហេតុអីទៅ? ឬនាងបន្ទោសខ្លួនឯង "
" មិនមែនទេគឺ ខ្ញុំចង់រស់នៅជីវិតសាមាញ្ញមួយ សង្ឃឹមថាទ្រង់បំពេញបំណងផង " លឺបែបនេះអ្នកម្នាងក៏ដង្ហើមធំគិតបន្ដិច
" បាន តែបើនាងត្រូវការអ្វីអាចប្រាប់យើងបានណា "
" ក្រាបទូល "
" ហើយគិតថានឹងចាកចេញនៅពេលណាដែរ "
" ថ្ងៃស្អែកពេលព្រឹក "
" ចាំបាច់លឿនបែបនេះដែរឬ "
" គ្មានជំរើសទេខ្ញុំម្ចាស់គ្រាន់តែចង់ចាកចេញពីទីនេះឲ្យបានឆាប់ "
" នាងសម្រេចចិត្តទៅហើយយើងក៏មិនជំទាស់ដែរជូនពរនាងសំណាងល្អអាចរកឃើញគ្រួសាររបស់ខ្លួនឯងវិញ "
" ចាស " ទ្រង់ទាំងពីរនិយាយគ្នារៀងយប់ជ្រៅបន្ដិចទើបស្ទេឡាចាកចេញទៅបាត់====
ស្ទេឡាបានត្រលប់មកប្រទេសកូរ៉េវិញតែលើកនេះនាងមកដោយស្របច្បាប់ក្នុងនាមជាប្រជាជនឥតោប្រវែស
" ស្ទេ! " មនុស្សប្រុសមាឌធំខ្ពស់រៀងសង្ហារលើកដៃក្រវីជាសញ្ញាស្រែកហៅអ្នកដែលដើរចេញពីកន្លែងត្រួតពិនិត្យអ្នកដំណើរ
" បងជីន " ស្ទេឡាដើរចេញមកឃើញស៊ុកជីនភ្លាមនាងក៏រត់ទៅរកគេភ្លាម
" នឹកឯងណាស់ " ជីនស្ទុះឱបស្ទេឡាដោយកានឹករលឹក
" ខ្ញុំក៏ដូចគ្នា មែនហើយដំណែងជាប្រធានផ្នែកទីផ្សារនោះ "
" កុំបារម្ភអីបងរៀបចំហើយរួចជាស្រេចអស់ហើយ "
" បងជីនគួរឲ្យស្រលាញ់ជាទីបំផុត "
" គួរសងគុណបងប្រុសម្នាក់នេះបែបណា "
" ស្រីស្រាល្បែងបងមិនចូលចិត្តចឹងខ្ញុំធ្វើអាហារពេលល្ងាចអញ្ជើញបងញាំបាយចុះ "
" របស់ក្នុងទូរទឹកកករបស់ឯងអស់ហើយពួកយើងទៅផ្សារទិញឥវ៉ាន់សិនល្អទេ "
" បានបងកំដរខ្ញុំល្អទេ "
" បាននាងច្រម៉ក់ " ជីននិងស្ទេឡានិយាយត្រូវគ្នាថែមទាំងស្និតស្នាលទៀតពួកគេទាំងពីរក៏ចាកចេញទៅជាមួយគ្នាស្របពេលនោះថេយ៉ុងមានការចេញទៅក្រៅប្រទេសចៃដន្យក៏ឃើញស្ទេឡានិងជីនដែរគេឈរមើលពួកគេរហូតចាកចេញទៅទឹកមុខស្មើរធេងដើរចូលទៅកន្លែងឆែកអុីនបាត់
ŞİMDİ OKUDUĞUN
វង្វេងស្នេហ៍បងប្រុសចិត្តមារ (SS1) completed ✔️
Hayran Kurguបងប្រុសដែលនាងគោរពស្រលាញ់តែបែរជាធ្វើបាបនាង ពេលដឹងថានាងនិងគេមិនបានជាប់សាច់ឈាមគ្នាគេក៏ចាប់ផ្ដើមប្រើអំពើថោកទាបមកលើនាង តើនាងធ្វើអីខុស? ហេតុអីគេធ្វើបាបនាងម្ល៉េះ?