ឌឹប....
" ដើរមិនបើកភ្នែកទេឬយ៉ាងមិចហាស... " សំលេងតូចឆ្មារនិយាយឡើងដោយអារម្មណ៍ម៉ួរម៉ៅ តែមិនបានចាប់អារម្មណ៍នឹងអ្នកកំលោះដែលគេដើរបុកទេ
" នាង.... " ជុងហ្គុក ងើបមុខមកបម្រុងនឹងស្ដីឲ្យតែបែរជាគាំងមិនស្ទើរតើនេះគេយល់សប់ឬយ៉ាងណា....
" លោកនេះ... " នាងក្រមុំខណៈដែលស្ងាត់រៀងយូរក៏ងើយមកមើលតែក៏និយាយលេងចេញតែម្ដង" លោកនេះពួកយើង... មិច... "
" ទៅរួចបានយ៉ាងមិច " ក្រសែរភ្នែកសម្លឹងគ្នាទៅវិញទៅមកដោយការភ្ញាក់ផ្អើលក្មេងស្រីដែរឈរនៅចំពោះមុខគេមានមុខមាត់ដូចជាគេបេះបិទតែម្ដងហើយខុសតែភេទដែលគេជាមនុស្សស្រីចំណែកគេជាមនុស្សប្រុស" អេ! ឈប់ .... " នាងតូចរត់ទៅបាត់រកតែជុងហ្គុកសួរនាំមិនទាន់គេស្រវារចាប់នាងតែក៏ប៉ះត្រូវសក់នាងបានពីរបីសរសៃគេសម្លឹងមើលបន្ដិចមុននឹងញ៉ោចស្នាមញញឹមចេញមក ស្ទេឡាឈរមើលពីក្នុងហាងមុននឹងដើរទៅរកជូឌី
" បងជូឌី! នេះមានរឿងអី.... កាយវិការដូចជារត់គេចពីអ្នកណាចឹង " ស្ទេឡាធ្វើជាសួរនាំដោយបារម្ភ
" គ្មានអីទេតោះទៅរាជវាំងវិញ " និយាយហើយជូឌីក៏កាន់ដៃស្ទេឡាចាកចេញទៅនៅតាមផ្លូវជុងហ្គុករិះគិតពីមនុស្សស្រីដែលគេជួបមិញនេះសំនួរជាច្រើនបានផុសចូលមកក្នុងខួរក្បាលរបស់គេ នាយឈប់ឡានអែបទៅគៀនបន្ដិចដៃយកថង់ដែលដាក់សក់របស់មនុស្សស្រីមិញនេះបន្ទប់ពីគិតមួយសន្ទុះគេក៏ដកទូរស័ព្ទមកចុតតេទៅអ្នកណាមិនដឹង
" អាឡូ! អ៊ុនវ៉ូ ... នៅពេទ្យទេ យើងមានរឿងឲ្យជួយ! .... បាន ចាំជួបគ្នា " ដៃមាំចុតផ្ដាច់ការទាក់ទងគេក៏បើកឡានសម្រុកយ៉ាងលឿន
======
" ឈី! រៀងចប់ហើយគិតចង់ធ្វើអី? " ណាមជូន សួរនាំប្អូនខណៈពេលកំពុងញាំអាហារពេលល្ងាច
" បើមិនយល់ទាស់ទេមកធ្វើលេខាបងក៏បានណា " ជីមីនសម្លឹងមើលមុខរបស់ប្អូន
" មកធ្វើជំនួយការរបស់បងវិញ បងឲ្យប្រាក់ខែគុណនឹងពីរ " ហូស៊ុក និយាយធ្វើដៃធ្វើជើង ម្នាក់ៗដណ្ដើមនាងឲ្យទៅធ្វើការជាមួយ
" បានហើយបងៗ អូនសម្រេចចិត្តរួចហើយកុំប្រកែកគ្នាអី "
" អូនឈី! សម្រេចចិត្តអី " ជីន ងាកមកសួរ
ESTÁS LEYENDO
វង្វេងស្នេហ៍បងប្រុសចិត្តមារ (SS1) completed ✔️
Fanficបងប្រុសដែលនាងគោរពស្រលាញ់តែបែរជាធ្វើបាបនាង ពេលដឹងថានាងនិងគេមិនបានជាប់សាច់ឈាមគ្នាគេក៏ចាប់ផ្ដើមប្រើអំពើថោកទាបមកលើនាង តើនាងធ្វើអីខុស? ហេតុអីគេធ្វើបាបនាងម្ល៉េះ?