សំឡេងផ្ទុះ បណ្តុំប្រអប់ខ្សែភ្លើងធំជាងគេ នៅជាន់ក្រោមដី បានផ្ទុះខ្ទ័រលាន់ឮ ដូចគ្រាប់បែកផ្ទុះ ក្រោយជីមីន បានឡើងមកដល់ខាងលើផុត សន្ធឹកនៃសំឡេងផ្ទុះ បណ្តេញគ្នា ចេញពីខាងក្នុង ឮចេញមកខាងក្រៅ ធ្វើឱ្យអ្នកខាងក្រៅ នាំរត់ចេញឆ្ងាយពីច្រកទ្វាតំបន់ក្បែរនោះ មកយ៉ាងប្រញាប់ប្រញាល សូម្បីតែក្រុមកាងារ ពន្លត់
អគ្គិភ័យ ក៏ចេញមកដែរ មានតែមនុស្សម្នាក់ ដែលឈរទ្រឹងមួយកន្លែង នោះគឺជីមីន បានងាកបង្វិលខ្លួន មកក្រោយវិញ ក្រឡេកមើលទៅ ច្រកផ្លូវក្រោមដី នាយសង្ហាឈរគាំងស្តុប ស្លុតស្មារតី
ដូចមនុស្សជាប់គាំង មើលកម្លាំងផ្ទុះ ចេញមកខាងក្រៅ ៖
" អត់ទេបងប្រុស ហ្អឹក!!ហ្អឹក!! បងប្រុស " ជីមីនស្រែកហៅបងមួយអស់សំឡេង យំខ្លាំងដល់ថ្នាក់ឈរទ្រឹង ដូចរូបចម្លាក់ ដៃបីត្រកងក្មេងតូច ក្រុមកាងារឃើញដូចឆ្នេះ ក៏រត់ចូលមកទទួលក្មេងតូចពីដៃជីមីន បញ្ជូនទៅឱ្យគ្រូពេទ្យសង្គ្រោះបន្ទាន់។
សភាពក្នុងបន្ទប់១០២ ដែលយ៉ុនហ្គីស្ថិតនៅតែម្នាក់ឯងនោះផ្ទុះ
បណ្តុំខ្សែភ្លើង ឆ្លងចរន្ត រញ៉េរញៃពេញបន្ទប់ ផ្ទុះបណ្តេញបន្តគ្នារហូត គ្រប់បន្ទប់ជាប់ៗ ហ្នឹង បន្ទះដែកដ៏ធំមួយបានធ្លាក់បាក់សង្កត់ មកលើទូរសម្លៀកបំពាក់ធំ មួយនោះ ខណៈកាយក្រាស់កំពុងស្ថិតនៅពីក្រោមវា។
គ្រាន់តែចំហាយផ្ទុះចេញមក ឆាបឆេះមួយកម្រិតស្ទើរតែមើលលែងយល់សភាពជ្រុងណា៎ ជាច្រកចូល ទៅកាន់ជាន់ផ្លូវក្រោមដីដែលជីមីនចូលទៅនាំយកក្មេងតូច មកមុននេះ ជីមីនស្រែយំក្រាបលើដីដូចមនុស្សបាត់បង់សតិ មើលអណ្តាតភ្លើង កំពុងឆាបឆេះចេញមក យ៉ាងសន្ធោសន្ធៅ ជាងមុនទ្វេដង។
ទាំងកូនចៅជីមីននិងយ៉ុនហ្គីទាំងអស់ រត់មកពីចំហៀងឃ្លាំង មកកាន់កន្លែងផ្ទុះថ្មី ឃើញហើយ នាំគ្នាស្លុតចិត្ត ពេលដែលជីមីនស្រែកយំហៅបងប្រុស បន្ទាប់មកក្រុមការងារ បាននាំគ្នាស្វិតស្វាយ ផ្តាច់ប្រព័ន្ធចរន្តភ្លើង ទាំងអស់ក្នុងកាសុីណូកុំឱ្យឆ្លងភ្លើង
ទៅអាគារផ្សេង ម្នាក់ៗនាំគ្នារត់កាត់ភ្លើង ដោយស្ពាយបំពង់ផ្សែងម្នាក់មួយ និងបំពង់សុីសែនជំនួយ រត់ទៅបន្តកន្ទុយគ្នា ឯជីមីន
រត់លឿនជាងគេទម្លុះ បន្ទះក្តារសម្ភារផ្សេងៗ ត្រូវភ្លើងឆេះលែងមានអារម្មណ៍ ថាក្តៅទៅហើយ ដើម្បីជួយបងប្រុស។
ESTÁS LEYENDO
កូនបំណុលចងស្នេហ៍❥ កែសម្រួលថ្មី {រដូវកាល១✍︎} Completed ✔️
Romanceមីន-យុនហ្គី ♥︎ ស៊ូ-ហ្វីឡា នាងមានឈ្មោះជាកូនបំណុលរបស់គេ មានតួនាទីដោះបំណុលជំនួសឳពុក បើគ្រួសារនាងមិនមានប្រាក់គ្រប់គ្រាន់មកសងគេវិញដល់កាលកំណត់នេះទេ ដូចឆ្នេះគេចាត់វិធានការតាមច្បាប់របស់គេ។ បុរសឈាមត្រជាក់ មាននាមជាម៉ាហ្វៀលាក់មុខកាចសាហាវឃោឃៅឈាមត្រជាក់ ជាពិសេសគ...
