លោកម្ចាស់មីនអង្គុយ លួងលោម បញ្ចុកបបរនិងទឹកស៊ុបទៅដល់
នាងតូចហ្វីឡា បានមួយសន្ទុះ រហូតដល់នាងញ៉ាំឆ្អែត គ្រវីក្បាលលែងទទួល ទើបគេរុញតុអាហារចេញ ចាប់ផ្តើមជូតខ្លួនឱ្យនាង
មុននិងអនុញ្ញាត ឱ្យគិលានុបដ្ឋាយិការ បានចូលមកពិនិត្យមុខរបួសជើងរបស់នាង ចំណែកខ្លួនគេ ចេញទៅរងចាំនៅខាងមុខបន្ទប់ ដោយបានចុចខល ចូលលេខប្អូនប្រុស ក្នុងបំណងឱ្យគេមក
មន្ទីពេទ្យ មើលថែកំដរហ្វីឡា ជំនួសសិន ។
" ព្រឹកនេះ នៅជាមួយ ប្រុសតូចសិនទៅណា យើងមានការសំខាន់ត្រូវដោះស្រាយបន្តិច " នាយកំលោះក្រសោបប្រអប់ដៃតូច ផ្តែផ្តាំនាងមុនចាកចេញទៅធ្វើធុរៈ ផ្ទាល់ខ្លួន ក៏ប៉ុន្តែក្មេងតូច ផ្តើមពេបមាត់រកយំ រីករួមច្រមុះ សម្លឹងមើលមុខគេ គួរឱ្យអាណិត ៖
" លោកចង់ទុកគេចោល តើមែនទេ? អ្ហឹក!! " នាងកើតអារម្មណ៍ក្លបខ្លាចចម្លែក ពេលគ្មានគេក្បែរ នាងកាន់តែខ្លាច ហ្វីឡាក្រសោបខ្ញាំដៃយ៉ុនហ្គីជាប់ ហាក់មិនចង់ឱ្យគេ ចាកឆ្ងាយពីនាងទៅណាឡើយ ។
" សឺត!! សឺត!! យើងមិនបានទុកនាងចោល ក្មេងឆ្លាតត្រូវស្តាប់បង្គាប់ មនុស្សចាស់ អ្ហឹម!! " ដឹងថានាងភ័យខ្លាច ក្រោយកើតរឿងហេតុទាំងឡាយ ឡើងមក ត្រូវគេងស្ងៀមមួយកន្លែង យ៉ុនហ្គីកាន់តែអាណិត កាន់តែបារម្មណ៍ ក្រោកចេញពីកៅអី ឱបក្រសោបខ្លួនតូចអង្អែលក្បាលនាងថ្នមៗ មុននិងផ្តល់ស្នាមថើបផ្អែមល្ហែម ពេញដោយក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ចំពោះនាង ស្របពេលដែលភ្នែកមួយគូរទៀត កំពុងតែសម្លឹងមើលមកពួកគេ បឺតមាត់គ្នា យ៉ាងស្អិតរមួត ៖
" កុំស្វីតពេកបងធំ ស្រមោចរោមឥលូវហើយ " ជុងហ្គុកបើកទ្វា
ចូលមកយូរគួរសម ឈរមើលសកម្មភាពបងប្រុស កំពុងលួងលោមស្រីក្មេងរបស់គាត់ ផ្អែមល្ហែមដាក់គ្នា មិនហ៊ានកាត់សង្វាក់ សុខចិត្តឈរមើលផ្ទប់មាត់សើចតែឯង ចាប់បាននិងកន្លែងថា
លោកម្ចាស់មីន កំពុងមានស្នេហា ចេះស្វីតដូចគូរដទៃដែរ ។
" អាចោរប្អូន ចូលមកមិចចេះគោះទ្វាឬយ៉ាងម៉េច? " បរិយាកាសកំពុងតែអំណោយផល មានអារម្មណ៍ល្អផង ប្អូនចូលមកកាត់សង្វាក់ដូចជាមិនសមសោះ ប្រុសកំលោះងាកខ្លួន សម្លឹងសម្លក់ប្អូនប្រុសពីចម្ងាយ តែថាទៅជុងហ្គុកចរិតគេ តែប៉ុណ្ណឹង តាំងពីដើមមក ចូលចិត្តផ្ចាញ់បងប្រុស ខ្លាំងណាស់ ។
YOU ARE READING
កូនបំណុលចងស្នេហ៍❥ កែសម្រួលថ្មី {រដូវកាល១✍︎} Completed ✔️
Romanceមីន-យុនហ្គី ♥︎ ស៊ូ-ហ្វីឡា នាងមានឈ្មោះជាកូនបំណុលរបស់គេ មានតួនាទីដោះបំណុលជំនួសឳពុក បើគ្រួសារនាងមិនមានប្រាក់គ្រប់គ្រាន់មកសងគេវិញដល់កាលកំណត់នេះទេ ដូចឆ្នេះគេចាត់វិធានការតាមច្បាប់របស់គេ។ បុរសឈាមត្រជាក់ មាននាមជាម៉ាហ្វៀលាក់មុខកាចសាហាវឃោឃៅឈាមត្រជាក់ ជាពិសេសគ...
