ជីមីនពិតជាបាននាំលូអុីសមកប្រទេសខ្យូអ៊ូលយ៉ុងហ្គុតមែន ក្មេងតូចត្រូវគេពរជាប់រហូតមកដល់សណ្ឋាគារ
" វ៉ាវ! ទីនេះស្អាត់ខ្លាំងណាស់ថែមទាំងមានព្រិលធ្លាក់ច្រើនទៀត តែនេះមិនទាន់ដល់រដូវបុណ្យណូអ៊ែលឯណាមិចក៏ទីនេះធ្លាក់ព្រិលច្រើនម្ល៉េះ " លូអុីសសួរនាំតាមរបៀបក្មេងដែលឃើញអ្វីប្លែក
" ទីនេះស្ថិតនៅក្បែរប៉ូលខាងជើងដែលជាតំបន់ត្រជាក់បំផុត ជាទូទៅសំរាប់អ្នករស់នៅទីនេះវាជារឿងធម្មតាទេ "
" អ៊ុំមីន ពេលណាទើបបានជួបម៉ាក់ "
" កន្លែងដែលម៉ាក់ក្មួុយនៅគឺមិនងាយចេញចូលផ្ដេសផ្ដាស់ទេ ក្មួយចាំបន្ដិចសិនទៅណា "
" សន្យាមកថាអ៊ុំនឹងនាំម៉ាក់មកជួបលូអុីស "
" ប្រាកដណាស់អ៊ុំសន្យា " ជីមីនទ្ពួកដៃសន្យាយជាមួយលូអុីសយ៉ាងសប្បាយចិត្ត=======
" ចៅហ្វាយ! ឈប់ផឹកទៀតទៅ.... "
" កុំមកឃាត់យើង... ចេញទៅ... "
" ចៅហ្វាយអ្នកប្រុសជីមីនយកអ្នកប្រុសតូចលូអុីសទៅបាត់ហើយ " ដេវីត ព្យាយាមនិយាយពន្យល់ជុងហ្គុកឲ្យភ្ញាក់ខ្លួន
" យកទៅ គ្រប់គ្នាទៅឲ្យអស់ទៅពេលនេះយើងលែងសល់អ្វីទៀតហើយឃ្យូឈី បោះបង់យើងពេលនេះលូអុីសត្រូវគេយកទៅបាត់ទៀត ហាសហាស! គីម ជុងហ្គុក យើងបែរជាមានថ្ងៃនេះដែរ ដេវីត មានតែឯងទេដែលនៅក្បែរយើងមិនទៅណាចោលយើង ម៉ោះមកផឹកជាមួយយើងមក " សំដីចេញពីមាត់មនុស្សស្រវឹងនិយាយមិនដឹងអី នាយដើរកាន់ដបស្រាហុចឲ្យកូចចៅជំនិតមុននឹងកៀនករបស់គេលើដបស្រាបំរុងនឹងជុល
" ចៅហ្វាយ! ឈប់ផឹកទៅ ឆាប់ទៅរកអ្នកនាងឃ្យូឈីទៅមិនចឹងយឺតពេលហើយ "
" យឺតពេល! ហុឹស! មិនមែនយឺតពេលទេតែហួសពេលហើយ គេមិនចង់ជួបយើងគេឲ្យយើងកុំទៅរកគេ.... ឯងគិតហេ! ថាគេនៅស្រលាញ់យើងនោះ "
" ចៅហ្វាយដែលខ្ញុំស្គាល់មិនមែនងាយចុះចាញ់បែបនេះទេគាត់ជាមនុស្សដែលចង់ឈ្នះខ្លាំងណាស់ ....ចៅហ្វាយទៅរកទ្រង់ទៅ "
" អត់ទេ! ឯងចេញទៅកុំមករំខានយើង " នាយចាប់អូសដេវីតចេញពីបន្ទប់របស់ខ្លួន ដេវីតគាំងនិយាយលែងចេញនាយបានត្រឹមតែក្រវីក្បាលហើយចុះខាងក្រោមវិញក៏ជួបនឹងប៉ាម៉ាក់និងបងៗរបស់ជុងហ្គុកអង្គុយជុំគ្នាអត់តែថេយ៉ុងនិងជីមីន
CZYTASZ
វង្វេងស្នេហ៍បងប្រុសចិត្តមារ (SS1) completed ✔️
Fanfictionបងប្រុសដែលនាងគោរពស្រលាញ់តែបែរជាធ្វើបាបនាង ពេលដឹងថានាងនិងគេមិនបានជាប់សាច់ឈាមគ្នាគេក៏ចាប់ផ្ដើមប្រើអំពើថោកទាបមកលើនាង តើនាងធ្វើអីខុស? ហេតុអីគេធ្វើបាបនាងម្ល៉េះ?