ភាគ: ៦២

1.9K 73 1
                                        


ថ្មើរនេះម៉ោង៨:៣០នាទីព្រឹក នាងតូចហ្វីឡាស្ថិតនៅលើគ្រែគេងជាមួយយ៉ុនហ្គី នាងគេងឱបនាយកំលោះ ដាក់ក្បាលលើដើមទ្រូងមាំរបស់ គេដៃម្ខាងឱបរឹតខ្លួនគេជាប់ ដូចខ្លាចថាគេរត់ទៅណា៎ចោលនាងបាត់ អ៊ីចឹង។

ត្របកភ្នែកក្រាស់ ខកខានបើកជាច្រើនថ្ងៃ ក៏ចាប់ផ្តើមព្រិចញាប់ៗបើក ទទួលយកថ្ងៃថ្មី ផ្នែកស្មារមានអារម្មណ៍ថាឈឺខ្ទោកៗ
ឯដងខ្លួនដូចជាមានអ្វី កំពុងមកសង្កត់ពីលើរើបម្រាស់ទៅណាមិនរួច មួយសន្ទុះក្រោយមក យ៉ុនហ្គីប្រឹងជម្នះ ដៃម្ខាងដែលកម្រើក
បានក៏ស្ទាបង្អែលក្បាលក្មេងតូច របស់គេញញឹម សប្បាយចិត្តពេលឃើញនាងគេងលក់ យ៉ាងមានក្តីសុខ។

" គេងមិនប្រយ័ត្ន សោះខ្លួនមានផ្ទៃពោះ មកគេងទ្រោបលើយើង
បែបនេះហ្អឹម!! នេះមិនដឹងថាយំអស់ ទឹកភ្នែកប៉ុន្មានធុងទេ
ប្រឹងឱបដល់ថ្នាក់នេះ? " ដៃខាងឆ្វេងដែលមិនមានរបួសប្រឹងកម្រើកមកស្ទាបអង្អែលក្បាលនាងតូច ដែឡើងមកគេងទ្រោបផ្កាប់
មុខពីលើខ្លួន សង្កត់ខ្លួននាយជាប់ យ៉ុនហ្គីអង្អែលក្បាលតិចៗដោយបញ្ចេញស្នាមញញឹម ទោះមុននេះមានអារម្មណ៍ថាឈឺស្មារចំហៀងខាងស្តាំក៏ដោយ ពេលបើកភ្នែក មកកឃើញរាង្គកាយ
តូចច្រឡឹង គេងលង់លក់លើខ្លួនបែបនេះអារម្មណ៍ឈឺ ទាំងប៉ុន្មានក៏រលាយបាត់អស់ លួចអ៊ូតិចៗ ម្នាក់ឯង ថានាងមានផ្ទៃពោះគេងមិនចេះប្រយ័ត្នខ្លួនទេ សង្កត់កូនតូចក្នុងពោះថប់ដង្ហើមដោយសារអ្នក
ម៉ាក់វ័យក្មេង មិនដឹងអីម្នាក់នេះ យ៉ុនហ្គីញញឹមសុខៗ ដឹងដល់
អារម្មណ៍ក្មេងបម្រាស់តូច កំពុងបម្រាស់ ភ្ញាក់ដឹងខ្លួន ទើបនាយបិទភ្នែកធ្វើពុតជាគេងវិញ រួចចសម្ងំស្ងៀម។

" ហ្អឹម!! នេះខ្ញុំរវើររវាយ គិតស្មានថាគេដឹងខ្លួនអ៊ីចឹងឬ? អ្ហេ៎!! សន្លប់ហើយ នៅមកឱបគេទៀត ឆ្លៀតឱកាសមែនតាកញ្ចាស់នេះ "
នាងតូចគ្រហឹមដើមកបន្តិច បើកភ្នែកព្រិមៗ លើកដៃញីភ្នែកខ្លួនឯង សម្លឹងមើលបុរសពីក្រោមខ្លួន ឃើញថាគេនៅគេងសន្លប់ដដែលរំពេចនោះហ្វីឡា ចង់បម្រាស់ខ្លួនចេញពីនាយកម្លោះតែវាហាក់ដូចជាប់ដៃគេឱបចង្កេះនាងណែន បម្រាស់នរួចសោះ ទាំងនាយកំលោះសន្លប់សោះ ឆ្លៀតឱកាសគេងចំនេញលើនាងបានម្លេះពេលនោះស្រាប់តែ ៖

កូនបំណុលចងស្នេហ៍❥  កែសម្រួលថ្មី {រដូវកាល១✍︎} Completed ✔️ Where stories live. Discover now