ភាគ: ៧៩

961 59 6
                                        


សំឡេងស្នូរកាំភ្លើង ចេញកាណុងកាំរ៉ាដា ចាប់ដោយស្វ័យ
ប្រវត្តិ ពីប្រព័ន្ធកាមេរ៉ា សុវត្តិភាព ក្នុងបន្ទប់ពិសេសពីខាងរោងចក្រផលិត របស់ថៅកែសៀ ពេលនេះ កូនចៅថៅកែសៀ កំពុងតែរត់ចូលកប៉ាល់យក្ស មានផ្ទុកទំនិញនិងខ្លះទៀត បើកអូរបរបញ្ចេញមកតាមសញ្ញារ៉ាដា ដោយសារតែមុននេះបន្តិច រ៉ាហ្វាត់ហែលទឹកទាក់ប៉ះនិងខ្សែចរន្ត ដាក់បង្គាប់ក្នុងទឹក ជុំវិញបរិវេន កប៉ាល់ខ្នាតយក្សថៅកែសៀ ធ្វើកាល្អិតល្អន់ណាស់ មុននិងបញ្ចេញទំនិញជើង
ធំម្តងៗ ក្រោយពីដឹងខ្លួនថា មានអ្នកលួចចូលកប៉ាល់ ថៅកែសៀ
ខឹងខ្លាំងណាស់ កញ្ឆក់កាំភ្លើង ពីដៃកូនចៅ ស្រែកបញ្ជាពួកគេបើកអូរបរចេញទៅ តាមសញ្ញាខ្មាន់ ខណៈពេលនេះ កូនចៅរបស់ថៅកែសៀ កំពុងបញ្ជាតម្រង់រ៉ាដា តាមបាញ់អូរបរ រ៉ាហ្វាត់បានងើបចេញពីទឹក ហក់ចូលជិះក្នុងនោះ។

[ ផាំង!! ផាំង!! ] រ៉ាដាកាណុងវែងតម្រង់ផ្លោងគ្រាប់ មកចំកណ្តាល
អូរបររ៉ាហ្វាត់ ទើបតែឡើងចូលមុននេះ បង្ករឱ្យឆេះមួយកំណាត់ខាងក្រោយ ហុយផ្សែងខ្មៅងងឹត ពេញផ្ទៃទឹកសមុទ្ទ។

" ឆាប់ឱ្យរ៉ាហ្វាត់ និងអាល្អិតនោះលោតចុះពីអូបរមក និងប្រាប់
ក្រុមផ្សេង ជាងអ្នកបើកបង្វាងដាន យើងបើកពីទីនេះទៅទទួលពួកគេ " ជីមីននិយាយតាមរលកសំឡេង កាសត្រចៀក ទៅអ្នកបើក
អូរបរដែលកំពុងឆេះឆាប់ឈួល បន្ទាប់មករ៉ាហ្វាក៏បានត់លោតចូលក្នុងទឹកម្តងទៀត ហែលទៅខាងមុខ ដោយមានអូរបរផ្សេងទៀតបើកចាំការពារ បង្វែនដាន ដោយសារផ្សែងខ្មៅ មើលពុំឃើញ កូនចៅថៅកែសៀ គិតថាពួកគេស្លាប់អស់ហើយ តែយ៉ាងណាក៏ពួកគេមិនសុខចិត្ត បើកអូរបរតម្រង់ទៅជិតអូបរឆេះមុននេះ យ៉ាងលឿនរហ័ស បាញ់ផ្លោងរះបន្ថែមអោយ បំណែកអូរបរផ្ទុះបើងឡើងខ្ទាត ជាបំណែក ទើបពួកគេបើកឆ្វែល រកមើលក្រុម
យ៉ុនហ្គី ដែលនៅសេសសល់ លាក់ខ្លួនក្បែរនេះ កូនចៅមក ចាហ្វាយក៏ត្រូវតែមកដូចគ្នា។

" ចង្រៃយ៍ ហេតុអីក៏វាដឹងខ្លួនទាន់ " យ៉ុនហ្គីផ្តេកខ្លួនក្រាប
និងតួរអូរបរ អើតក្បាលសម្លឹងមើលពួកគេ កំពុងតែដេញតាម
អូរបរកូនចៅខ្លួន បើកពង្វាងមុននេះ បានរអ៊ូជេប្រទិច ក៏ប៉ុន្តែអូបរគេបានបើកយ៉ាងលឿន ទៅសង្គ្រោះរ៉ាហ្វា ត់និងនាយល្អិតរួចរាល់ក៏បើកត្រឡប់ទៅលាក់ខ្លួន អែបទៅកៀន ព្រៃបាំងផ្ទាំងថ្មធំ។

កូនបំណុលចងស្នេហ៍❥  កែសម្រួលថ្មី {រដូវកាល១✍︎} Completed ✔️ Where stories live. Discover now