១ខែកន្លង...
ប្រទេសអូស្ត្រាលី ព្រឹកដំបូងខែថ្មី ប្រុសកំលោះម្ចាស់ចម្ការ
ទំពាំបាយជូរ គេងឱបស្រីកំណាត់លើគ្រែឃីងសាយ ក្នុងបន្ទប់ធំល្វិងល្វើយ ពួកគេទាំងពីរស្ថិតក្នុងសភាពអាក្រាតកាយទាំងពីនាក់ ព្រោះរាល់រាត្រី ម្ចាស់តូចតែងតែហាត់ប្រាណកំដៅសាច់ដុំរាល់យប់ អ៊ែនឌីគេងកៀកកើយទ្រូងមាំហាប់ណែន ម្ចាស់តូចឱបជាប់ស្អិត ខណៈនោះទូរស័ព្ទ ម្ចាស់តូចស្រាប់តែរោរ៍ កាត់សង្វាក់ទាំងព្រឹកព្រលឹម ៖
[ វីង!! វីង!! ] លេខមួយខ្សែ ដែលខកខានខលចូលមកជាច្រើនថ្ងៃកន្លង គឺជាលេខរបស់លោកជំទាវចន ម្តាយរបស់ជុងហ្គុក បានខលចូលមកប្រព័ន្ធលេខទូរស័ព្ទកូនប្រុសគាត់ កាត់សង្វាក់អ្នកគេងឱបគ្នាលើគ្រែ ងើបក្បាលផុតពីពូក រាវទៅយកទូរស័ព្ទមកផ្អឹបនិង
ត្រចៀក ៖
" អរុណសួស្តីលោកជំទាវចន " ជុងហ្គុកបើកភ្នែមមី ចុចទទួលលេខម្តាយ កាន់ទូរស័ព្ទ មកផ្អឹបត្រចៀកនិយាយរាក់ទាក់ម្តាយ ដោយសំឡេងងុលៗ ស្តាប់គ្នាស្ទើរមិនចង់ឮ ។
( ម៉ោង១១:០០ព្រឹកហើយ ទើបតែនិយាយអរុណសួស្តី មកកាន់ម៉ាក់ឬមួយកូនមិនទាន់ក្រោកពីគេង ហ្អឹម...ប្រុសតូច? ) លោកជំទាវចន ជាម្តាយបង្កើតជុងហ្គុក គ្រាន់តែឮសំឡេងខ្ជិលច្រអូសកូនប្រុស គាត់បន្លឺស្តីជុងហ្គុកភ្លាម ឯនាយកំលោះ ដោះដៃចេញពីក្រោមក្បាលអ៊ែនឌី ងើបអង្គុយផ្អែកខ្នងនិងក្បាលគ្រែ យកដៃឈ្លីក្បាល។
" បាទលោកស្រីជំទាវ កូនអស់កម្លាំង ទើបក្រោកយឺត ម៉ាក់ខល
មកមានរឿងអីដែរបាទ? " សំឡេងសុភាពរាបសាតបសំដីម្តាយ ព្រោះដឹងថាគាត់កំពុងតែចង់មានពាក្យទូន្មានប្រៀនប្រដៅ
ទៀតហើយ ។
( ល្ងាចនេះកូនត្រូវត្រឡប់ចូលក្រុង មុនម៉ោង៤:០០ល្ងាច ព្រោះម៉ាក់មានណាត់ពិសេស ជាមួយលោកជំទាវក្នុងសមាគមន៍
ចង់ណែនាំកូនស្រីរបស់គាត់ ឱ្យកូនស្គាល់ ) លោកជំទាវចនតម្លើងសំឡេងកាចដាក់កូនប្រុស គាត់និយាយចូលសាច់ការណ៍តែម្តង ដោយមិនរងចាំឱ្យជុងហ្គុក និយាយដោះសាជាមួយគាត់ទាន់ ព្រោះរាល់ពេលគាត់ខលទៅ គេតែងមានលេស ថារវល់នេះរវល់នោះមិនឈប់ សូម្បីតែពេលមកលេងគាត់នៅក្នុងក្រុងក៏មិនមាន។
YOU ARE READING
កូនបំណុលចងស្នេហ៍❥ កែសម្រួលថ្មី {រដូវកាល១✍︎} Completed ✔️
Romanceមីន-យុនហ្គី ♥︎ ស៊ូ-ហ្វីឡា នាងមានឈ្មោះជាកូនបំណុលរបស់គេ មានតួនាទីដោះបំណុលជំនួសឳពុក បើគ្រួសារនាងមិនមានប្រាក់គ្រប់គ្រាន់មកសងគេវិញដល់កាលកំណត់នេះទេ ដូចឆ្នេះគេចាត់វិធានការតាមច្បាប់របស់គេ។ បុរសឈាមត្រជាក់ មាននាមជាម៉ាហ្វៀលាក់មុខកាចសាហាវឃោឃៅឈាមត្រជាក់ ជាពិសេសគ...
