ភាគទី ៥៥

1.4K 79 2
                                    

ជុងហ្គុក បាននាំឃ្យូឈីមកមន្ទីពេទ្យរដ្ឋមួយនៅក្នុងទីក្រុងសេអ៊ូល កាយតូចត្រូវបានបញ្ជូនចូលទៅបន្ទប់សង្គ្រោះបន្ទាន់ រាងក្រាស់ឈររង់ចាំនៅខាងក្រៅប្រហែលមួយសន្ទុះគ្រូពេទ្យក៏ចេញមកវិញ

" លោកគ្រូពេទ្យនាងយ៉ាងមិចទៅហើយ "
" នាងមិនញាំអីយូរថ្ងៃ បើនៅតែបែបនេះអាចប៉ះពាល់ដល់ទារកនៅក្នុងផ្ទៃ... "
" ហាស! ទារក? "
" នេះលោកមិនដឹងទេឬ.... ប្រពន្ធលោកមានផ្ទៃពោះ 2 ខែកន្លះហើយ "
" គេមិនមែនប្រពន្ធខ្ញុំទេ.... "
" ខ្ញុំមិនដឹងទេតែខ្ញុំសុំផ្ដាំទៅលោកប៉ារបស់ក្មេងផងកុំសូវធ្វើរឿងនោះពេកព្រោះសុខភាពទារកបច្ចុប្បន្នមិនសូវជាល្អទេសុំយកចិត្តទុកដាក់ឲ្យល្អផង "
" បាទ.... " ការសន្ទនាបានបញ្ចប់ឃ្យូឈីបានបញ្ជូនទៅកាន់បន្ទប់សំរាកធម្មតា
" មានកូនចឹងឬ " ជុងហ្គុកសម្លឹងមើលនាងជារឿយៗ ក្នុងអារម្មណ៍ចាប់ផ្ដើមច្របូកច្របល់ទៀតហើយបេះដូងលោតខុសចង្វាក់ ចិត្តមួយនៅគុំនឹងឃ្យូឈី ឯចិត្តមួយទៀតចង់បោះបង់
" ទេ! ទេមិនអាចចិត្តទន់ទេ មានកូនយើងមិនចិត្តទន់ចំពោះឯងទេមិនអាចទេ " ជុងហ្គុក រត់ចេញទៅក្រៅបាត់

ក្រាក......

" មាតា! " សំលេងទ្វារបើកចូលមកបង្ហាញឲ្យឃើញអ្នកម្នាងលីនដា
" នៅចាំថាយើងជាមាតាឯងដែរ "
" គឺ..... ផ្លាច់! " មួយកំផ្លៀងរបស់អ្នកម្នាងលីនដាធ្វើឲ្យផ្ទៃមុខសររលោងរបស់ស្ទេឡា ងាកទៅម្ខាង
" មិនបាច់និយាយទេ វុីស! ចាប់នាងត្រលប់ទៅវិញ "
" ក្រាបទូល "
" ទេ! ទេអត់ទេកុំចូលមកណា... លែងយើងមាតាបុត្រមិនទៅវិញទេ " នាងតូចព្យាយាមរើបំរាស់ចេញតែគ្មានប្រយោជន៍ទេ
" កុំរឹងរូសណាស្ទេឡា ដល់ពេលឯងត្រូវទៅវិញហើយឈប់ធ្វើខ្លួនអត់ប្រយោជន៍ទៅ បើឯងមិនទៅវិញទេដំណែងជារាជនីនៅថ្ងៃអនាគតរបស់ឯងនឹងត្រូវគេដណ្ដើមយកទៅហើយ "
" បុត្រមិនខ្វល់ទេ ពីដើមមកបុត្រមិនដែលគិតចង់ធ្វើជារាជនីទេ មាតាលើកលែងឲ្យបុត្រទេ "
" ល្ងង់ខ្លៅណាស់ ប្រាប់ឯងទៅចុះបើនៅតែធ្វើខ្លួនបែបនេះទៀតកុំថាឡើយដំណែងជារាជនីសូម្បីតែជីវិតក៏មិនសល់ដែរ ពេលនេះក្នុងជួរមន្រ្ដីកំពុងតែប្រឆាំងនឹងយើងពួកគេទទួលបានដំណឹងថាអ្នកម្នាងសូហ្វៀនឹងត្រលប់មកវិញជាមួយនឹងខ្សែររាជវង្សពិតប្រាកដនោះគឺព្រះនាងផ្លររ៉ា "
" មិចនឹងអាចទៅ "
" អាចពួកគេនឹងបង្ហាញខ្លួនឆាប់ៗនេះមុនពេលគេរកព្រះនាងផ្លររ៉ាមិនទាន់ឃើញបុត្រត្រូវរួមដៃជាមួយមាតាទៅវិញរៀបចំប្រព័ន្ធសារជាថ្មី " អ្នកម្នាងលីនដាចាប់ដៃរបស់បុត្រនិយាយយ៉ាងកំសត់ធ្វើឲ្យនាងតូចទន់ចិត្តព្រមត្រលប់ទៅវិញ
" ព្រះពរមាតា "
" ល្អ " អ្នកម្នាងក៏ឱបស្ទេឡាយ៉ាងណែន

វង្វេងស្នេហ៍បងប្រុសចិត្តមារ (SS1) completed ✔️ Donde viven las historias. Descúbrelo ahora