ភាគ: ៨៩

1K 60 2
                                        

សារដែលលោតចូលមក ជាក្លីបវីដីអូរមានរយះពេល២០វិនាទី ជាក្លីវីដីអូររបស់នាងតូច កំពុងគេងលក់ នៅលើកៅអីចងភ្ជាប់ដៃទាំងពីជាប់ទៅខាងក្រោយ ជើងជាប់ច្រវ៉ាក់ ដូចអ្នកទោស វីដីអូរ
បង្ហាញទិដ្ឋភាពជុំវិញខ្លួនរបស់នាង ដោយមានបុរសម្នាក់ យកដៃទៅច្របាច់មាត់នាង ឱ្យងើបមុខឡើងកាន់តែច្បាស់ ក្នុងការផ្តិតយកវីដីអូរខ្លីនេះ ទឹកមុខរបស់ហ្វីឡាស្លេកស្លាំង ដូចជាមនុស្សដែលត្រូវគេបង្អត់អាហារអ៊ីចឹង តែពួកគេមិនបានវាយធ្វើបាបនាង បង្ករជាស្នាមលើខ្លួនប្រាណនោះទេ ផ្ទុយទៅវិញ ពួកគេជ្រើសយក ការបង្អត់អាហារនាង ឱ្យត្រឹមតែទឹកផឹកផ្សើមបំពង់ក៎ប៉ុណ្ណោះ ចង់ឱ្យ
យ៉ុនហ្គីបានឃើញថាភរិយារបស់គេ ស្ថិតក្នុងសភាពទ្រុតទ្រោមក្រោមទារុណកម្ម ឈាមត្រជាក់ ។

មើលបានពាក់កណ្តាល យ៉ុនហ្គីកើតកំហឹង ក្តាប់ដៃយ៉ាងណែន កែវភ្នែកមុតថ្លាប្តូរជាក្រហមរងាល កើតការខឹងសម្បាភ្លាម ឆាបឆួលពេញដើមទ្រូង នាយដឹងច្បាស់ថាអ្នកដែលផ្ញើមកនោះ ជាអ្នកណា
រំពេចនោះ វីដីអូរក៏បានកាត់ផ្តាច់ ចូលមកប្លង់ថ្មី ជីមីនកំពុងមើល
វីដីអូរនោះជាមួយបងប្រុស នាយកើតអារម្មណ៍ ខឹងមិនចាញ់បងប្រុសប៉ុន្មានដែរ ម្ចាស់វីដីអូរក៏បង្វិល កាមេរ៉ាបង្ហាញឱ្យឃើញកាយសង្ហា របស់គេ ទើបនិយាយ ៖

( សួរស្តីសម្លាញ់ ខានជួបគ្នាយូហើយ សុខសប្បាយជាទេ អ្ហេ៎!!តែថាបើសុខសប្បាយក៏មិនត្រូវដែរ ពេលនេះប្រហែលជាឯងកំពុងតែស្វែងរកប្រពន្ធកូន ពេញកោះហើយ ហ្អា៎សហ្អា៎ស យើងនិយាយលេងទេ ចូលសាច់រឿងតែម្តង ហាមជេរយើង លេបពាក្យជេរ
របស់ឯងចូលពោះវិញភ្លាមទៅសម្លាញ់ បើឯងចង់បានប្រពន្ធក្មេងឯងត្រឡប់ទៅវិញ រួមទាំងកូនក្នុងផ្ទៃរបស់នាង ឯងគួរដឹងថាយើងចង់បានអ្វីហើយ កោះរបស់ឯងជំនៀរកំពង់ផែ កាត់ប្លង់ដាក់ឈ្មោះយើង ហើយវីដីអូរដែលឯងបម្រុងបញ្ជូនទៅ ឱ្យក្រុមប៉ូលិស
អន្តរជាតិដើម្បីបកស្បែកមុខយើង គួរតែបញ្ឈប់គំនិតនោះភ្លាម យកវាមកឱ្យយើងផង ជាមួយនិងប្លង់កោះមួយចំណែក របស់ឯង
ឬគិតថាមិនយល់ស្របនិងសំណើរ បន្តិបន្ទួចរបស់យើងនេះ អូរខេ
ឯងនិងបានសាកសព្វនាង ត្រឡប់ទៅវិញ ជាកាដូរពិសេសសម្រាប់ឯងមីនយ៉ុនហ្គី ម៉ោង៦:០០ល្ងាច នៅលើកំពូលភ្នំ កោះជេជូ មកតែម្នាក់ឯងបានហើយ ហាមនាំប៉ូលិសមកជាមួយ បើឯងហ៊ានលេងល្បិចឯងនិងដឹង ថាយើងជាមនុស្សបែបណា យើងមិនដែលចាញ់ឯងស្រាប់ហើយសម្លាញ់ បាយ៍!! ជួបគ្នាល្ងាចនេះ ) ថៅកែសៀបង្វិលកាមេរ៉ាបង្ហាយកាយសង្ហាមាឌមាំរបស់ខ្លួន អង្គុុយលើកៅអីទល់មុខនាងតូច បង្ហុយផ្សែងបារីបណ្តើរ កាយវិកានិយាយផ្តឺផ្តង
យ៉ុនហ្គីន មិនចាំយូរគេក៏ចូលសាច់រឿង ដាក់ល័ក្ខខ័ណជាមួយ
យ៉ុនហ្គី ដូចដែលដឹងស្រាប់ហើយ ជំនៀរកោះយ៉ុនហ្គី សៀតុងគុំគួនចង់បានខ្លាំងណាស់ ព្យាយាមគ្រប់វិធី គំរាមប្រជាជន ជំនៀរនោះ ឱ្យលក់ចំណែកដែលសេសល់ មកឱ្យខ្លួន តែជាហេតុបានយ៉ុនហ្គីផ្លាស់មកធ្វើធុរៈ នៅលើកោះស្រាប់នាយក៏ត៎តាំង និងការគំរាមគំហែងមួយនេះជួយដល់ប្រជាជន ឱ្យរស់នៅស្រួលមកទល់ពេលនេះថែមទាំងបង្កើតផ្សានៅភូមិធម្មជាតិទៀត។

កូនបំណុលចងស្នេហ៍❥  កែសម្រួលថ្មី {រដូវកាល១✍︎} Completed ✔️ Onde histórias criam vida. Descubra agora