" ផឹកទឹកសិនទៅបុត្រ... យ៉ាងមិចហើយធូរស្រាលខ្លះឬនៅ " អ្នកម្នាង សូហ្វៀហុតទឹកឲ្យបុត្រផឹកនាងតូចទទួលយកមកផឹករួចក៏ហុតកែវទឹកឲ្យវិញ
" លេងឈឺក្បាលហើយ មែនហើយខ្ញុំមានរឿងអី មានអារម្មណ៍ថាខួរក្បាលខ្លួនឯងទទេស្អាតនឹកអ្វីមិនឃើញទេ "
" មិនអីទេចាំមាតាប្រាប់បុត្រតាមដំណើររឿង ឈ្មោះរបស់បុត្រគឺ ផ្លររ៉ា ជាព្រះនាងនៃរាជវង្សដាយណារីស ព្រោះមានមនុស្សអាក្រក់ចង់ដណ្ដើមរាជពួកគេតាមសម្លាប់បុត្រនិងមាតាទើបធ្វើឲ្យបុត្រជួបគ្រោះថ្នាក់រហូតបាត់ការចងចាំ "
" ខ្ញុំពិតជាព្រះនាង "
" ត្រូវហើយស្ដាប់មាតាណា.... បុត្រត្រូវសម្រាកព្យាបាលឲ្យជាណាពះកយើងត្រូវត្រលប់ទៅរាជវាំងវិញទៅយកអ្វីដែលជារបស់បុត្រត្រលប់មកវិញ "
" ចាស... មាតា....! " ផ្លររ៉ា នៅងើយឆ្ងល់ស្លេរស្លឺរនៅឡើយតែក៏មិនដឹងធ្វើយ៉ាងមិចដែលមានតែជឿជាក់តាម=====
" ទីបំផុតបងមកផ្ទះហើយឬ.... " យូរ៉ា អង្គុយលើពូកបែរខ្នងដាក់ថេយ៉ុងដែលដើរចូលមក
" អូនមិនទាន់គេងទេឬ "
" ឲ្យគេយ៉ាងមិចបើប្ដីអូនមិនចូលផ្ទះនៅលួចមានស្រីខាងក្រៅទៀត បងមានអីបកស្រាយទេ " យូរ៉ាក្រោកឈរអស់កម្ពស់ហើយគប់រូបថតទៅលើពូក
" អូនតាមដានបងមិនយល់ថាហួសហេតុទេឬ " ថេយ៉ុងរើសរូបថតមកមើលក៏ឃើញថាជារូបគេនិងស្ទេឡា
" អូនហួសហេតុចុះបងនោះ នេះអ្នកទាំងពីរចាប់ផ្ដើមតាំងតែពីពេលណា "
" មិនទាក់ទងនឹងអូនទេ យ៉ាងណារវាងបងនិងគេពេលនេះលេងមានអ្វីទាក់ទងគ្នាទៀតហើយ "
" ហ៎! បែបនេះទើបបងត្រលប់មកផ្ទះវិញ ត្រូវហើយព្រោះគេនឹងឡើងគ្រងរាជជារាជនីឆាប់ៗនេះ បងគ្រាន់តែជាមនុស្សធម្មតាម្នាក់មិចនឹងអាចឆោងចាប់ព្រះអាទិត្យលើមេឃបានទៅ ការពិតទៅពីដើមមកក្នុងចិត្តបងមិនដែលមានខ្ញុំទេបងរៀបការជាមួយខ្ញុំព្រោះតែការទទួលខុសត្រូវ គិតថារៀបការរួចបងក៏ធ្វើអ្វីបានតាមចិត្តពីមុនបងមិនមែនបែបនឹងទេចុះមិចក៏ពេលនេះបងទៅជាបែបនេះ គីមថេយ៉ុងបងប្រាប់អូនមក " យូរ៉ាដើរមកវាយដើមទ្រូងហាប់ណែនរបស់រាងក្រាស់ដោយអារម្មណ៍ក្រោតខឹងយ៉ាងខ្លាំង
" ស្ដាប់បងបកស្រាយសិន "
" អូនមិនស្ដាប់ទេ បងជារបស់អូន អូនមិនឲ្យអ្នកណាមកដណ្ដើមបងពីអូនទេ " យូរ៉ាបន្ដវាយមិនព្រមឈប់ស្ដាប់តាមសំដីរបស់ថេយ៉ុងទេ
" បានហើយយូរ៉ា... អឹម! " វាយសុខៗយូរ៉ាក៏ចាប់ផ្ដួលថេយ៉ុងទៅលើពូកហើយថើបមាត់នាយយ៉ាងរោលរាល ថេយ៉ុងមិនបានខ្វល់ច្រើនគេក៏ត្រលប់យូរ៉ាឲ្យមកនៅក្រោមវិញហើយបន្ដថើបរហូតក្លាយទៅជាភ្លើងស្នេហ៍ឆាបឆេះពេញបន្ទប់....
YOU ARE READING
វង្វេងស្នេហ៍បងប្រុសចិត្តមារ (SS1) completed ✔️
Fanfictionបងប្រុសដែលនាងគោរពស្រលាញ់តែបែរជាធ្វើបាបនាង ពេលដឹងថានាងនិងគេមិនបានជាប់សាច់ឈាមគ្នាគេក៏ចាប់ផ្ដើមប្រើអំពើថោកទាបមកលើនាង តើនាងធ្វើអីខុស? ហេតុអីគេធ្វើបាបនាងម្ល៉េះ?