ជម្រះកំហឹងជាមួយក្មេងបំណុលរួច យ៉ុនហ្គីដើរត្រឡប់ចូលវិមានវិញ ទឹកមុខមិនរីក មិនញញឹមដាក់អ្នកណាទាំងអស់ សូម្បីតែម៉ៃដោះក៏ឆ្ងល់ដែរ ព្រោះឃើញអង្គរក្សព្រឹកនេះ ផ្តុំគ្នាច្រើនដូចបម្រុងទៅណាមកពីណាអ៊ីចឹង គាត់បានដើរទៅប្រសព្វផ្លូវ បង្អាក់ដំណើរយ៉ុនហ្គី ៖
" អ្នកប្រុស ពិសាអាហាពេលព្រឹកបន្តិចសិតទៅណា "
" សុំកាហ្វេក្តៅមួយកែវ ថ្ងៃនេះខ្ញុំមិនទៅក្រុមហ៊ុនទេ "
" អ្ហ៎!!ចាស តែថា..." យ៉ុនហ្គីមិនសូវនិយាយស្តី មុខគេក៏មិនរីកដូចជាចងកំហឹងមកពីណាក៏មិនដឹង ម៉ែដោះខំចូលទៅកាន់ដៃ សួរនាំបារម្មណ៍ពីគេចង់រៀបចំអាហារពេលព្រឹកឱ្យគេញ៉ាំ តែគេគ្រវីក្បាលបង្គាប់គាត់យកត្រឹមការហ្វេឱ្យគេ រួចឡើងទៅជាន់ខាងលើបាត់ ។
" ម៉ែដោះ កុំអីបណ្តោយគាត់ទៅ មិនដឹងថាគាត់កើតអ្វីក្នុងខ្លួនទេ
ថ្ងៃនេះ " ទឹកមុខរ៉ាហ្វាយមិនសប្បាយចិត្ត ពេលឃើញចាហ្វាយនាងប្រែប្រួលចរិតឬកពា ចម្លែកមិនធ្លាប់បញ្ចេញមក ខុសស្រឡះពីពេលកន្លង គាត់មិនកាចថ្នាក់នេះទេ រ៉ាហ្វាត់ចាំដើមដៃឃាត់ដំណើរម៉ែដោះគីម ។
" មានរឿងអីកើតឡើង? "
" គាត់កំពុងតែធ្វើបាបក្មេងស្រីនោះ បន្តិចម្តងហើយ ខ្ញុំក៏គ្មានវិធី
ដែរ តែយ៉ាងណា ក៏លួចជួយរំដោះនាងចេញពីទីនេះឱ្យបាន "
" ហេតុអីក៏អ្នកប្រុសធំស្អប់នាងយ៉ាងនេះ? "
" មូលហេតុច្រើន ពិបាកបកស្រាយ ដឹងត្រឹមថាមានឈ្មោះ
អាសៀតុងក្នុងនោះដែរ ម៉ែដោះគួរយល់ចំណុចនេះ " រ៉ាហ្វាត់ដកដង្ហើមធំគ្រវីក្បាលតិចៗ កាន់គិតមិនយល់ពីចាហ្វាយ គ្រាន់តែបែកធ្លាយរឿង លោកប៉ាហ្វីឡាធ្លាប់បើកមុខជំនួញជាមួយសៀតុង គាត់យកហ្វីឡសមកធ្វើទារុកម្ម មិនស្មើរនិងស្លាប់ វាពិតជាសាហាវឃោឃៅណាស់សម្រាប់ នីតិជនដូចជានាង បើពត៌មានលេចឮទៅខាងក្រៅ ច្បាស់ណាស់យ៉ុនហ្គីនិងមានបញ្ហា ប្រឈមនិងមុខច្បាប់។
" ចុះឥលូវនាងតូចម្នាក់នោះនៅឯណា? "
" ចងផ្អោបបង្កាន់ដៃជណ្តើរ ត្រាំក្នុងអាងទឹកខាងក្រោយវិមាន ម៉ែដោះជួយយក អាហារទៅបញ្ជុកនាងផង អាណិតក្មេងមិនដឹងអី ចាហ្វាយអើយ ចាហ្វាយ ធុញណាស់ " ពីថ្ងៃមកនេះរ៉ាហ្វាត់គិតមិនយល់ស្មានមិនដល់ថាចាហ្វាយដាក់ទារយណនាងដល់កម្រិតនេះ គ្មានអ្នកណាគិតថាគាត់ មានបំណងអ្វីទេ គាត់ធ្វើតាឦតែចិត្តឯង ដោយមិនអាណិតអាសូក្មេងស្រីតូចល្អិត មិនដឹងអី រ៉ាហ្វាត់រអ៊ូរងូវខឹងចាហ្វាយនាយ ជំនួសនសងតូច ក៏បានបង្គាប់ឱ្យម៉ែដោះគីមរៀបចំអាហារ លួចលាក់យកទៅឱ្យនាងបានញ៉ាំផង តាំងពីម្សិលមិញមក បាយក៏អត់ ទឹកក៏ផ្តាច់ បើមិនមានគេនិងម៉ែដោះទេ ម្លោះហើយហ្វីឡាមិនមានកម្លាំងឯណា ដកដង្ហើមមកដល់ពេលនេះទេ ។
YOU ARE READING
កូនបំណុលចងស្នេហ៍❥ កែសម្រួលថ្មី {រដូវកាល១✍︎} Completed ✔️
Romanceមីន-យុនហ្គី ♥︎ ស៊ូ-ហ្វីឡា នាងមានឈ្មោះជាកូនបំណុលរបស់គេ មានតួនាទីដោះបំណុលជំនួសឳពុក បើគ្រួសារនាងមិនមានប្រាក់គ្រប់គ្រាន់មកសងគេវិញដល់កាលកំណត់នេះទេ ដូចឆ្នេះគេចាត់វិធានការតាមច្បាប់របស់គេ។ បុរសឈាមត្រជាក់ មាននាមជាម៉ាហ្វៀលាក់មុខកាចសាហាវឃោឃៅឈាមត្រជាក់ ជាពិសេសគ...
