ភាគ: ៥៧

1.7K 85 5
                                        

ទម្រាំតែចេញពីផ្ទះបាន យ៉ុនហ្គីត្រូវចំណាយពេលលួងនាងតូច ឱ្យគេងលក់សិន ទើបបើកឡានបន្ទាន់ ទៅកាសុីណូ ពេលទៅ
ដល់ភ្លើងដែលបានឆេះ អាចនិយាយបានថាកាត់បន្ថយឆេះ បានខ្លះដែរ នៅសល់តែចំហាយផ្សែង ងងឹតខ្មួរខ្មាញ់ នាយសង្ហាឃើញប្អូនឈរខាងមុខច្រកទ្វាឃ្លាំង ក៏បោះជំហាន់វែងៗ ដើរទៅរកប្អូនប្រុស។

" ជីមីន យ៉ាងម៉េចហើយ មាននណាកើតអ្វីទេ ផ្សែងខ្លាំងម្លេះ?
នេះដោយសារ ចរន្តភ្លើងឬមកពីមានអ្នកលួចដុត? " នាយកំលោះជិះមកជិតដល់កាសុីណូ មើលពីចម្ងាយឃើញផ្សែងខ្មៅខ្មួរខ្មាញ់ពេលចូលមកដល់ ទើបដឹងថាភ្លើង ពិតជាឆេះធម្មតាមែន យ៉ុនហ្គីបានចូលមកទៅទះស្មាប្អូន ដោយចោទសួរប្អូន។

" អូហ៌!! បងប្រុស គឺមកពីមានជនបង្ករបង លួចដុត ខ្ញុំទើបតែចាប់បានមុននេះបង " ជីមីនងាកក្រោយ មកចាប់ដៃបងប្រុស រួចតបសំដី អ្នកជាបងប្រាប់មូលេហេតុ ភ្លើងឆេះ ណាមួយមុននេះ ជាសំណាងល្អ ចាប់បានជនសង្ស័យម្នាក់ លួចរត់គេចខ្លួន កំពុងតែគុំទុករងចាំសួរចម្លើយ នៅពេលក្រោយ បន្ទាប់មកជីមីន បានរៀបរាប់
ហេតុការណ៍ដែល ខ្លួនបានមកដល់មុន បងប្រុស ពួកគេឈរនៅចំហៀង ជិតឃ្លាំងកន្លែងឆេះ ចំណែកក្នុងកាសុីណូជាន់ទី១ បាន
បិទដំណើរការណ៍ បណ្តោះអាសន្នសិន ខ្លាចគ្រោះថ្នាក់ដល់ភ្ញៀវ ផ្សេង ខ្លាចបង្ករចរចារពេញការសុីណូ និងបានធ្វើការជម្លៀសភ្ញៀវនៅជាន់ក្រោមដី មកខ្លះ បាត់សមាជិក១គ្រួសារដែល ចូលសម្រាកស្នាក់នៅ បន្ទប់វីអាយភី ខាងកាសុីណូហ្វ្រីជូនភ្ញៀវ អ្នកទាំងពីឈរ មើលសកម្មភាពក្រុមពន្លត់អាគ្គីភ័យ មួយសន្ទុះ ក្រោយមក មានស្ត្រីម្នាក់ រត់មកស្រែកឡូឡា យំទួញសោក ក្បែរឃ្លាំងកំពុងឆេះ ៖

" ឱ្យខ្ញុំចូលទៅ អ្ហឹក!! អ្ហឹក!! សុំអង្វរកូនខ្ញុំគេងលក់ក្នុបន្ទប់ក្រោមដី" មានស្ត្រីម្នាក់រំខានដល់ក្រុមកាងារ ពន្លត់អគ្គិភ័យបានព្យាយាមរត់ចូល សម្តៅទៅកាន់ច្រកទ្វា លើកដៃសំពះអង្វរករ ក្រុមកាងារ កំពុងព្យាយាមបាញ់ទឹកពន្លត់ភ្លើងផង និងជញ្ជូនអុីវ៉ាន់ផង។

" មិនអាចចូលបានទេ សូមចូលរួមសហសការណ៍ផង " បុគ្គលិកផ្នែកពន្លត់អគ្គិភ័យ បានឃាត់ស្ត្រីម្នាក់នោះ កំពុងព្យាយាមរត់ចូលច្រកទ្វាក្រោមដី ពោពេញភ្លើងឆេះសន្ធោសន្ធៅ ពួកគេកំពុងតែ
អនុវត្តន៍តួនាទី ជួយពន្លត់ បាញ់ផ្សែងពន្លត់អគ្គិភ័យ។

កូនបំណុលចងស្នេហ៍❥  កែសម្រួលថ្មី {រដូវកាល១✍︎} Completed ✔️ Tempat cerita menjadi hidup. Temukan sekarang