ភាគ: ៣៧

2.5K 103 15
                                        

ពេលលោកគ្រូនាយក គីមសុខជីនបានមកដល់ ជាមួយក្រុមគ្រូពេទ្យសង្គ្រោះបឋម អាការៈហ្វីឡា មិនសូវអំណោយផលប៉ុន្មានឡើយ នាងដកដង្ហើមញាប់ៗ ហូរទឹកភ្នែក ស្លេកស្តាំង ញ័រអស់ទាំង
ខ្លួនប្រាណ ៖

" ហ្វីឡា មានឮគ្រូរហៅទេ? កុំដេកណា៎ " សុខជីនស្រវាទ្រខ្លួនហ្វីឡាមកគេងលើភ្លៅខ្លួនឯង ព្យាយយកដៃទះថ្ពាល់នាង កុំឱ្យនាងគេងលក់ ព្រោះមើលស្ថានភាពនាង កាន់តែខ្សត់ខ្សោយកម្លាំង។

" លោកគ្រូជីន ជើងគាត់មានឈាមហូរមិនឈប់ ណា៎មួយ ទឹក
មុខនាងស្លេកស្លាំងណាស់ ខ្សោយបែបនេះ ខ្ញុំថាមិនអាចពន្យាពេលព្យាបាល នៅសាលាបានទេ គួរតែបញ្ជូលទៅមន្ទីពេទ្យ ព្រោះមុខរបួសមុតច្រើនកន្លែង " គ្រូពេទ្យប្រចាំសាលារៀន បាន
ដាស់តឿន ឱ្យលោកនាយក ឆាប់សម្រេចចិត្ត ក្នុងការបញ្ជូននាងតូចទៅព្យាបាលនូវមន្ទីពេទ្យ ដោយសារតែជើងរបស់នាង មានរបួស ហូឈាមមិឈប់ពេទ្យ ប្រចាំសាលា បានត្រឹមតែរុំបង់
ឃាត់ឈាម មិនឱ្យហូរ ទេណា៎មួយនាងចាប់ផ្តើមស្លេកស្លាំងព្រោះតែខ្សោយកម្លាំង ។

" អូខេប្រញាប់ឡើង " ថាហើយសុខជីនក៏ញ្ជូលហ្វីឡាឡើង
ឡានពេទ្យ ទៅមន្ទីពេទ្យរឿងផ្សេង រងចាំចាត់ការតាមក្រោយ
ពេលស្ថានភាព ប្រែទៅជាល្អវិញ ។

សុខជីនបានឡើងឡានមន្ទីពេទ្យ ទៅជាមួយហ្វីឡាដែរ ព្រោះនាង
ឈឺជើងពេក សន្លប់បាត់បង់ស្មារតី មានតែនាយម្នាក់ តាំងនាមជា
អាណាព្យាបាល ជំនួស មុខយ៉ុនហ្គីមួយថ្ងៃ សំខាន់បញ្ជូននាង
ដល់ពេទ្យសិន ចាំខលទាក់ទងយ៉ុនហ្គី នៅពេលក្រោយ។

មីនគ្រុប...

លោកម្ចាស់មីន កំពុងតែអង្គុយធ្វើការ នៅក្នុងអូសហ្វីស
របស់ខ្លួន យូរៗម្តងលើកនាឡិការតម្លៃថ្លៃ មើលទ្រនិចម៉ោង ព្រោះដូចជាជិតដល់ម៉ោង ហ្វីឡាចេញពីសាលារៀន ទើបត្រូវរូតរះបង្ហើយ ឯកសារដែលនៅសេសសល់ ជាមុនសិន ទើបទៅ
ទទួលនាងចេញពីរៀនបាន រំពេចនោះក៏មានអ្នកណាមិនដឹង បានខលចូលមកលេខទូរស័ព្ទ របស់គេ ៖

[ វីង!! វីង!! ] សំឡេងទូរស័ព្ទយ៉ុនហ្គី ស្រាប់តែបន្លឺរោរ្តិ៍ ជាសញ្ញាម្រាមដៃមាំ ស្រវាយកមកចុចទទួល ផ្អឹបនិងត្រចៀក យ៉ាងរហ័ស ឃើញថាលេខខលចូលមក ជាលេខបងប្រុសរបស់ខ្លួន ៖

កូនបំណុលចងស្នេហ៍❥  កែសម្រួលថ្មី {រដូវកាល១✍︎} Completed ✔️ Where stories live. Discover now