៥ខែកន្លង...
ក្រោយពីកើតរឿង ប៉ុន្មានខែមុនមក យ៉ុនហ្គីចំណាយពេលវេលាធ្វើការងារនៅតែផ្ទះ ឆ្លៀតពេលចេញទៅ មើលការដ្ឋានបានម្តងម្កាលនៅពេលដែល នាងតូចគេងលក់តែប៉ុណ្ណោះ ថ្ងៃនេះនាយទំនេរ ការងារក៏មិនសូវរវល់ប៉ុន្មាន ទើបនាយកំលោះ ចង់ឆ្លៀតទៅលេងជេជូ ពិនិត្យសុខភាពឆ្អឹងដៃបស់គេ និងធ្វើធុរៈខ្លះនៅថ្ងៃនោះ។
យ៉ុនហ្គីអង្គុុយនៅចុងពូក ដៃចុចលែបថបបញ្ជូនឯកសារការងារបង្ហើយទៅឱ្យជំនិតខ្លួន ឯស្រីតូចកំពុងងូតតនៅទឹកក្នុងបន្ទប់ទឹកមិនទាន់ចេញមកវិញទេ នាយបានត្រៀមឈុតសម្រាប់ចេញក្រៅដាក់
លើពូកទុកឱ្យនាងរួចជាស្រេច។
" លោកមើលពោះខ្ញុំចម្លែក យ៉ាងម៉េចមិនដឹង បានជាធំខុសធម្មតា
អ៊ីចឹងវាប៉ោង ពីមួយថ្ងៃទៅមួយថ្ងៃហើយ តិចកើតជំងឺចម្លែកអ្វីទៅ
ខ្ញុំខ្លាចណាស់លោក " ហ្វីឡាចេញពីបន្ទប់ទឹកមកវិញមានត្រឹមតែអាវឃ្លុំពីខាងក្រៅ ឈរទល់មុខកញ្ចក់ បង្វិលខ្លួនមើលរូបរាង្គខ្លួនឯងក្នុងកញ្ចក់ ហាក់ខុសប្លែកធម្មតា ទើបងាកមកឈរទល់មុខយ៉ុនហ្គីរួចអង្អែលពោះប៉ោង របស់នាង។
" ជុប!! ប្លែកអី? ឃើញថានៅស្អាតតើ សាច់សខ្ចីដដែល
ពោះប៉ោង នេះប្រហែលមកពីនាងញ៉ាំ ច្រើនទេដឹង កុំគិតច្រើននាងគ្មានឈឺស្អីទេ ជឿយើង " នាយអង្អែលផ្ទៃពោះនាង ថ្នមៗរួចឱនទៅថើបត្រង់ផ្ទៃពោះនាង បន្ទាប់មកក៏ទាញចង្កេះ អង្រងមកអង្គុយលើភ្លៅមាំខ្លួន បញ្ចេញញញឹម ប្រាប់ទៅនាងវិញ ក្មេងដូចនាងតែងតែគិតច្រើន ផ្តេសផ្តាស ខ្លាចនេះខ្លាចនោះ ខ្លាចកើតមានជំងឺជាប់ខ្លួនធ្ងន់ធ្ងរ ទាំងនៅវ័យក្មេង។
" តែខ្ញុំនិយាយមែនណា៎ វាប្លែកពិតមែន ទើបបានជាសួរយោបល់
ពីលោក ព្រោះលោកជាមនុស្សចាស់ គួរតែដឹងរឿងច្រើន "នាងតូចអង្គុយលើភ្លៅរបស់គេ ដាក់ដៃលើក៎គេ តបសំដីទៅគេបញ្ចេញទឹកមុខ សោកសៅ មានកាព្រួយបារម្មណ៍ក្នុងចិត្ត។
" នាងគ្មានអ្វីប្លែកនោះឡើយ គ្រាន់តែឡើងគីឡូបន្តិច មើលចុះឡើងតឿហើយ មានដឹងខ្លួនដែរអត់? ស្រីតឿ " ដៃមាំលើកឡើងមកចាប់ច្បិចថ្ពាល់ប៉ោង លេងសំដីលែបឃាយ បង្អាប់កូនក្មេង ដោយកាយវិការក្នក់ក្នាញ់ ចំពោះនាង។
YOU ARE READING
កូនបំណុលចងស្នេហ៍❥ កែសម្រួលថ្មី {រដូវកាល១✍︎} Completed ✔️
Romanceមីន-យុនហ្គី ♥︎ ស៊ូ-ហ្វីឡា នាងមានឈ្មោះជាកូនបំណុលរបស់គេ មានតួនាទីដោះបំណុលជំនួសឳពុក បើគ្រួសារនាងមិនមានប្រាក់គ្រប់គ្រាន់មកសងគេវិញដល់កាលកំណត់នេះទេ ដូចឆ្នេះគេចាត់វិធានការតាមច្បាប់របស់គេ។ បុរសឈាមត្រជាក់ មាននាមជាម៉ាហ្វៀលាក់មុខកាចសាហាវឃោឃៅឈាមត្រជាក់ ជាពិសេសគ...
