១សប្តាហ៍បន្ទាប់...
តំណក់ទឹកសន្សើមស្រក់ លើត្របកផ្កាកុលាប ខាងមុខផ្ទះលម្ហែនាព្រលឹម ព្រះអាទិត្យ រះបញ្ចេញររស្មី យ៉ាងស្រស់ត្រកាល បង្អួតថ្ងៃថ្មី រាង្គកាយគូស្វាមីភរិយាមួយគូកំពុងតែគេង ឱបគ្នាយ៉ាងស្អិតរមួតលើគ្រែប្រណិត ក្នុងបន្ទប់ធំទូលាយ កំលោះវ័យជ្រេ មានអំណាច កោងកាចពីមុន ប្រែជាផ្អែមល្ហែម សូម្បីតែការគេងក៏
នាយស្ម័គ្រចិត្ត លះបង់ដៃម្ខាំង ឱ្យភរិយាវ័យ័ក្មេង គេងកើយរាល់រាត្រីដែរ។
ត្របកភ្នែកក្រាស់ សន្សឹមបើកឡើង រាង្គកាយរបស់គេទាំងមូល
ហាក់កម្រើកពុំបាន តែជាដំបូង នាយស្រាប់តែ លេចស្នាមញញឹមស្រស់ ក្រោយពេលបើកភ្នែកមក ក្រឡេកឃើញក្មេងតូចគួរឱ្យ
ស្រឡាញ់គេងក្បែរខ្លួន ដៃរបស់នាងឱបរឹត នាយជាប់ស្អិតមិនលែង ទោះជានាងគេងលង់លក់ យ៉ាងណាក៏ដោយ មុខមូលក្រឡង់របស់នាង នៅតែត្រសុលចូលផ្អឹប ណែបណិត និងប្រអប់ទ្រូងហាប់ណែនរបស់គេស្ទើរ តែថប់ដង្ហើម អត់មិនបានឱ្យ
អ្នកម្ខាងទៀត បង្វិលខ្លួនដាក់ក្បាលនាង ឱ្យគេងលើខ្នើយបានត្រឹមត្រូវ ជាងមុន សឹមវាសរសៃសក់ ដែលធ្លាក់បិតបាំងវង់ភ័ក្រតូចច្រមិច ស្រស់ញញឹម របស់នាង ច្រមុះស្រួចញីត្រដុះលើថ្ពាល់ប៉ោងក្រពុំ ក្រហមព្រឿង ស្រង់ក្លិនក្រអូបប្រហើរ មុននិងទាញភួយគ្របដណ្តប់លើស្បែកសខ្ចី ដូចដំណក់ព្រិល អ្នកកំលោះ បន្តបិទភ្នែកគេងឱបកាយតូចច្រឡឹង ដដែល។
ទម្លាប់គេងរបស់យ៉ុនហ្គី តែងភ្ញាក់មកលឿន ក៏ដោយសារតែ
មករស់នៅលើកោះនេះ នាយកំលោះ ត្រូវបំពេញកាងារច្រើសម្រាប់ថ្ងៃនេះវិញ ដូចជាមានកាងារ នៅខាងក្រៅខ្លះដែរ តែមិនសូវជាបន្ទាន់ប៉ុន្មាន មួយសន្ទុះក្រោយមក ទើបនាយកំលោះឈោងដៃទៅយក ទូរស័ព្ទលើតុក្បែរក្បាលគ្រែ មកមើល៍ម៉ោង នាឡិការ
ចង្អុលបង្ហាញថេរៈវេលា៨:៣០នាទីព្រឹក រួចកដាក់ទុកវិញងាកមកក្រសោប ឱបកាយតូចបន្ត ក៏ប៉ុន្តែពេលនោះ ៖
" អ្ហឹក!! ហ្អឹក!! " សំឡេងតូចឆ្មា យំសសិតផ្ទប់និងទ្រូងហាប់
ណែនរបស់នាយ ក្រចកដៃស្រួច ដូចបន្លាក្រូចចាប់ខ្ញាំខ្វាចសាច់ខ្នង
ស្វាមីនាង ដូចជាគេងមមើអ៊ីចឹង។
ESTÁS LEYENDO
កូនបំណុលចងស្នេហ៍❥ កែសម្រួលថ្មី {រដូវកាល១✍︎} Completed ✔️
Romanceមីន-យុនហ្គី ♥︎ ស៊ូ-ហ្វីឡា នាងមានឈ្មោះជាកូនបំណុលរបស់គេ មានតួនាទីដោះបំណុលជំនួសឳពុក បើគ្រួសារនាងមិនមានប្រាក់គ្រប់គ្រាន់មកសងគេវិញដល់កាលកំណត់នេះទេ ដូចឆ្នេះគេចាត់វិធានការតាមច្បាប់របស់គេ។ បុរសឈាមត្រជាក់ មាននាមជាម៉ាហ្វៀលាក់មុខកាចសាហាវឃោឃៅឈាមត្រជាក់ ជាពិសេសគ...
