រងចាំមិនប៉ុន្មាននាទីផង អេហ្វធ្វើប្រតិបត្តការ បានយ៉ាងលឿនរហ័ស ទាន់ចិត្ត នាយកំលោះ បានពង្វាងដាន អង្គរក្សរបស់ លោកម្ចាស់ មីន យ៉ុនហ្គី ចាកចេញឆ្ងាយ ពីខាងមុខបន្ទប់សម្រាកហ្វីឡា គ្មានសល់សូម្បីតែមួយនាក់ និយាយឱ្យចំទៅរឿងរៀបចំល្បិចល្បងផ្សេងៗ អាចទុកចិត្តលើអេហ្វបាន គេជាក្មេងឆ្លាត ស្ទាត់ជំនាញខ្លាំងជារ៉ាហ្វាត់ ជំនិតលោកម្ចាស់ យ៉ុនហ្គីទៅទៀត អ្វីគ្រប់យ៉ាងបានចាត់ចែង រួចរាល់ អេហ្វបើកទ្វារបន្លឺហៅចាហ្វាយនាយតិចៗ ទើបជុងហ្គុកងាកក្រោយ តាមប្រភពសំឡេង មុននិងត្រកងបីកាយតូច ក្នុងរង្វង់ដៃ ចាកចេញពីបន្ទប់សម្រាកផ្នែកសម្ភព សម្តៅឡើងទៅលើដំបូលអាគារមន្ទីពេទ្យដែលមាន ឧត្ថម្ភាចក្ររងចាំពួកគេ នៅទីនោះរួចជាស្រេច។
" ចាហ្វាយទិសដៅយើង ទៅណាបន្តទៀតទាន? " អេហ្វងាក
ទៅក្រោយសួរនាំជុងហ្គុក ដែលជាចាហ្វាយនាយ ចង់ដឹងពីគោលដៅច្បាស់លាស់មួយ ដែលពួកគេត្រូវទៅ ពង្រត់ភរិយាចាហ្វាយធំ ចេញពីគាត់ក៏ជាលើកដំបូង ក្នុងឆាកជីវិតរបស់ជុងហ្គុកដែរ ដែល
ក្លាហានហ៊ាន នាំហ្វីឡារត់ចេញ ពីបងប្រុសខ្លួនទាំងមិន ទាន់ដឹងដំណើរដើមទង នៃសាច់រឿង រវាងពួកគាត់ច្បាស់លាល់ នៅឡើយ ស្របពេលនោះដែរ ជុងហ្គុកបានទាញអាវរងារ សាច់ក្រាស់មកពាក់លើស្មារហ្វីឡា ការពារភាពត្រជាក់នៅលំហរអារកាសមុន
និងងើបមុខឡើង រួចតបសំណួរទៅកាន់នាយជំនិតរបស់ខ្លួនវិញ ៖
" ទៅខុនដូររបស់យើង នៅក្បែរទន្លេហានទៅ ទីនោះអាកាសធាតុ
ល្អអាច ឱ្យហ្វីឡាសម្រាកព្យាបាលជំងឺបានធូរស្រាល ជាង
នេះផង " ម្រាមដៃមាំក្រសោបស្មាកាយតូច មកឱបជាប់ទ្រូង
គ្រាន់តែ ឡើងខ្ពស់ដល់លំហរអាកាស នាងចាប់ផ្តើមញ័របបូរមាត់
ទទ្រើក ប្រអប់ដៃចាប់ស្លេកត្រជាក់ស្រេប ដូចទឹកកក អាចនិយាយបានថានាងភិតភ័យនិងសកម្មភាព ជុងហ្គុកនាំនាងរត់គេចខ្លួន
មុននេះផង ផ្គួបផ្សំនិងអាកាសធាតុចុះត្រជាក់ផង ជាហេតុធ្វើឱ្យអ្នកជំងឺដូចជានាងចាប់ ឆាប់កើតអាការៈចាញ់។
ឃើញដូច្នេះជុងហ្គុកសម្រេចចិត្ត នាំនាងទៅខុនដូរក្បែរទន្លេហានជាកន្លែង មួយដែលនាយ ទើបតែទិញនាពេលថ្មីៗនេះ មិនធ្លាប់ដែលបានទៅស្នាក់នៅ ទៅនោះម្តងណាឡើយ ភាគច្រើនទៅគេងនៅខុនដូរអ៊ែនឌី ណាមួយបើនាំនាងចូលភូមិគ្រឹះចនច្បាស់ណាស់និងបែកធ្លាយរឿងគ្រប់យ៉ាង ជាពុំខាន ហើយយ៉ុនហ្គីប្រាកដជាទៅតាមស្វែងរកហ្វីឡាដល់ទីនោះភ្លាម អ្វីដែល
សំខាន់យ៉ុនហ្គីមិន ទាន់បានស្គាល់ខុនដូរថ្មី របស់ជុងហ្គុកនៅឡើយទេ ទើបនាយកំលោះកូនពៅ នាំយកភរិយាបងប្រុសទៅគេចលាក់ខ្លួននៅទីនោះមួយរយះ ពេលសិន ទ្រាំរហូតដល់ផ្លូវចិត្តហ្វីឡា
ត្រឡប់ មកជាល្អវិញ ព្រមទទួលយកយ៉ុនហ្គី ដូចដើម
ពេលនោះជុងហ្គុក និងប្រាប់កាពិត ទៅកាន់បងប្រុស
ដោយខ្លួនឯង។
ESTÁS LEYENDO
កូនបំណុលចងស្នេហ៍❥ កែសម្រួលថ្មី {រដូវកាល១✍︎} Completed ✔️
Romanceមីន-យុនហ្គី ♥︎ ស៊ូ-ហ្វីឡា នាងមានឈ្មោះជាកូនបំណុលរបស់គេ មានតួនាទីដោះបំណុលជំនួសឳពុក បើគ្រួសារនាងមិនមានប្រាក់គ្រប់គ្រាន់មកសងគេវិញដល់កាលកំណត់នេះទេ ដូចឆ្នេះគេចាត់វិធានការតាមច្បាប់របស់គេ។ បុរសឈាមត្រជាក់ មាននាមជាម៉ាហ្វៀលាក់មុខកាចសាហាវឃោឃៅឈាមត្រជាក់ ជាពិសេសគ...
