ភាគ: ៥២

2K 87 7
                                        

ផ្ទះលោកអជ្ញាធម៌...

ថ្ងៃនេះលោកអជ្ញាធម៌ បានស្កាត់ទៅជួបលោកម្ចាស់មីន នៅ
ឯការដ្ឋាន តែមិនបានប្រសព្វជួបគាត់សោះ ព្រោះលោកម្ចាស់
មិនបានមកមើលការដ្ឋានសាងសង់ ដូចសព្វដង ពេលលោកអាជ្ញាធម៌ទៅទីនោះ ជួបតែរ៉ាហ្វាត់ជាអ្នកមើលការខុសត្រូវ ជំនួសក្រោយពីដឹងរឿងខ្លះ ទាក់ទងនិងហេតុផល ដែលលោកម្ចាស់ ត្រូវសម្រាកនៅផ្ទះ នោះគឺព្រោះម្ចាស់ស្រីឈឺ មិនស្រួលខ្លួន
លោកអាជ្ញាធម៌ ក៏បានត្រឡប់មកផ្ទះគាត់វិញដោះមួក ដាក់គូទអង្គុយ លើសាឡុង ៖

" លោកបង មកពិសាបាយសិន ទឹកមុខដូចមិនស្រស់បោះសោះមានរឿងអ្វីកើតឡើងឬ? " ភរិយាលោកអជ្ញាធម៌ បានលើកម្ហូបអាហារ មករៀបចំលើ ដាក់តុអាហារ រួចជាស្រេច សម្រាប់ស្វាមីរបស់គាត់និង ក្មួយស្រីរបស់គាត់ អាហារពេលយប់ មួយពេលនេះ
ទឹកមុខស្វាមីគាត់ ដូចជាមិនស្រស់ស្រាយសោះ មិនដឹងជាកើត
ទុក្ខរឿងអ្វីនោះទេ ទើបអ្នកស្រីបន្លឺសួេគាត់ស្វាមី។

" បងទៅវិញទេ ដែលត្រូវសួរអូន ម្សិលមិញអូនបានយកអ្វីផ្ញើទៅផ្ទះលម្ហែ លោកម្ចាស់មីន? " គាត់បានសួរ ត្រឡប់ទៅកាន់ភរិយាវិញ ចូលសាច់រឿងតែម្តង សួរទាក់ទងនិងរឿង កាលពីម្សិលមិញតើអ្នកស្រី បានធ្វើអ្វីផ្ញើទៅផ្ទះលំហែលោកម្ចាស់មីនដែរឬទេ?

" អូ៎ហ៌!! គឺអូនធ្វើនំបាវផ្ញើគាត់ "

" ហ្អឹម!! ព្រោះតែនំប៉ាវនេះឯង បងបានជួបជំនិតរបស់គាត់ បានផ្តាំមកថាលែងទទួលបញ្ញើ ពីផ្ទះយើងដូចមុនទៀតហើយ ពួកគេយល់និងអគុណ ចំពោះទឹកចិត្តពួកយើង ខ្លាំងណាស់អូន "

" មានរឿងអ្វី បងនិយាយតាមត្រង់មក " អ្នកស្រីចោទសួរស្វាមី
គាត់ ប្រាប់ឱ្យ និយាយត្រង់មក អ្នកស្រីក៏បន្តដួសបាយដាក់ចានរុញទៅជិតស្វាមី ព្រមគ្នាជាមួយនិងការត្រៀមស្តាប់។

" អ្នកស្រីម្ចាស់ បានញ៉ាំនំប៉ាវរបស់អូនធ្វើរួច គាត់អាលហ្សុីស្ទើរ
តែហៅពេទ្យពុំទាន់ សំណាងហើយ ដែលមិនដល់ថ្នាក់ត្រូវបញ្ជូនទៅជេជូនោះ " លោកអជ្ញាធម៌ ទទួលចានបាយពីភរិយា បន្លឺតបសំដីទៅកាន់ភរិយា ទឹកមុខគាត់ញញឹមស្ងួត ដឹងដល់កំហុសដែលគ្រួសារគាត់ បានធ្វើខុសធ្ងន់ណាស់ ចំពោះលោកម្ចាស់។

កូនបំណុលចងស្នេហ៍❥  កែសម្រួលថ្មី {រដូវកាល១✍︎} Completed ✔️ Unde poveștirile trăiesc. Descoperă acum