ផ្តើមរឿង ៖ November 2564 BE at 10:08 at night

8.5K 160 17
                                        

មីន យ៉ុនហ្គី ♥︎ ស៊ូហ្វីឡា ៖ វគ្គ១:គ្រាស្នេហ៍បង្វែងចិត្ត

សាធារណៈរដ្ឋកូរ៉េ ទីក្រុងសេអ៊ូល ព្រឹកដំបូង
បង្អួតសម្រស់ស្រស់ឆើតឆាយនៃទីក្រុង ល្បីល្បាយលំដាប់ពិភពលោក បញ្ចេញរស្មី ពន្លឺពណ៌មាសរះ ត្រចាស់ត្រចង់ នាថេរៈវេលា៨:៣០នាទីព្រឹក។
បង្ហាញទិដ្ឋថភាព ដ៏សែនមមាញឹម តាមថងវិថីការធ្វើចរាណ៍រថយន្ត បើកបរខ្វែងខ្វាត់ មានសភាពមមារញឹកខ្លាំងតាមថងវិថី ក្នុងទីក្រុងមួយនេះ
ប្រជាជនដែលរស់នៅទីនេះ ភាគច្រើនជា ជួរមន្ត្រីរាជការ អ្នកធ្វើការក្រុមហ៊ុន សិស្សសាលាជាដើម ធ្វើដំណើរចាកចេញពីទីលំនៅឋាន ទៅបំពេញ
កាតព្វកិច្ចតាមតួនាទីនិងឋានៈ រៀងខ្លួន ។
នៅក្នុងសាលារៀនឯកជនមួយកន្លែង ស្ថិតចំកណ្តាលទីក្រុងសេអ៊ូល មានក្មេងស្រីតូចច្រឡឹងមួយរូប វយ័១៦ឆ្នាំរៀនថ្នាក់ទី១១Aនាងតូចម្នាក់នេះ មានឈ្មោះថា ស៊ូ ហ្វីឡា កំពុងតែអង្គុយញ៉ាំអាហារពេលព្រឹកជាមួយមិត្តភ័ក្ករបស់នាង ដួសអាហារបញ្ចុកគ្នាសើចសប្បាយរីករាយ តាមចរិតកូនក្មេង ពុំទាន់អស់ធំ ។
ហ្វីឡា ជាកូនស្រីទោល របស់អ្នកជំនួញពោះម៉ាយមួយរូប
សព្វថ្ងៃនេះ នាងរស់នៅតែពីនាក់ឪពុកនិងកូន មកជាង១០ឆ្នាំទៅហើយ ក៏ព្រោះម្តាយបង្កើតហ្វីឡា គាត់មានជំងឺមហារីកតំណាក់កាលចុងក្រោយ បណ្តាលឱ្យលោកស្រីស៊ូលារចាកលោកទាំងបន្សល់ទុកកូនស្រីតូចមួយ ជាការដូរដល់លោកស៊ូ ។
កាល ពីមុនហ្វីឡានិងលោកប៉ារបស់នាង រស់នូវតំបន់
អ៊ីនឆុង ក្រោយមកបានផ្លាស់ប្តូរទីលំនៅឋាន មករស់នូវក្រុង
ស៊េអូលវិញម្តង បន្ទាប់មកលោកស៊ូ ដែលជាលោកប៉ានាងបាន នាំនាងមកចុះចូលរៀន ថ្នាក់វិទ្យាល័យនៅទីនេះ លោកស៊ូចង់ឱ្យយកូនស្រីរៀនបានខ្ពង់ខ្ពស់ សាលាល្អ
ដូចកូនគេដទៃដែរ ។
ហ្វីឡាជាក្មេងមានចរិតស្លូតបូត ស្តាប់បង្គាប់ណាស់
មិនឆ្មើងឆ្មៃ រង្វង់មុខប៉ោងបន្តិច ប្រឡង់ភ្នែកធំ មូលក្រឡង់សម្រស់ល្អគន់ កាន់តែមើល កាន់តែឈ្លក់វង្វេង មានមន្តស្នេហ៍ អាចខាបព្រលឹង រាយអន្ទាក់ដាក់មន្តស្នេហ៍
ទាក់ចិត្តកំលោះវ័យជំទង់ ថ្នាក់ទី១២បាន ។
ងាកមកមើល ដងថងវិថីដ៏មមាញឹកនេះវិញ មានឡានស្ព័រ ពណ៌ខ្មៅ៥គ្រឿង បើកក្នុងទិសដៅស្របគ្នា ចូលមកតំបន់ផ្ទះ អចលនទ្រព្យសម្រាប់ ដាក់សម្រាប់ជួលឱ្យអ្នកជំនួញធំៗ មួយចំនួន បានបើកមកសំចតខាងមុខផ្ទះធំមួយខ្នង ដែលមានស្លាកសញ្ញាខាងមុខ ជាកម្មសិទ្ធផ្ទាល់របស់គ្រួសា
ត្រកូលស៊ូ ។
