ភាគ: ១០

3.1K 102 2
                                        

យប់ម៉ោង១២រំលងអធ្រាត្រ តាមដងវិថីឆ្ពស់ទៅជាយក្រុង ផ្លូវស្ងាត់យ៉ុនហ្គីបើកឡានមកពីរនាក់រ៉ាហ្វាត់ ដោយបង្គាប់ឱ្យរ៉ាហ្វាត់តែងខ្លួនធ្វើជាមនុស្សស្រី បន្លំភ្នែកសៀតុង ព្រោះអ៊ែនឌីបានឡើង
យន្តហោះចាកចេញទៅបាត់ទៅហើយ មិនយូរប៉ុន្មានឡានយ៉ុនហ្គីបានបើកមកដល់ទីតាំង កន្លែងណាត់ មានឡានស្ព័រប្រាំគ្រឿង តម្រៀបគ្នាបើភ្លើងបំភ្លឺ សម្ចតនៅខាងមុខរងចាំគេរួចជាស្រេច ៖

" ឱ្យមនុស្សយើងមក " យ៉ុនហ្គីចុះពីឡានមក កានដៃរ៉ាហ្វាត់ ដែលបន្លំធ្វើជាអ៊ែនឌី មានក្រណាត់ខ្មៅគ្របក្បាល ប្រុសកំលោះបន្លឺស្រែកដាក់សៀតុង ចម្ងាយពីគ្នាជាង១០ម៉ែត្រ ។

" ឯងក៏ត្រូវតែឱ្យអ៊ែនឌីមកដូចគ្នា " សៀតុងឈរផ្អែកឡាន ជក់បារីបង្ហុយផ្សែង ផ្តឺផ្តងគូរសត្រូវចាស់ វាយចិញ្ចើមឌឺដងបែបឈ្លើយ បន្លឺតបសំដីវិញ បក់ដៃហៅអ៊ែនឌី ។

" យើងមកតែពីនាក់អ៊ែនឌីទេ យើងមិនឈ្នះឯងស្រាប់ទៅហើយឆាប់បញ្ជូននាងមក " យ៉ាងណាយ៉ុនហ្គីនៅតែលេងខ្សែលើសៀតុងដដែល ដោយសំអាងថាខ្លួន មកតែពីនាក់ ក៏ប៉ុន្តែជាក់ស្តែងធ្វើជាចុះចាញ់គូរសត្រូវដូចគ្នា សំដីមួយប្រយោគ ធ្វើឱ្យសៀតុង
ចុះញ៉មបាន ព្រមទទួលល័ក្ខខ័ណ្ឌ របស់យ៉ុនហ្គី ដោយតបបញ្ជោះបោះសោក ដាក់យ៉ុនហ្គី ៖

" ហ្អឺស!! ក៏បាន មនុស្សរបស់ឯងសន្លប់ស្រាប់ យើងមិនបានប៉ះពាល់ដូចគ្នា ពួកឯងបីទៅឱ្យវាបន្តិចទៅ អាណិតមនុស្សចាស់
ញីញ័រដូចជាវា " សៀតុងតាំងខ្លួនជាអ្នកឈ្នះ បានបញ្ជាកូនចៅរបស់ខ្លួន នាំកាយតូចត្រឡប់ទៅម្ចាស់ដើមវិញ ព្រោះលើកនេះមកមិនមែនក្នុងន័យចង់បង្កររឿងទេ គ្រាន់តែដោះដូរមនុស្សស្រីប៉ុណ្ណោះ មិនចង់នាំឈ្លោះ តែចរិតសៀតុងចូលចិត្តផ្គើនយ៉ុនហ្គី ។

" យើងនិងឯងចំណាស់តែគ្នាទេវើយ "

" កុំនិយាយច្រើន ឱ្យអ៊ែនឌីដើរមក យើងមិនចង់ខាតពេល "

" ឆាប់ដើរទៅ រួចដកក្បាលគ្រាប់បែកបោះចូលឡានពួកវា "
យ៉ុនហ្គីឱនខ្សឹបក្បែរត្រចៀករ៉ាហ្វាត់ បង្គាប់គេជាមុន ព្រោះពេលដែលរ៉ាហ្វាត់ទៅដល់ ត្រូវតែដកក្បាលគ្រាប់បែកផ្ទុះ និងគ្រាប់បែកផ្សែងជាឱកាសល្អបំផុត រ៉ាហ្វាត់ងក់ក្បាលតបចាហ្វាយនាយរួចដើរដំណើរសមសួនទៅរក សៀតុង ។

កូនបំណុលចងស្នេហ៍❥  កែសម្រួលថ្មី {រដូវកាល១✍︎} Completed ✔️ Where stories live. Discover now