គេមិនយល់ពីចិត្តនាង ប្រកែកតវ៉ាជាមួយនាង យកតែឈ្នះ នាងស្រែកដាក់គេ ដើម្បីឱ្យគេយល់ខ្លះ តែគេបែរស្រែកដាក់នាងវិញ អស់ជម្រើសស្រីតូចក្តាប់ដៃយ៉ាងណែន រុញគេថយក្រោយ
រួចបង្វិលខ្លួន ដើរទៅក្រោយខ្ទម ដួសទឹកមួយធុងទៀត មកលាយ
ម្សៅធ្វើនំ នាងចង់ធ្វើខ្លួនខ្ជិលខ្វល់ជាមួយគេ ៖
" នាងធ្វើស្អី? " កំហឹងមិនទាន់រលត់ នៅឆេះសន្ធោសន្ធៅក្នុងខ្លួនគេកញ្ឆក់ដៃនាង ទាញមកសួនាំ ដោយសំដីគំរោះគំរើយអត់ជាតិរបស់គេ ។
" ថយចេញ " នាងតូចបោះសំដីដេញគេចេញម្តងទៀត នាងសម្លក់មុខគេ មិនខ្លាចអំណាចគេសូម្បីតែបន្តិច នាងដើរហួរទៅផ្ទះបាយខាងក្រោយ ត្រៀមលាយម្សៅ ។
" សួរថាធ្វើស្អី ប្រាវ!! " គេតាមមករករឿង តាមសួរចង់យកឈ្នះនាងដ៏តតែបាន មិនយល់ថាក្នុងខ្លួនគេកំពុងតែកើតអ្វីនោះទេ ដេញតាមសួរនាងមិនឈប់ ដៃនៅមិនស្ងៀម គ្រវែងគ្រវាត់ចុះឡើង ប៉ះនិងធុងទឹកក្បែរនោះដួល កំពប់ទឹកអស់ សារជាថ្មី ។
" ខ្ញុំកំពុងតែរកលុយមកសងលោកហ្នឹងហើយ ហ្អឹក!! ហ្អឹក!! ថយចេញទៅ " នាងតូចក្រោកមកវិញ ងើយសម្លឹងមើលមុខគេ នាងអស់ការអត់ធ្មត់ជាមួយគេហើយ តាមយាយីសួនាំនាងមិនគ្រប់តាមទើសដៃទើសជើងនាង នៅស្ងៀមមិនបាន តើគេចង់យ៉ាងម៉េចជាមួយនាងឱ្យប្រាកដ ហ្វីឡាតម្តើងសំឡេងធំដាក់ ប្រុសកំលោះ កែវភ្នែកទាំងគូរកំពុងតែ តតាំងប្រឆាំង យកឈ្នះគ្នា ។
" មេឃមិនទាន់ភ្លឺផង រកលុយស្អីនាង បើចង់បានលុយច្រើនណាស់
ដេកបើកជើងឱ្យយើងទៅ ផាច់!! " នាងដើរចូល គេក៏ដើរចូលមកឱបខ្លួននាងជាប់ ឱនមុខខិតទៅជិតនាង ខ្សឹបបែបឌឺដង ផ្លែផ្កាម៉ាក់ងាយនាង ក្បែរត្រចៀក ថែមទាំងចង់លួចថើបនាង តែត្រូវនាងទះកំផ្លៀង មួយកំផ្លៀងបានមុន ចង់ឱ្យគេស្វាងពីសុបិន្ត ។
" គម្រក់ ថោកទាប "
" ហ៊ានទះយើងផងហ្អេស? អ៊ុប!! អ្ហឹម..."
" មាត់ដូចលាមក ចេញទៅ " នាងរុញគេចេញសារជាថ្មី ដេញក៏មិនចេញជេមិនចេះឈឺ ចាប់នាងថើបញ៉ាំញីបបូរមាត់ មិនឆ្អែតឆ្អន់ តាមបង្ករតែរឿង ថារួចនាងបើកទ្វាចេញទៅខាងក្រៅ បំណងទៅយកទឹកមួយធុងមកបន្ថែម តែត្រូវបុរសចិត្តអាក្រក់ កញ្ឆក់ដៃ ៖
ŞİMDİ OKUDUĞUN
កូនបំណុលចងស្នេហ៍❥ កែសម្រួលថ្មី {រដូវកាល១✍︎} Completed ✔️
Romantizmមីន-យុនហ្គី ♥︎ ស៊ូ-ហ្វីឡា នាងមានឈ្មោះជាកូនបំណុលរបស់គេ មានតួនាទីដោះបំណុលជំនួសឳពុក បើគ្រួសារនាងមិនមានប្រាក់គ្រប់គ្រាន់មកសងគេវិញដល់កាលកំណត់នេះទេ ដូចឆ្នេះគេចាត់វិធានការតាមច្បាប់របស់គេ។ បុរសឈាមត្រជាក់ មាននាមជាម៉ាហ្វៀលាក់មុខកាចសាហាវឃោឃៅឈាមត្រជាក់ ជាពិសេសគ...
