ភាគ: ៣៩🔞

4.5K 114 19
                                        

មន្ទីពេទ្យ...

ពាក្យមួយឃ្លា ដែលប្រុសកំលោះ ពោលថាទៅតែមួុយភ្លេតរបស់គេ គឺទៅបាត់ស្ងាត់ដំណឹងសូន្យឈឹង រហូតដល់ម៉ោង៨:០០យប់ទៅហើយ ក៏មិនឃើញគេវិលត្រឡប់ មកវិញដែរ នាងតូច
គេងរងចាំយ៉ុនហ្គី លើគ្រែអ្នកជំងឺ ញ៉ាំសូកូឡាអស់មួយប្រអប់
ក៏នៅឡើយ មិនទាន់ឃើញមកទៀត ស្របពេលនាងនៅតែ
ពីរនាក់អេហ្វ ជំនិតរបស់ជុងហ្គុក នាងគេងផ្អៀងខ្លួនដកដង្ហើមធំភ្នែកសម្លឹងមើលទៅទ្វាបន្ទប់ រួចបន្លឺសួរទៅកាន់អេហ្វ ៖

" គាត់ទៅណា៎ បងអេហ្វ? " នាងមិនសូវជិតស្និតជាមួយអេហ្វេ
ដូចរ៉ាហ្វាត់ ម្នាក់ៗស្ងៀមស្ងាត់រៀងខ្លួន ក៏ប៉ុន្តែអេហ្វេមើលថែនាង
ទិញនំចំណី សូកូឡាផ្គាប់ចិត្តនាងដូចម្ចាស់ស្រីអ៊ីចឹង ព្រោះដឹងពីតួនាទី ហ្វីឡាបានបន្លឺសួរ ទៅកាន់អេហ្វ ក្រោយសម្លឹងមើល
ទ្រនិចនាឡិការ បង្វិលទៅមុខឥតឈប់ឈរ យប់ក៏កាន់តែជ្រៅ។

" ចាហ្វាយធំ កំពុងធ្វើដំណើរ មកតាមផ្លូវទាន " អេហ្វេរៀបឬកមិនត្រូវ ក៏មិនដឹងឆ្លើយតបសំនួរនាងតូចដោយរបៀបណា បើចាហ្វាយទាំងពី ចាកចេញទៅ បាត់ទាំងពីរនាក់ មិនផ្តល់ដំណឹងសូម្បីតែម្ចាស់តូច តែពេលនោះទ្វាបន្ទប់ ស្រាប់តែបើកយឺតៗ បង្ហាញវត្តមានរាងក្រាស់ ដើរចូលមក ៖

" ចាំយើងមែនទេ? " នាយសង្ហាញញឹមស្រស់ដើរចូលមកមានថង់នំចំណីនៅនិងដៃ តម្រង់មករកគ្រែគេងនាងតូច ដើរមកអង្អែលក្បាលនាង ។

" មិនបានចាំផង " នាងតូចស្រាប់តែបម្រះខ្លួន បែរទៅម្ខាងដោយអាការៈងរង៉ក់របស់ក្មេងស្រី ពេលមនុស្សចាស់ដូចជាយ៉ុនហ្គី
កុហសនាងដើរចោលនាង ទុកនាងចោល នៅតែឯង ។

" ងរឬ? ខាំមួយសិន " យ៉ុនហ្គីឱនមុខសង្ហា ទៅថើបញីញក់
ប្រឡោះកស្រីល្អឆ្វេងស្តាំ យកដៃចាក់ចង្កេះនាង រសើបរមួល
ខ្លួនពេញគ្រែអ្នកជំងឺ ។

" ហ្អិហ្អិរសើបណាស់ ទៅណា៎យូម្លេះ? "

" ទិញទឹកដោះគោជំនួយ ដល់ស្រីក្មេង "

" ទឹកដោះគោលោក គេលក់នៅ ឋានព្រះចន្ទឬ? បានជាទៅ
ទិញរាប់ម៉ោង? " រាងតូចចាប់ផ្តើមងរង៉ក់ សម្លក់មុខប្រុសកំលោះ មិនពេញចិត្តគេ ដើរចោលនាង លើកហេតុផលមិនសមទំនង ឆ្លើយថាទៅទិញទឹកដោះគោ មើលតែនាងជាកូនក្មេងមិនយល់អ្វីអ៊ីចឹង។

កូនបំណុលចងស្នេហ៍❥  កែសម្រួលថ្មី {រដូវកាល១✍︎} Completed ✔️ Where stories live. Discover now