ចេញប្រតិបត្តការយប់នេះ បានសម្រេចជោគជ័យ បើទោះជា
ត្រូវម្ចាស់គេតាមទាន់ ក៏ដោយ យ៉ាណាកិច្ចការមួយនេះ បានដំណើរការយ៉ាងរលូន ទើបយ៉ុនហ្គីនិងប្អូនប្រុសរបស់ខ្លួនវិលចូលផ្ទះលម្ហែវិញ ឯកូនចៅក្រោមបង្គាប់ បានបំបែកជួរគ្នា ចូលសម្រាកតាមកន្លែងរៀងខ្លួន ជីមីននាយពុំបានវិលត្រឡប់ទៅជេជូ ភ្លាមពេកនោះទេត្រូវសម្រាកនៅផ្ទះបងប្រុសខ្លួន មួយយប់សិន ដោយសារថ្មើរនេះឈានដល់ពាក់កណ្តាលអធ្រាត្រទៅហើយ អ្នកជាបងប្រុសមិនបណ្តោយឱ្យប្អូន ចេញកប៉ាល់ត្រឡប់ទៅជេជូវិញ
ខ្លាចថាមានបក្សពួក ក្រោមបង្គាប់ ថៅកែសៀ លួចឆ្មក់លប់ធ្វើបាបប្អូនប្រុស តាមរយះផ្លូវទឹក។
យ៉ុនហ្គីទម្លាក់ជើងថ្នមៗ រុញទ្វារដើរចូលបន្ទប់គេង ខ្លាចបង្ករជា
សំឡេងរំខានដល់នាងភរិយា ដៃមាំចាប់មួលគន្លឹះទ្វារសន្សឹមបិទទៅវិញ រួចបង្វិលខ្លួនដើរតម្រង់ទៅរកគ្រែគេង ដ៏ធំទូលាយ ដើរបានតែពីជំហាន ស្រាប់តែ ៖
[ ផឹប!! ] ខ្នើយបានហោះតម្រង់មកចំ កណ្តាលមុខយ៉ុនហ្គី តែនាយកំលោះ បានចាប់វាជាប់ ដោយការភ្ញាក់ផ្អើលទើបឱបខ្នើយប្តូរជាញញឹមដើរសម្តៅ ទៅរកគ្រែគេង ដែលបើកភ្លើងបំភ្លឺព្រាលៗ អាចឃើញម្ចាស់កាយតូចច្រឡឹង កំពុងគេងផ្អែកនិងក្បាលគ្រែ ចំណែកទឹកមុខនាង ដូចជាកំពុងខឹងងរង៉ក់ ក្រសែភ្នែកកំពុងតែ
សម្លក់មករកនាយផងដែរ។
" ហ្អីយ៉ា!! ក្មេងតូចភ្ញាក់ពីពេលណានេះ មេឃមិនទាន់ភ្លឺឯណា "
យ៉ុនហ្គីវាងទៅដាក់កាំភ្លើងចូលថតតុ រួចដើរឡើងមកលើពូក
ត្រសុលខ្លួនចូលទៅក្នុងភួយ ជាមួយនាងតូច លួចសួបន្លប់ ចាប់
ក្រសោបកាយតូច មកឱបណែបណិតជាប់ទ្រូង។
" អ្ហឹក!! កុំមកជិតគេចេញទៅ ស្អប់ណាស់ ហ្អឹក!!ហ្អឹក!! " ដៃតូចប្រឹងរុញទ្រូងមាំស្វាមី ចេញពីនាង មិនចង់ឱ្យគេ មកជិតនាងនោះទេក៏ព្រោះតែនាងកំពុងខឹង តើគេមានដឹងខ្លួនឬអត់ថាគេបានធ្វើរឿងសុខចំពោះនាង? នាងស្អប់មិនចង់ឱ្យគេមកឱបថើប យល់ចិត្តថ្លើមចូលចិត្តតែលួងនាង តាមក្រោយរហូត នាងខំប្រឹងដេញស្វាមីផង
យំសសិតផង ។
YOU ARE READING
កូនបំណុលចងស្នេហ៍❥ កែសម្រួលថ្មី {រដូវកាល១✍︎} Completed ✔️
Romanceមីន-យុនហ្គី ♥︎ ស៊ូ-ហ្វីឡា នាងមានឈ្មោះជាកូនបំណុលរបស់គេ មានតួនាទីដោះបំណុលជំនួសឳពុក បើគ្រួសារនាងមិនមានប្រាក់គ្រប់គ្រាន់មកសងគេវិញដល់កាលកំណត់នេះទេ ដូចឆ្នេះគេចាត់វិធានការតាមច្បាប់របស់គេ។ បុរសឈាមត្រជាក់ មាននាមជាម៉ាហ្វៀលាក់មុខកាចសាហាវឃោឃៅឈាមត្រជាក់ ជាពិសេសគ...
