ភាគ: ៧៨

1.2K 73 1
                                        

នៅលើកោះ ដែលជួលដោយថៅកែសៀ កូនចៅក្រោមបង្គាប់កំពុងញាប់ដៃ ញាប់ជើងរើទំនិញ ចូលកប៉ាល់ខ្នាតយក្សដែលដំណើរការបញ្ចេញទំនិញ លើកនេះជាលក្ខណះទ្រង់ទ្រាយធំធ្វើឡើងដោយ មានការលួចលាក់ បំផុត និងមានកាប្រុងប្រយ័ត្នខ្ពស់ព្រោះទំនិញទាំងអស់នេះ សុទ្ធសឹងតែជាទំនិញ ខុសច្បាប់ផលិតឡើងដើម្បីយកទៅលក់ នៅឯប្រទេសចិន យកទៅលក់បន្តឱ្យឈ្មួញកណ្តាល ឯប្រទេសចិន។

រ៉ាហ្វាត់និងនាយល្អិត ជាងថតកំពុងដែលបង្កប់ខ្លួននៅក្បែទូរកុងតាន័រ ពុំទាន់ចាក់សោរ ដោយមានអង្គរក្សពិសេសខាងខ្មាន់កាំភ្លើង
ចាំយាមកាម នៅមាត់ច្រក ជួយមើលសភាពការ ជៀសវាងកូនចៅថៅកែសៀ មកចាក់សោរបិទទូរកុងតាន័រទាំងនេះ។

ពួកគេទាំងពីរនាក់ បានប្រមូលភស្តុតាង ស្ទើរតែ៨០ភាគរយទៅហើយ ទូរដែលផ្ទុកអាវុធ ក៏បានថតរួចរាល់ដែរ ពេលនេះកំពុងតែ
ថតហិបដាក់កញ្ចប់ថ្នាំញៀន នាយកំលោះជាងថត មានការ ភិតភ័យរញីរញ័រ អស់ទាំងខ្លួនប្រាណ កាងារសើបអង្កេត លើកនេះ
អាចនិយាយបានថា ប្រថុយប្រថាន ខ្លាំងពិតមែន តែបានរ៉ាហ្វាត់ជំនិតលោកម្ចាស់ មីនយ៉ុនហ្គី តាមការពារ ប្រកៀកបានគ្នាជួយសម្រួលឱ្យការងារនេះ ដំណើរការ បានយ៉ាងលឿនរហ័ស។

" បង!! ខ្ញុំថាកុំចូលទៅជ្រៅជានេះអីហ្អី វាដូចជាគ្រោះថ្នាក់ពេកហើយបើពួកគេមកទាន់ គេចាក់សោរទូរជាប់ ខ្ញុំនិងបងមិនកកស្លាប់ក្នុងនេះទៅហើយទេ វាត្រជាក់ណាស់ " នាយកំលោះជាងថតនិយាយខ្សឹបខ្សៀវ ប្រាប់ទៅរ៉ាហ្វាត់ ខ្លួនក៏មមារញឹកថតគ្រប់ជ្រុងជ្រោយ នៃបរិវេនទូរកុងតាន័រ នេះដែរ តែចិត្តមួយខ្លាចរអារ ចេះតែងាកក្រោយ មើលមាត់ច្រក ខ្លាចថាកូនចៅថៅកែសៀមកទាន់ពួកគេនឹងត្រូវជាប់សោរ កកស្លាប់ក្នុងទូរនេះ ជាពុំខាន។

" ឯងនេះខ្លាចជ្រុល យើងកាពារឯងហើយ ខ្លាចរកងាប់ស្អី
មានគ្នាយើងយាមខាងក្រៅហើយ ចូលទៅនៅ៥ហិបទៀតយើងចង់ដឹងថាវាបញ្ចេញទំនិញស្អីខ្លះ " រ៉ាហ្វាត់ងាកទៅស្តីថាឱ្យនាយកំលោះ មាឌល្អិតខាងក្រោយខ្លួន ធ្វើខ្លួនខ្លាច ខុសរបៀប មិនហ៊ានចូលមកខាងក្នុងជ្រៅ ជាងនេះទេ ការងារធ្វើជិតរួចរាល់ហើយតែបែរជាមកខ្លាចរញីរញ័រទៅវិញ ទាំងមានគេតាមការពារចូលមកជាមួយហើយ នៅតែខ្លាចទៀត។

កូនបំណុលចងស្នេហ៍❥  កែសម្រួលថ្មី {រដូវកាល១✍︎} Completed ✔️ Where stories live. Discover now