នៅក្នុងបន្ទប់អូសហ្វីស ដ៏ធំទូលាយ មានរាង្គមាំអង្គុយគងអន្ទាក់ខ្លាបង្ហុយផ្សែងបារី បង្វិលកៅអីចុះឡើង យ៉ាងរំភើយ ដៃម្ខាងកាន់សន្លឹករូបថតជាច្រើនសន្លឹក ទាំងលេចស្នាមញញឹមចុងមាត់ហាក់មានគំនួចក្នុងចត្តិ។
" ឯងសើបមើលច្បាស់ហើយមែនហ្អេស? ថានាងល្អិតនោះជាកូនអាស៊ូ? " បុរសមាឌមាំដែលអង្គុយបែរ ទៅខាងក្រោយ កំពុងចាំ
ស្តាប់កូនចៅខ្លួន រាយការប្រាប់រឿងគ្រប់យ៉ាង ទាក់ទងនិងក្មេងស្រីត្រកូលស៊ូ នាងជាកូនរបស់លោកស៊ូ អ្នកជំនួយពោះម៉ាយម្នាក់ដែល
បាត់មុខប្រមាណជាង១ឆ្នាំកន្លងទៅនេះ ដោយពុំដឹងថាលោកស៊ូទៅដល់ទីណា ទៅហើយទេស្ងាត់ បាត់ដំណឹង សូន្យឈឹងតែម្តង តែគាប់ជួនលោកស៊ូ ក៏បន្សល់ទុកកូនស្រីម្នាក់ ដែលជាតម្រុយឱ្យបុរសមាឌមាំម្នាក់នេះ ងាយស្រួលក្នុងកាបំពេញកិច្ចការ របស់ពួក
គេ នាយសង្ហា លើកសន្លឹករូបថត ហ្វីឡាពាក្យឈុតសិស្សសាលាកាលនាងមានវ័យ១៥ឆ្នាំនិងសន្លឹករូបថតដែល បានមកពីគ្រប់កន្លែងដោយកាលបលួចថត មកពីអ្នកសើបការរបស់ខ្លួន រូបចុងក្រោយគឺជារូបបច្ចុប្បន្នភាពរបស់នាង កំពុងអង្គុយលេងនៅលើឆ្នេរខ្សាច់
ថតបានដោយផ្ទាល់កាលពីប៉ុន្មានម៉ោងនេះឯង បុរសមាឌមាំ
ម្នាក់នោះយកមកសន្លឹករូបថត ទាំងនោះដាក់ផ្ទៀងគ្នានិងសន្លឹករូបថតដែលមានយ៉ុនហ្គី បីត្រកងនាងតូច ក្នុងដៃ បានងាកមុខទៅសួរនាំបញ្ជាក់ កូនចៅក្បែរខ្លួន ។
" ច្បាស់ហើយទាន តើយើងចាត់ការពេលណាដែរទានគម្រោង
ការយើងរៀបចំរួចហើយ រងចាំតែទន្សាយដើរចូលអន្ទាក់ដោយខ្លួនឯងប៉ុនណ្ណោះ " ដៃស្តាំជាកូនចៅរបស់បុរសមាឌមាំនោះ
ក៏បានរៀបរាប់ប្រាប់បន្ថែម ទៅចាហ្វាយនាយខ្លួនយ៉ាងប្រាកដប្រា
ជា ព្រោះពួកគេជួលអ្នកសើបការ តាមដានមកយ៉ាងល្អិតល្អន់
បញ្ជាក់ថារូបក្មេងស្រីក្នុងសន្លឹករូបថត គឺជាមនុស្សតែមួយ ងាយទេដែលខំស្វែងរកមកជាយូរ បែជាមកនៅក្បែខ្លួនជិតបង្កើយ
សំខាន់អាចយកនាងធ្វើជានុយថែមទៀត នេះហៅថាព្រួញមួយបានសត្វដ៏តែពី ។
" ចាប់ផ្តើមស្អែកនេះទៅ កុំឱ្យថ្លោះធ្លោយ ហ្អឺស!! ទន្សាយតូច
យើងនិងជួបគ្នាឆាប់ៗ " នាយសង្ហាលើបារីនៅនិងដៃមកប៊ឺតបង្ហុយផ្សែង កំដរអារម្មណ៍ បញ្ចេញស្នាមញញឹម ខ្លួនកាន់ក្រឡាអុកជាអ្នក
មានព្រៀបជាង ខ្លួនគេក៏សង្ឃឹមថាកិច្ចការនេះ និងសងនៅអ្វីគ្រប់យ៉ាងដែលខ្លួនបានបាត់បង់ កាល១ខែមុន ធ្វើឱ្យខ្លួនត្រូវគេចមុខ
ទៅរស់នៅប្រទេសក្រៅ អស់មួយរយះធំទម្រាំតែដោះស្រាយរឿងរ៉ាវ បានខ្លះ មិនមែនជារឿងងាយទេ ត្រឡប់មកលើកនេះប្រហែលត្រូវយកទាំងដើម ទាំងការទៅវិញហើយ ធ្វើឱ្យអ្នកដែល
បំផ្លាញខ្លួនកាលពី១ខែមុន ត្រូវទទួលកាបាត់បង់ គ្រប់យ៉ាងដូចខ្លួនក្នុងពេលនេះ គំនុំសងសឹក មិនទាន់បញ្ចប់ នៅឡើយ ពេលដែលនឹកឃើញរឿងនោះម្តងៗ ធ្វើឱ្យគេខឹងមួម៉ៅ ក្តៅក្រហាយក្នុងចិត្តជាខ្លាំងដៃដែលកាន់បារី ចាប់ផ្តើមញីសង្កត់បារី និងចានគោះបារីច្រាលកំហឹងពេញខ្លួន។
YOU ARE READING
កូនបំណុលចងស្នេហ៍❥ កែសម្រួលថ្មី {រដូវកាល១✍︎} Completed ✔️
Romanceមីន-យុនហ្គី ♥︎ ស៊ូ-ហ្វីឡា នាងមានឈ្មោះជាកូនបំណុលរបស់គេ មានតួនាទីដោះបំណុលជំនួសឳពុក បើគ្រួសារនាងមិនមានប្រាក់គ្រប់គ្រាន់មកសងគេវិញដល់កាលកំណត់នេះទេ ដូចឆ្នេះគេចាត់វិធានការតាមច្បាប់របស់គេ។ បុរសឈាមត្រជាក់ មាននាមជាម៉ាហ្វៀលាក់មុខកាចសាហាវឃោឃៅឈាមត្រជាក់ ជាពិសេសគ...