នាយសង្ហាដែលមានអំណាចជាគេង បានដាក់ជើងចុះពីឡានដោះវ៉ែនតាខ្មៅមកដាក់និងធៀវអាវ ដើរតម្រង់ចូលក្នុងផ្ទះគ្រួសាត្រកូលស៊ូ ដោយគ្មានកាអនុញា្ញត ឬកោតក្រែងម្ចាស់ផ្ទះឡើយ ក៏ព្រោះគ្រប់យ៉ាងបានរៀបចំរួចជាស្រេច ក្រោមស្នាដៃកូនចៅរបស់ខ្លួន គេដើរចូលមកដាក់គូទអង្គុយលើសាឡុង គងអន្ទាក់ខ្លា មាត់ទំពារស្កកៅស៊ូ ហាក់បីដូចមិនខ្វល់និងបុរសវ័យចំណាស់ អាយុឈានចូល៦០ផ្លាយ កំពុងលុតជង្គង់ចំពោះមុខខ្លួនសោះឡើយ គេសំឡឹងមើលលោកស៊ូបន្តិច មុននិងហើប
បបូរមាត់ បន្លឺសំដីចេញមក ៖
" បើឯងមិនមានលុយសងយើងគ្រប់ ក៏ត្រៀមខ្លួនចាំតែងាប់ឱ្យហើយទៅ " នាយកំលោះមានអំណាច បោះសំដី មុតស្រួច ដូចកាំបិត និយាយចេញមក ហាក់បីដូចចជាការស្លាប់នេះជាដំណោះស្រាយងាយបំផុតអ៊ីចឹង សម្រាប់គេ តែសុំទោស នាយកំលោះមិនដែលខ្វល់ស្រាប់ទៅហើយ ចាត់ទុកកូនបំណុលត្រឹមធូលីដី ដែលហោះ ហើររំលងក្បាល តែប៉ុណ្ណោះ ។
សំដីដែលនិយាយចេញមក ផ្តើមពីម្ចាស់កាយមាំ មានឈ្មោះថាមីន យុនហ្គី គឺជាអ្នកជំនួញវ័យ៣៥ឆ្នាំ អាចនិយាយបានថា ជាវ័យជ្រេខ្វះតែ១ជួយទៀត គេរាប់ចូលវ័យចំណាស់ហើយ នាយកំលោះជាម្ចាច់ក្រុមហ៊ុន ខាងលើមានគម្រោងរីស៊ត ជាប់ជាមួយនិង កាសុីណូនូវលើកោះ ផ្ទាល់ខ្លួនមួយកន្លែង ។
គេជាបុរសសោះក្រោះ ឈាមត្រជាក់ លើសពីនេះគេក៏ជាក្រុមជាម៉ាហ្វៀម្នាក់ លាក់មុខសម្ងំរស់ក្នុងសង្គម ដ៏ស្រស់ឆើតឆាយគ្មានអ្នកណាម្នាក់ បានដឹងពីរឿងផ្ទៃក្នុងរបស់បុរសកំណាចម្នាក់នេះឡើយ មានត្រឹមតែមិត្តភ័ក្ក ស្និតស្នាល ប៉ុន្មាននាក់ ជាក្រុមជាមួយគ្នាប៉ុណ្ណោះ ដែលដឹងរឿង ។
ទោះស្ថិតក្នុងវ័យជ្រេក៏ពិតមែន បើនិយាយពីសម្រស់មិនចាញ់ក្មេៗវយ័២០ឆ្នាំប៉ុន្មានដែរ រូបរាងរបស់គេសង្ហា ស័ក្តិសម ជាបុរសហ្មត់ចត់និងកាងារ តែចិត្តត្រជាក់ ដៃឆៅ ជាពិសេសមុខងាប់មិនរាប់ញ្ញាត្ត នេះឯងចរិយាពិតរបស់គេ បើសិនមានអ្នកណាម្នាក់ឱ្យគេខឹងរឿងអ្វីមួយ គេអាចជះកំហឹងនោះ ជ្រុលដៃសម្លាប់មនុស្សភ្លាមៗនៅនិងមុខ
ក៏ថាបាន ដូចពេលនេះអ៊ីចឹង ៖
" លោក មីន ទុកពេលឱ្យខ្ញុំមួយសប្តាហ៍ទៀត តើបានទេ ខ្ញុំសូមអង្វរផងទៅចុះ " លោកស៊ូជាឳពុករបស់នាងតូចហ្វីឡា គាត់កំពុងអង្វរករ នាយកំលោះ ដែលមានអំណាច ចំពោះមុខគាត់ ព្រោះចង់សុំឱកាសគេ ទុកពេលគត់ខ្លះ ដើម្បីរក ថវិកាមកដោះបំណុលដែលគាត់បានជំពាក់គេ ពេលនេះគាត់ក៏កំពុងរកដំណោះស្រាយ ដូចគ្នា ។

កូនបំណុលចងស្នេហ៍❥  កែសម្រួលថ្មី {រដូវកាល១✍︎} Completed ✔️ Wo Geschichten leben. Entdecke jetzt