ក្នុងឡានដូចជាស្ងប់ស្ងាត់ មិនសូម្បីតែមានអ្នកណានិយាយអ្វី
មួយម៉ាត់ នាងតូចនៅខឹងនិងយ៉ុនហ្គីនៅឡើយ នាងអង្គុយរក្សាគម្លាតពីយ៉ុនហ្គី ដាច់ឆ្ងាយទៅម្ខាង នៃកៀនជញ្ជាំទ្វាឡាន
បែរមុខចេញមិនចង់មើលគេផង មនុស្សស្អីផ្តាច់ការ អាងតែខ្លួនមានអំណាច ចូលចិត្តញ៉ោះកូនក្មេង ឥតល្ហែ ។
ប្រមាណជា១៥នាទីក្រោយមក ឡានស្ព័រពណ៌ខ្មៅបានបើកមកដល់ ភោជណីដ្ឋានមួយកន្លែង ដែលមានស្តង់ដា និងសេវាកម្មល្អបំផុត ជាអាហារបែបអ៊ីតាលី នាយកំលោះបោះជំហានដើរចូល
ទៅខាងក្នុង យ៉ាងលូយសង្ហា មានអំណាច ដៃម្ខាងចាប់ស្រាក់ដៃតូចជាប់ គ្រាន់តែដើរចូលមក មានបុគ្គលិក រងចាំរាក់ទាក់
ទទួលស្វាគមន៍ នៅខាងមុខផ្លូវចូល យ៉ាងកក់ក្តៅ ៖
" សួរស្តីលោកម្ចាស់មីន " បុគ្គិលផ្នែកសេវាកម្ម ឱនក្បាលគោរព្ធលោកម្ចាស់មីនគ្រប់គ្នា អ្នកណាមិនស្គាល់លោកម្ចាស់មីននោះ
ជាបុរសសម្បូរស្នេហ៍ មានជំនួញក្តោបក្តាប់ពេញដៃ ជាពិេសស ជាប់ឈ្មោះជាបុរសមានចិត្តសប្បុរសធម៌ ជួយស្រោចស្រង់
សង្គមជាតិ ។
" ហ្អឹម...តើមានកន្លែនទំនេរដែរទេ? " ប្រុសកំលោះគ្រហឹមរួច
ក៏ចោតសួរទៅកាន់បុគ្គលិក ដោយក្រសែភ្នែកសម្លឹងមើលទៅបរិយាយកាសក្នុងភោជណីយដ្ឋាន ព្រោះថ្ងៃនេះប្លែកជាងរាល់ដង។
" បន្ទប់វីអាយភីពេញអស់ហើយទាន ដោយសារភ្ញៀវកក់ធ្វើ
ខួបកំណើត ច្រើន "
" អូខេ មិនអីទេ អ៊ីចឹងអង្គុយកន្លែងធម្មតាទៅក៏បានដែរ "
" ទទួលបានទាន អញ្ជើញខាងនេះ "
" តុធម្មតាអាចអង្គុយបានឬអត់? " ប្រុសកំលោះដឹកដៃនាងតូច មកកន្លែងអង្គុយ ដូចឱពុកដឹកដៃកូនចូលភោជណីយដ្ឋានញ៉ាំអីអ៊ីចឹងសមគ្នាណាស់ គ្មានអ្នកណាគិតថាគូរសង្សាឡើយ ព្រោះនាង
មានមាឌតូចល្អិតតែមួយ នាយកំលោះបានងាកមកសួនាំហ្វីឡា។
" .... " នាងមិនតបចម្លើយ ដោយសារនៅខឹង នៅមានកូនចិត្ត
ងរង៉ក់ក់ និងគេមិនទាន់បាត់ ។
" មិនឆ្លើយ បានន័យថាគ? " មិនសូម្បីតែឆ្លើយតបនិងគេ ប្រហែលនាងក្លាយជាមនុស្សគ និយាយលែងចេញហើយមើលទៅ បន្ទាប់មកយ៉ុនហ្គី ទាញកៅអីឱ្យរាង្គតូចអង្គុយ មិនយូរប៉ុន្មានខាង
បុគ្គលិកផ្នែកសេវាកម្មម្ហូបអាហារ ក៏យកសៀវភៅមុខម្ហូបមក ។
YOU ARE READING
កូនបំណុលចងស្នេហ៍❥ កែសម្រួលថ្មី {រដូវកាល១✍︎} Completed ✔️
Romanceមីន-យុនហ្គី ♥︎ ស៊ូ-ហ្វីឡា នាងមានឈ្មោះជាកូនបំណុលរបស់គេ មានតួនាទីដោះបំណុលជំនួសឳពុក បើគ្រួសារនាងមិនមានប្រាក់គ្រប់គ្រាន់មកសងគេវិញដល់កាលកំណត់នេះទេ ដូចឆ្នេះគេចាត់វិធានការតាមច្បាប់របស់គេ។ បុរសឈាមត្រជាក់ មាននាមជាម៉ាហ្វៀលាក់មុខកាចសាហាវឃោឃៅឈាមត្រជាក់ ជាពិសេសគ...
