បរិយាកាសនៅមន្ទីពេទ្យ មិនសូវស្រស់ថ្លាដូចនៅផ្ទះឡើយ
យ៉ុនហ្គីបានស្នើលិខិត វិជ្ជបញ្ជារសុំចេញពីមន្ទីពេទ្យ ទៅសម្រាកនៅវិមាន ខាងមន្ទីពេទ្យបានយល់ព្រម ដោយឥតល័ក្ខខ័ណ្ឌ ព្រោះលោកម្ចាស់មីនជាអ្នកស្នើ ដោយផ្ទាល់ ពួកគេត្រូវសម្របតាម ដោយមានគិលានុបដ្ឋាយិកា តាមមើលថែម្តងម្កាល មុនពេលរបួសកាត់ថ្នេរ។
ឡានស្ព័រពណ៌ខ្មៅ បានលូនចូលវិមានមីន ធំស្កឹមស្កៃ ប្រុសកំលោះមាននាមជាលោកម្ចាស់មីន បានបីត្រកងកាយតូចជាកូនបំណុល ចូលមកខាងក្នុងវិមាន ជាលើកទី២ហើយ ដែលគេនាំនាងចូលវិមាន តែលើកនេះខុសប្លែកត្រង់ថា បុរសចិត្តកំណាចពីមុន បានប្តូរមកជារាជបុត្រាជិះសេះសរ សង្គ្រោះម្ចាសក្សត្រិយ៍ ម្ចាស់ខ្លួនផ្ទាល់ក៏មិនដឹងថានាំយក កាយតូចមកវិមានលើកនេះក្នុងឋានៈអ្វីដូចគ្នា ក៏ប៉ុន្តែបេះដូងគេលោតខុសចង្វាក់ រាល់ពេលក្បែរនាង វានិងមិនលោតនៅពេលដែលនាងចាកឆ្ងាយ កាន់តែក្រៀមស្វិតដូចផ្កាខ្វះទឹកសន្សើម នាងប្រៀបដូចកូនសោរ ចាក់ទម្លុះបេះដូងទឹកករបស់គេ ទោះបេះដូងគេពេលនេះ មិនទាន់ឆ្លាក់ឈ្មោះនាងក៏ដោយ ៖
" ជុប!! គេងលក់ស្រួលណាស់ហ្ន៎! " ដៃមាំដាក់ខ្លួនតូចទៅលើពូកថ្នមៗ ផ្តល់ជាស្នាមថើបលើបបូរមាត់សុីជម្ពូនាង គេងច្រតដៃមួយចំហៀងគយគន់មុខកូនក្មេង មិនទាន់អស់ធំ ។
" មុខដូចកូនបិសាច គេងសិនទៅ យើងងូតទឹកមួយ " នាងគេងលក់យ៉ុនហ្គីលួចអង្អែលថ្ពាល់នាង វាសសរសៃសក់ផាត់ចេញពីប្រឡងមុខ រួចឱនខ្សឹបក្បែរត្រចៀកនាង មុខក្រោកឡើង ក៏ប៉ុន្តែពេលនោះ រាងតូចស្រាប់តែគេង មមើ ៖
" ហ្អឹក!! អ្ហាយ...សុំអង្វរលោក កុំធ្វើបាបខ្ញុំ " ហ្វីឡាឱបក្រសោបខ្ញាំជាយអាវប្រុសកំលោះជាប់ នាងយំបង្ហូរទឹកភ្នែក ខួរក្បាលដិតដាមតែរឿងអភមង្គល ទារុណកម្ម ធ្វើបាបរាងកាយនាងកន្លងមក ដោយស្នាដៃ លោកម្ចាស់មីន ។
" ចំមែន ក្មេងឆ្គួត " យ៉ុនហ្គីដាក់ខ្លួនគេងវិញ ទាញនាងតូចមកឱបជាប់ទ្រូងអង្អែលក្បាលនាងតិចៗ ថែថើបសក់ក្បាលនាងមួយខ្សឺត!!នាងគេងមមើ ស្រែកយំកម្សត់ខ្លាំងណាស់ ។
ŞİMDİ OKUDUĞUN
កូនបំណុលចងស្នេហ៍❥ កែសម្រួលថ្មី {រដូវកាល១✍︎} Completed ✔️
Romantizmមីន-យុនហ្គី ♥︎ ស៊ូ-ហ្វីឡា នាងមានឈ្មោះជាកូនបំណុលរបស់គេ មានតួនាទីដោះបំណុលជំនួសឳពុក បើគ្រួសារនាងមិនមានប្រាក់គ្រប់គ្រាន់មកសងគេវិញដល់កាលកំណត់នេះទេ ដូចឆ្នេះគេចាត់វិធានការតាមច្បាប់របស់គេ។ បុរសឈាមត្រជាក់ មាននាមជាម៉ាហ្វៀលាក់មុខកាចសាហាវឃោឃៅឈាមត្រជាក់ ជាពិសេសគ...
