សម្តីដែល បន្លឺចេញពីប្រអប់មាត់ ម្ចាស់កាយមាំ ដៃនាយស្រវាចាប់កាន់កែវទឹកត្រជាក់ មកផឹកផ្សើមបំពង់ក៎ រងចាំស្តាប់ឆយតបសំណួរ
ទើបប្តូរជាលើកជើងគងអន្ទាក់ខ្លា បងឆយក៏បានតបចម្លើយទៅកាន់
លោកម្ចាស់ ៖
" ម្ចាស់ស្រីមិនបាននៅផ្ទះទេ ថ្ងៃមិញគាត់ទៅជួបលោកម្ចាស់នៅ
ការដ្ឋាន ចុះពេលនេះគាត់ មិនមកជាមួយលោកម្ចាស់ទេឬ? "
បងឆយកើតចម្ងល់ក្នុងចិត្ត ងាកមើលឆ្វេងស្តាំរកម្ចាស់ស្រីរបស់ខ្លួន
ហើយមកត្រូវលោកម្ចាស់ចោទសួរដូចឆ្នេះទៀត គាត់រៀបរាប់
តាមដំណើរ បន្ទាប់មកបងឆយសួរទៅកាន់យ៉ុនហ្គីវិញ។
" ឆយនាងនិយាយស្អី យើងដូចជាមិនយល់សោះឡើយ?
យើងនៅ ការដ្ឋានជាមួយរ៉ាហ្វាត់ ពេញមួយថ្ងៃ មិនឃើញហ្វីឡា
ទៅជួបយើងនោះទេ " តាមស្តាប់សម្តីអ្នកបម្រើក្រោមបង្គាប់និយាយចេញមក ហាក់ធ្វើឱ្យខួរក្បាលនាយកាន់តែវិលវល់ គិតពុំយល់សោះឡើយ ទើបអ្នកកំលោះ សួរបកទៅកាន់ឆយតែឆយ
បែរជាមកសួរតប នាយវិញ ក្នុងសំណួរដដែលដូចគ្នា ទាំងពេញមួយថ្ងៃនេះនាយមិនបានជួប ភរិយាពិតមែន ។
" មានន័យថាម៉េចលោកម្ចាស់ ឆយក៏មិនយល់ដូចគ្នា ម្ចាស់ស្រីប្រាប់ថាលោកម្ចាស់ ឱ្យគាត់ទៅជួប និងញ៉ាំអាហារថ្ងៃត្រង់ជាមួយគ្នានៅឯការដ្ឋាន ខ្ញុំបានរៀបចំបាយប្រអប់រួចផ្ញើ ទៅតាមម្ចាស់ស្រី
ផងដែរ លោកម្ចាស់ " ទឹកមុខបងឆយប្រែជាស្លេកស្លាំងអង្គុយបត់ជើង និងកម្រាលព្រំ មិនហ៊ានកម្រើកខ្លួន ត្រជាក់ចុងដៃចុងជើង ក្រោយពីឮយ៉ុនហ្គី បកស្រាយថា នាយផ្ទាល់ពិតមិនបាន បានជួបនាងតូច តាំងពីព្រឹកមកម្លេះ បងឆយបានបកស្រាយបន្ត
ផ្តើមញ័រ បេះដូចលោតខុសចង្វាក់ ច្របាច់ឈាមច្រាលឡើង ភិតភ័យក្នុងចិត្ត ខ្លាចអំណាចយ៉ុនហ្គី។
" ទៅជាមួយអ្នកណា? អ្នកណាឱ្យទៅជួប យើងឃើញនាងមិនស្រួលខ្លួន ទាំងពីម្សិលមិញមកម្លេះ ទើបយើងឱ្យហ្វីសម្រាក
នៅផ្ទះ ហេតុអ្វី យើងត្រូវខលហៅប្រពន្ធខ្លួន ទៅជួបនៅ
ការដ្ឋានដែរនោះ " កាន់តែស្តាប់ រាល់ការបកស្រាយរបស់អ្នកបម្រើធ្វើឱ្យអ្នកកំលោះ កាន់តែមិនយល់ និងបង្កើនកាឆ្ងល់ថ្វេរដង
យ៉ុនហ្គីចាប់ ផ្តើមដំឡើងសំឡេង សម្លុតគំហ៊សដាក់បងឆយ។
STAI LEGGENDO
កូនបំណុលចងស្នេហ៍❥ កែសម្រួលថ្មី {រដូវកាល១✍︎} Completed ✔️
Storie d'amoreមីន-យុនហ្គី ♥︎ ស៊ូ-ហ្វីឡា នាងមានឈ្មោះជាកូនបំណុលរបស់គេ មានតួនាទីដោះបំណុលជំនួសឳពុក បើគ្រួសារនាងមិនមានប្រាក់គ្រប់គ្រាន់មកសងគេវិញដល់កាលកំណត់នេះទេ ដូចឆ្នេះគេចាត់វិធានការតាមច្បាប់របស់គេ។ បុរសឈាមត្រជាក់ មាននាមជាម៉ាហ្វៀលាក់មុខកាចសាហាវឃោឃៅឈាមត្រជាក់ ជាពិសេសគ...
