ភាគទី ៦៤

1.4K 77 1
                                    

ថេយ៉ុងឈឺចាប់ខ្លាំងណាស់គេផឹកស្រាស្រវឹងនៅខុនដូរផ្ទាល់ខ្លួនរបស់គេអស់ជាច្រើន កែវភ្នែកសម្លឹងមើលទៅដបស្រានិយាយតែម្នាក់ឯង

" នេះជាលើទីពីរហើយ អេនណាស្លាប់ហើយ ឃ្យូឈីពេលនេះអូនក៏ស្លាប់ទៅដែល អ្នកទាំងពីរយ៉ាងមិចនឹងស្លាប់សប្បាយណាស់ឬមិចក៏ពួកអូនម្នាក់ៗចូលចិត្តលេងល្បែងនេះខ្លាំងម្ល៉េះដឹងទេថាល្បែងមួយនេះមានតែទៅតែមិនអាចមកវិញទេ ពួកអូនចិត្តអាក្រក់ខ្លាំងណាស់ ហេតុអី? តើហេតុអីទៅ? ប្រាវ...! " និយាយចប់គេក៏ក្រវ័តដបស្រានោះចោលទៅលើឥដ្ឋបែកខ្ចាយ
" អេ! ប្រយ័ត្ន! " ថេយ៉ុងងើបឈរដើរត្រេតត្រូតវីសនឹងដួលទៅមុតអំបែងដបទៅហើយតែសំណាងល្អមានមនុស្សមកជួយទប់ទាន់
" នាងជាអ្នកណា? " នាយតាមសម្លឹងស្បែកជើងកែវចោទរហូតអូសឡើងមកមើលផ្ទៃមុខតែថាគេផឹកច្រើនពេកកែវភ្នែកស្រពេចស្រពិលមើលមិនច្បាស់បែងចែកមិនដាច់
" ខ្ញុំគឺស្ទេឡា... "
" ឃ្យូឈី! គឺអូនទីបំផុតអូនមករកបងហើយ ឈីកុំទៅចោលបងអី " ថេយ៉ុងស្រមើស្រមៃមើលឃើញស្ទេឡាជាឃ្យូឈីគេក៏ស្ទុះទៅឱបនាងយ៉ាងណែន
" ថេយ៍! លោកច្រលំមនុស្សហើយខ្ញុំមិនមែនឃ្យូឈីទេ...! " ស្ទេឡាព្យាយាមរុញនាយចេញនិងបកស្រាយតែថេយ៉ុងមិនស្ដាប់
" បងមិនច្រលំទេអូនគឺឃ្យូឈី... កុំទៅចោលបងអី "
" ថេយ៍! អឹម...! " ស្ទេឡារកបកស្រាយបន្ដតែក៏ត្រូវនាយចាប់ថើបបូរមាត់ទាំងកំរោល រាងតូចស្ដើងដំបូងឡើយប្រកែកដែរតែការថើបដ៏ជំនាញរបស់ថេយ៉ុងធ្វើឲ្យនាងឈ្លុកវង្វេងរហូតទោទន់ទៅតាម ព្រមតបការថើបទៅកាន់នាយវិញ ប្រហែលមួយសន្ទុះថេយ៉ុងក៏ដកមាត់ចេញរួចលើកបីនាងចូលទៅក្នុងបន្ទប់ រាត្រីដ៏វែងអន្លាយ ភ្លើងស្នេហ៍ឆេះរោលរាលពេញបន្ទប់អស់ពេលមួយយប់ ថេយ៉ុងក្រោយពីបញ្ចប់សង្រ្គាមដោយហត់នឿយបូករួមនឹងភាពស្រវឹងគេក៏គេងលក់បាត់ទៅ ស្ទេឡា នៅក្នុងរង្វង់ដៃរបស់ថេយ៉ុងនាងមិនទាន់គេងទេ
" អូនមិនចង់ឲ្យពេលវេលាដើរទៅមុខទេ អូនខ្លាចខ្លាំងណាស់ ខ្លាចថាសុបិន្ដមួយនេះនឹងបញ្ចប់ពេលថ្ងៃថ្មីឈានចូលមកដល់ ថេយ៉ុង អូនពិតជាស្រលាញ់បងខ្លាំងណាស់ទោះអ្វីដែលបងធ្វើដាក់អូនមុននេះគ្រាន់តែជាចំណងមួយពេល ទោះបងយកអូនជំនួសគេតែអូនយល់ថាវាមានតម្លៃណាស់ អូនល្ងង់ណាស់ត្រូវទេ ទោះបីថ្ងៃស្អែកមកដល់លិទ្ធិផលចុងក្រោយអាក្រក់យ៉ាងណាក៏អូនទទួលយកដែល " ស្ទេឡាថើបមាត់រាងក្រាស់បន្ដិចរួចក៏ឈ្មុលចូលដើមទ្រង់របស់ថេយ៉ុងឱបនាយយ៉ាងណែនដូចជាខ្លាចរាងក្រាស់នឹងរលាយបាត់ចឹង

វង្វេងស្នេហ៍បងប្រុសចិត្តមារ (SS1) completed ✔️ Onde histórias criam vida. Descubra agora