ភាគ: ២០

3.5K 108 7
                                        


អាកាសធាតុខាងក្រៅ មានភ្លៀងធ្លាក់ រលឹមស្រិចៗ នៅផ្ទះចម្ការក្បែរជើងភ្នំ មានផ្គរលាន់ន្ទះ រន្ទះផូង!!ផាំង!! ខ្យល់ត្រជាក់បកមកល្ហៀកៗ បោកបក់តាមរយះប្រឡោះបង្គួរ មកប៉ះនិងរាងកាយ ស្រីល្អគេងយល់សុបិន្តអាក្រក់ បែកញើសជោកថ្ងាស ខណៈដែលរាងក្រាស់ ទើបតែចូលមកដល់ខាងក្នុងបន្ទប់ល្មម ៖

" ជុប!! ក្តៅខ្លួនម្លេះ? " ជុងហ្គុកទុកអាវក្រៅលើសាឡុង ដើរហួសមកក្បែរអ៊ែនឌី ឱនថើបបបូរមាត់នាងរួចយកដៃស្ទាបថ្ងាស ឃើញថាអ៊ែនឌីកំពុងក្តៅខ្លួន ឬមួយមានរបួសជើង មិនបានលេបថ្នាំត្រឹមត្រូវ ពេលនោះអ៊ែនឌី ទធាក់ជើង ពេញពូក ៖

" អ្ហាយ ហ្អឹក!! ហ្អឹក!! ម្ចាស់តូច មិនពិត មិនពិតទេ " អ៊ែនឌីគេងមមើល រវើរវាយយល់សុបិន្តអាក្រក់ ម្រាមដៃខ្ញាំឱបដើមដៃជុងហ្គុក ស្រែកហៅប្រុសកំលោះ នាងទ្រហោរយំស្រែកហៅគេ ដោយអារម្មណ៍ភ័យខ្លាច ដូចកំពុងរត់គេចពីអ្វីម្យ៉ាងអ៊ីចឹង ។

" អ៊ែន...ភ្ញាក់ឡើង យើងនៅទីនេះ " ជុងហ្គុកទះថ្ពាល់អ៊ែនឌី ដាស់នាងឱ្យភ្ញាក់ ចាកចេញពីការយល់សុបិន្តអាក្រក់ ចាប់អង្រួនស្មានាង ក៏ប៉ុន្តែនាងយំកាន់តែខ្លាំង មួយសន្ទុះក្រោយមក ៖

" ម្ចាស់តូច អ្ហឹក!! អ្ហឹក!! អ៊ែនសុំទោស កុំទៅណាចោល
អ៊ែនណា " អ៊ែនឌីភ្ញាក់ដឹងខ្លួនងើបស្រវាទៅ ឱបម្ចាស់តូចភ្លាមនាងយំសសិត ខ្លាចទិថភាពក្នុងការយល់សុបិន្ត មួយនោះកើតឡើង នាងចង់ពោលពាក្យសុំទោសទៅកាន់ម្ចាស់តូច ។

" ក្មេងឆ្គួត ហៀសំបោរពេញថ្ពាល់ កើតអីមុននេះ នាងសុបិន្ត
អាក្រក់ឬ? " ម្រាមដៃក្រាស់ លើកជូតសំបោរប្រឡាក់ជាប់ពេញថ្ពាល់នាង ជុងហ្គុកសើចអស់សំណើច និងក្មេងពូកែខ្លាចដូចជា
អ៊ែនឌី គំរាមសម្លុតតិចតួច ផ្តើមកម្សត់ ខ្លបខ្លាចខុសរបៀប។

" ចាស...ម្ចាស់តូចដេញអ៊ែនទៅប៉េកាំង ថែមទាំងយកស្រីពីរនាក់មកគេងឱប ធ្វើរឿងនោះជាមួយគ្នា រួចក៏...ហ្អឹក!! " ស្រីល្អងើបមុខសម្លឹងមើលម្ចាស់តូច រៀបរាប់ទាំងកម្សត់ អណ្តឺអណ្តក់ ស្រមៃឃើញរូបភាពសាហាវឃោឃៅរបស់ម្ចាស់តូចក្នុងការយល់
សុបិន្ត នាងចង់ប្រាប់ថាម្ចាស់តូច ពិតជាចិត្តដាច់ដាក់នាងខ្លាំងណាស់ ចុងប្រយោគអ៊ែនឌីមិនបានបកស្រាយបន្ត ព្រោះត្រង់កន្លែងនោះម្ចាស់តូច បានដកកាំភ្លើងតម្រង់មករកនាង បាញ់ចំដើមទ្រូងខាងឆ្វេងរបស់នាង ស្តែងតែម្តង វាពិតជាព្រៃផ្សៃខ្លាំងណាស់ ។

កូនបំណុលចងស្នេហ៍❥  កែសម្រួលថ្មី {រដូវកាល១✍︎} Completed ✔️ Donde viven las historias. Descúbrelo ahora