ទោះបីជាយ៉ុនហ្គីដេញនាងចេញទៅណាក៏ដោយ ហ្វីឡានៅឈររស្ងៀមមួយក្បែរខ្លួននាយ ដូចជាចង់និយាយអ្វីអ៊ីចឹង ភ្នែកសម្លឹងមើលលែបថប ឆ្លាស់គ្នានិងមុខរបស់គេ ទើបបន្លឺ ៖
" គេច្របាច់ធ្វើសរសៃឱ្យទេ លោកម្ចាស់ " នាងតូចឱនទៅខ្សឹបក្បែរត្រចៀកក្រាស់ បំណងចង់ធ្វើសរសៃសម្រួលការនឿយហត់ឱ្យគេខ្លះ ព្រោះមើលតែទឹកមុខ ក៏ដឹងថាគេខំប្រឹងធ្វើការ យ៉ាងណាដែរ ។
" ហ្អឹម..." យ៉ុនហ្គី ងាកមុខមករកនាងតូចរួចងក់ក្បាលយល់ព្រម នាងចង់ធ្វើអ្វី ក៏ធ្វើទៅ គេមិនជំទាស់ទេ សុំតែកុំឱ្យគេទៅបានហើយ ។
ដៃស្រលូនតូចៗ ច្របាច់ឈ្លីថ្នមៗលើកកង្ចិងក ប្រុសកំលោះបន្ត
មកកានស្មាធំទូលាយ ច្របាច់ថ្នមដៃ ចុះឡើងច្រើនសារ ឃើញថានាយកំលោះ សម្ងំបិទផអែកខ្នងនិងកៅអីស្ងៀម នាតូចប្តូរជាឈ្លីក្បាលឱ្យគេ ធ្វើឱ្យមានអារម្មណ៍ រត់ខ្យល់ដើរស្រួល នាងតូចដែលមានថ្វីដៃប៉ិនប្រសព្វ ខាងធ្វើសរសៃណាស់ បន្តិចក្រោមក ៖
" សុំឱបបន្តិចមក " យ៉ុនហ្គីចាប់ដៃតូច ទាញចង្កេះមួយក្តាប់មកអង្គុយលើភ្លៅមាំរបស់ខ្លួន រួចដាក់ក្បាលផ្តេកកៀកកើយលើដើមទ្រូងមូលក្លំ មានអាវគ្របពីលើ ។
" លោកយ៉ាងម៉េច ឃើញថាដូចជាហត់នឿយណាស់ មួយរយះនេះ ម៉េចមិនសម្រាកខ្លះទៅ លុយចាយមិនអស់ផង " ដៃដូចបន្លាក្រូចអង្អែលសក់ទន់រលោងរបស់គេ នាងបន្លឺពាក្យប្រៀនប្រដៅគេដូចមនុស្សចាស់ ពេលឃើញគេដូចជាហត់នឿយនិងការងារ ។
" យើងមិនអីទេ សឺត!! សឺត ស្អុយណាស់ " នាយងើបមុខឆ្លើយសំណួរនាងតូចរួចក៏ឈ្មុលឈ្មុក ថើបញីញក់ខាំបឺតតិចៗបរិវេនកសរខ្ចីបង្ករជាស្នាមក្រហមជាំពាសពេញក៎ ហើយបន្តមកដល់
ដើមទ្រូមូលក្លំ ដែលលាក់ក្នុងអាវ ប្រឹងឈ្មុលចូល ថើបស្រូបយកក្លិនក្រអូបប្រហើរ ចេញពីខ្លួនតូចច្រឡឹង ។
" រសើបណាស់ ហ្អិហ្អិ លោក...ខ្លាចគេឃើញណា៎ " គេថើប
នាងញីញក់ តែកន្លែងហ្នឹងដែល ជាកន្លែងដែលគេចូលចិត្តធ្វើវាជាប្រចាំ រហូតដល់ស្រីតូចរសើបយកដៃក្រសោបមុខគេឡើង ឃើញថាអ្នកម្ខាងទៀត បានធ្វើមាត់ស្រួចដាក់ នាងក៏យល់អត្តន័យគ្រវីក្បាលតប បដិសេធជាមួយគេវិញ ។
ВЫ ЧИТАЕТЕ
កូនបំណុលចងស្នេហ៍❥ កែសម្រួលថ្មី {រដូវកាល១✍︎} Completed ✔️
Любовные романыមីន-យុនហ្គី ♥︎ ស៊ូ-ហ្វីឡា នាងមានឈ្មោះជាកូនបំណុលរបស់គេ មានតួនាទីដោះបំណុលជំនួសឳពុក បើគ្រួសារនាងមិនមានប្រាក់គ្រប់គ្រាន់មកសងគេវិញដល់កាលកំណត់នេះទេ ដូចឆ្នេះគេចាត់វិធានការតាមច្បាប់របស់គេ។ បុរសឈាមត្រជាក់ មាននាមជាម៉ាហ្វៀលាក់មុខកាចសាហាវឃោឃៅឈាមត្រជាក់ ជាពិសេសគ...
