ពេលរាត្រីក៏ឈានចូលមកដល់ ទិដ្ឋភាពដែលបានរៀបចំឡើងដោយអ្នកស្រុក តំបន់ភូមិនេសាទ សម្រាប់ពិធីបុណ្យសមុទ្ទតាមបែបសាមាញ្ញ រំលេចទៅដោយភ្លើង ចម្រុះពណ៌ ភ្លឺភ្លេកៗ តាមដងផ្លូវ ជាមួយនិងការដាក់តាំងលក់វត្ថុអនុស្សាវរីយ៍ជាច្រើន និង
របស់ញ៉ាំគ្រប់ប្រភេទ រួមទាំងមានការ លេងល្បែងកំសាន្តនានា មិនតែប៉ុណ្ណោះពោពេញ ទៅដោយមនុស្សមកលេងច្រើន កុះករមកចូលរួមកម្សាន្ត សប្បាយនារាត្រីនេះផងដែរ។
លោកម្ចាស់មីននិងម្ចាស់ស្រី រៀបចំខ្លួនបែបលក្ខណះគូរស្នេហ៍នាយកំលោះ ពាក់អាវខាងក្នុងពណ៌ស ខាងក្រៅអាវដៃខ្លីពណ៌សាច់មានផ្កាបត់ដៃឡើងបន្តិច ខោរកាប៊យត្រឹមជង្គង់ ឯនាងតូចវិញគ្រងរ៉ូបខើចផ្នែកខាងមុខ វែងផ្នែកខាងក្រោយ លើក្បាលមានចង
បូណ៌ពណ៌សុីជម្ពូ ក្រោយពីរៀបចំខ្លួនរួច ក៏បានចាកចេញពីផ្ទះមកចូលរួមពិធីបុណ្យសមុទ្ទ ជាមួយអ្នកភូមិ ដោយបានចតឡានទុកនៅផ្ទះលោកអជ្ញាធម៌ ពួកគេទាំងពីរនាក់ ពេលនេះកំពុងតែដើរតាមបណ្តោយឆ្នេរ មានទឹករលកបោកបក់តិចៗ នាយកំលោះ
កាន់ដៃស្រីតូចដើរ កាត់រលកសមុទ្ទ បក់មកប៉ះនិងជើង ផ្គួបផ្សំជាមួយបរិយាកាស ខ្យល់ត្រជាក់បក់មកល្ហៀកៗ ដើរមួយសន្ទុះទើបពួកគេដើរ ឡើងតម្រង់ឡើង មកច្រាំងខាងលើវិញចូលកន្លែងពិធីតែម្តង។
" លោកខ្ញុំចង់ញ៉ាំប្រហិតចង្កាក់ " នាងតូចដើរឱបដើមដៃនាយកំលោះម្ខាង ដូចកូននិងលោកប៉ាអ៊ីចឹង ពេលដើរចូលតាមផ្លូវឆ្ពោះទៅវេទិការសម្តែង សងខាងផ្លូវ សម្បូទៅដោយ ការដាក់លក់
អារហារចម្រុះ ញ៉ាំលេងជាច្រើនប្រភេទ មានទាំងគ្រឿងសមុទ្ទ បង្អែមផ្លែឈើ នំចំណីផ្សេងៗ សម្បូរបែបណាស់ ជាស្នាដៃអ្នកភូមិផ្ទាល់ តែនាងតូចក្រឡេកភ្នែក ទៅឃើញប្រហិតចង្កាក់ឆឹង គេដាក់លក់ជាចង្កាក់ ដូចជាទំនងឆ្ងាញ់ នៅស្តង់មានមនុស្សរងចាំឈរទិញ ច្រើនខ្លាំងណាស់ ពេលនោះ យ៉ុនហ្គីបានក្រឡេកទៅមើល រួចគ្រវីក្បាល បដិសេធ។
" បាយមកពីផ្ទះរួចហើយ ទារអ្វីទៀត យើងមិនបានយកលុយ
មកតាមខ្លួនទេ " គេបានបដិសេធជាមួយនាង បញ្ចេញទឹកមុខស្មើធេង ទៅកាន់នាង ដែលកំពុងដើរកៀក ឱបដៃគេជាប់ ការពិតទៅនាយចង់ញ៉ោះក្មេងច្រើនជាង នាងញ៉ាំបាយមកពីផ្ទះរួចហើយតើចង់ញាំអ្វីទៀត? ណាមួយគេមិនបានយកលុយមកតាមខ្លួន នេះជាលេសដោះសារ តែប៉ុណ្ណោះ លោកម្ចាស់មីនសម្បូលុយចាយ យកទៅណាមិនអស់ផង គ្រាន់ប្រហិតចង្កាក់ ទិញឱ្យនាងញ៉ាំមិនបានឬ? មូលហេតុគេមិនអនុញ្ញតឱ្យនាងញ៉ាំ មកពីប្រហិតទាំងនោញ ជារបស់ដែលមាន រស់ជាតិហឹរទៅវិញទេ។
YOU ARE READING
កូនបំណុលចងស្នេហ៍❥ កែសម្រួលថ្មី {រដូវកាល១✍︎} Completed ✔️
Romanceមីន-យុនហ្គី ♥︎ ស៊ូ-ហ្វីឡា នាងមានឈ្មោះជាកូនបំណុលរបស់គេ មានតួនាទីដោះបំណុលជំនួសឳពុក បើគ្រួសារនាងមិនមានប្រាក់គ្រប់គ្រាន់មកសងគេវិញដល់កាលកំណត់នេះទេ ដូចឆ្នេះគេចាត់វិធានការតាមច្បាប់របស់គេ។ បុរសឈាមត្រជាក់ មាននាមជាម៉ាហ្វៀលាក់មុខកាចសាហាវឃោឃៅឈាមត្រជាក់ ជាពិសេសគ...
