ភាគទី ០៨

1.9K 72 2
                                    

រីង.....!

«ឃ្យូឈី? នាងនៅឯណាក្មេងឆ្គួត»
«អ្អា៎~~~~»
«ឃ្យូឈី? ឈី!"»សំលេងស្រែកតាមទូរស័ព្ទរបស់អ្នកជាប្អូនគេក៏ប្រញាប់រត់ទៅរកនាង

«ជួយផងអ្នកណាក៏បានដែរ» នាងស្រែកយំក្នុងចិត្តខណៈដែលអាពួកអស់នោះវាលូកលាន់ខ្លួនប្រាណនាងមិនឈប់

«ឲ្យលឿនឡើងទៅ»
«ចាប់នាងឲ្យជាប់ទៅ ទុកឲ្យយើងចាត់ការមុន» កាន បញ្ជារពីរនាក់ទៀតឲ្យចាប់ដៃនិងជើងរបស់ឃ្យូឈីកុំឲ្យរើ

ផាំង....!

«អា...អាកាន» ស្នូលកាំភ្លើងលន់ឡើងបាញ់ទំលុះក្បាលរបស់បុរសដែលឈ្មោះថាកានធ្វើឲ្យឈាមខ្ទាតប្រលាក់អ្នកទាំងបីឃ្យូឈីដែលនៅពីក្រោមឃើញឈាមច្រើនស្រោចលើខ្លួនធ្វើឲ្យនាងរឹតតែភ័យខ្លាច

«ឆាប់រត់ទៅ» ទាំងពីរនាក់ស្លន់ស្លោរដោយខ្លាចអំណាចរបស់ជុងហ្គុក ប្រញាប់រត់ចែកជើងគ្នា
«ចាប់បានក៏សម្លាប់ពួកវាឲ្យងាប់តៃហោងអស់ទៅត្រូវចាំសាកសពត្រូវតែមើលមិនយល់»កែវភ្នែកកំណាចពោរពេញដោយកំហឹង រឹតតែពុះខ្លាំងពេលមកឃើញសភាពប្អូនស្រីត្រូវគេបំពានបែបនេះ
«បាទចៅហ្វាយ» អ្នកជាកូនចៅឱនគំនាបបន្ដិចមុននឹងចេញទៅធ្វើតាមបញ្ជារ

ផាំង...ផាំង.....ៗ..ៗ ស្នូលគ្រប់កាំភ្លើងជាច្រើនបាញ់ទំលុះរាងកាយជនដៃដល់ទាំងពីរស្លាប់មួយរំពេចនៅកណ្ដាលព្រៃងងឹតស្ងាត់ច្រងំ

«ឃ្យូឈី? ឈី~! ឈី~!»
«បង....ហ្គុក.... បងហ្គុក ជួយ....អូន....ផង.....ជួយ!» សំលេងខ្សៀវៗខំប្រឹងនិយាយប្រាប់បងឲ្យជួយ ពេលដែលជុងហ្គុកដើរមកលើករាងកាយរបស់នាង
«ឈី? ឈី.... ហុីយ! ស្នាមអីនឹង?»ក្មេងតូចដែលគួរឲ្យស្រលាញ់ បែបជាត្រូវមកខូចខាតនៅកណ្ដាលព្រៃ ជុងហ្គុក ឃើញប្អូនស្រីក្នុងសភាពដ៏ពិបាកមើល សំលៀកបំពាក់ដែលត្រូវគេចាប់ហែក រាងកាយប្រលាក់ទៅដោយឈាម ឃើញបែបនេះចិត្តរបស់គេចាប់ផ្ដើមឈឺប្រៀបដូចគេចាក់រាប់មុឺនកាំបិតវាស្ទើរតែធ្វើឲ្យគេភ្លេចទៅហើយថាគេស្អប់ក្មេងម្នាក់នេះខ្លាំងប៉ុណ្ណា គេដោះអាវធំក្រៅរុំខ្លួនប្រាណអាក្រាតរបស់នាងក៏ប្រទះឃើញស្នាមនៅនឹងខ្នងរបស់នាង

វង្វេងស្នេហ៍បងប្រុសចិត្តមារ (SS1) completed ✔️ Tempat cerita menjadi hidup. Temukan sekarang