ជីមីនបោះកាំភ្លើងចោល រត់មកលើកត្រកង កាយបងប្រុស ដាក់គេងលើដីធម្មតាសិន ទើបប្រែមកត្រកងនាងតូច កើយលើភ្លៅទះថ្ពាល់នាងតិចៗ បើពួកគេសន្លប់ទាំងពីរ នាក់ក្នុងពេលតែមួយ រងរបួសដូចគ្នា សំខាន់យ៉ុនហ្គីហូរឈាមច្រើនជាង នាងតូចដោយសារតែនាយត្រូវគ្រាប់កាំភ្លើង២គ្រាប់ស្ទួនគ្នា។
" ជីមីនឯងមើលពួកគាត់ចុះ កាងារដែលនៅសេសសល់បងជា
អ្នកចាត់ការ កុំបារម្ភអី បងនិងចាប់អាម្សៀម្នាក់នេះអោយបាន "
ជុង ហូស៊ុក ជាមិត្តសម្លាញ់ ក៏ជាបងប្អូន ស្រឡាញ់គ្នាស្លាប់រស់របស់យ៉ុនហ្គីនិងជីមីនផងដែរ ក្នុងប្រតិបត្តិការគំម្រោងចាប់ខ្លួនសៀតុង
លើកនេះ ក៏មាននាយជា អ្នកនៅពីក្រោយរឿងគ្រប់យ៉ាងដែរ
ជីមីនបានទាក់ទង ពឹងពាក់ហូស៊ុក កាលពីយប់កើតហេតុ ដែលទទួលដឹងថាបាត់ខ្លួននាងតូច ហ្វីឡាពីផ្ទះលម្ហែ មកម្លេះ នាយ
សង្ហាហូស៊ុក ជាឧត្តមសីនីយ៍ឯក ប្រចាំនៅសហរដ្ឋអាមេរិច ក្តោបក្តាប់ក្រុមប៉ូលិស អន្តរជាតិនិងប៉ូលិសសម្ងាត់ សើបអង្កេតរឿងក្តីគ្រឿងញៀន តាមចាប់មេខ្លោងធំៗ ដែលបន្តផលិតនិងចែកចាយគ្រឿងញៀន តាមបណ្តាប្រទេសសមាជិកUN ពេលនេះនាយមាន
តួនាទីតាមប្រមាញ់សៀតុង និងតួនាទីជាអ្នកជួយសង្គ្រោះបងប្រុសក្នុងពេលតែមួយ។
" អគុណបង យ៉ុនហ្គី បងប្រុស ដឹងខ្លួនឡើងកុំគេងណា ហ្វីឡាទ្រាំបន្តិច បងនិងជួយឯងនិងបងប្រុស " ជីមីនងាកទៅតបនិងហូស៊ុករួចបន្តរងចាំជំនួយ ភ្នែកចាប់ផ្តើមក្រហមរលីងរលោង ព្រោះតែភិតភ័យដៃម្ខាងស្ទាប់ ចង្វាក់បេះដូងហ្វីឡា ចុះខ្សោយបន្តិចម្តងៗ
នាយបារម្ភ ជាងគេគឺនាងតូចក្នុងផ្ទៃទាំងពីរ ព្រោះជីវិត៣ដែលផ្សាជាប់គ្នា ក្នុងខ្លួនប្រាណតែមួយ ងាកទៅយ៉ុនហ្គីវិញ មានសភាព
សន្លប់មិនកម្រើក បាត់មាត់ក ដូចគ្នារំពេចនោះ រ៉ាហ្វាត់បានមកដល់យ៉ាងរហ័ស ទាន់សភាពការតែម្តង។
" អ្នកប្រុសខាងនេះទាន អ្នកប្រុសបីម្ចាស់ស្រី ទុកឱ្យខ្ញុំ
គ្រាចាហ្វាយ " រ៉ាហ្វាត់បានអោយអង្គរក្សចុះសំចត ឧត្ថម្ភាគចក្រក្បែរនោះ ទើបខ្លួននិងអង្គរក្សម្នាក់ទៀត រត់មកជួយគ្រារាង្គកាយសន្លប់ស្តូកស្តឹង របស់ចាហ្វាយនាយពួកគេ ចំណែកឯនាងតូច
ត្រូវបានជីមីនបីត្រកង រត់យ៉ាងលឿន ឡើងទៅតាមក្រោយទាំងផ្នែកខ្នងខាងក្រោយ ជាប់គ្រាប់ព្រួញហូឈាម មកមិនដាច់ដូចគ្នាដោយហេតុសញ្ចឹងគិតថា មានការបង្ហូរឈាម អាចនិងកើតមានឡើងទើបអ្វីៗ គ្រប់យ៉ាងរៀបចំដោយមានក្រុមគ្រូពេទ្យសង្គ្រោះបឋម ការកក់មន្ទីពេទ្យ ទុកមុនរួចជាស្រេច នេះជាការស្មានទុក របស់ជីមីន ពេលនេះទុក្ខមកដំណាលគ្នាដ៏ទៅពីនាក់ ម្ខាងបងប្រុស ម្ខាងទៀតប្អូនថ្លៃ ដែលដែលកំពុងពរពោះក្មួយភ្លោះរបស់គេ២នាក់ សរុបទាំងអស់បួននាក់ម្តាយឳពុកកូន ស្ថិតក្នុងភាពគ្រោះថ្នាក់ ទាំងអស់គ្នា មួយគ្រួសារ ត្រកូលមីនតែម្តង។
YOU ARE READING
កូនបំណុលចងស្នេហ៍❥ កែសម្រួលថ្មី {រដូវកាល១✍︎} Completed ✔️
Romanceមីន-យុនហ្គី ♥︎ ស៊ូ-ហ្វីឡា នាងមានឈ្មោះជាកូនបំណុលរបស់គេ មានតួនាទីដោះបំណុលជំនួសឳពុក បើគ្រួសារនាងមិនមានប្រាក់គ្រប់គ្រាន់មកសងគេវិញដល់កាលកំណត់នេះទេ ដូចឆ្នេះគេចាត់វិធានការតាមច្បាប់របស់គេ។ បុរសឈាមត្រជាក់ មាននាមជាម៉ាហ្វៀលាក់មុខកាចសាហាវឃោឃៅឈាមត្រជាក់ ជាពិសេសគ...
