ភាគ: ៤៩

2.2K 97 10
                                        


ផ្ទះលម្ហែ

នាព្រឹកព្រលឹម ពន្លឺព្រះអាទិត្យចាប់ផ្តើមរះ បញ្ចេញស្មីមកលើផែន
ពសុធា ជំនោរទឹកសមុទ្ទ បោកបក់នាំខ្យល់ត្រជាក់ ល្ហៀកៗបក់
រំផាត់រំផើយ ចូលតាមប្រឡោះបង្អួច មកប៉ះរាង្គកាយកំលោះក្រមុំមួយគូរ គេងឱបគ្នាលើពូក គ្រែឃីងសាយនៃបន្ទប់ ប្រណិតធំល្វឹងល្វើយ ។

អាកាសធាតុចុះត្រជាក់ តាមបែបផ្ទះលម្ហែ ជាប់មាត់សមុទ្ទ ខ្យល់
ត្រជាក់បក់ផាត់ មកប៉ះស្បែកសខ្ចី ដូចបណ្តូលចេក នាងតូចរុលខ្លួនចូលទៅឱបកាយមាំ ដៃស្រលូនរឹតបណ្តឹងឱបក្រសោប ខ្លួនបុរសជាទីស្រឡាញ់ ត្រសុលមុខចូល ញីញក់និងដើមទ្រូងមាំហាប់ណែនរបស់គេ ដែលគេងចំហឡេវអាវបីគ្រាប់ ក្រោយពីដឹងដល់ការប៉ះពាល់ឱបរឹត ណែនកៀកកិតគ្នា ធ្វើឱ្យយ៉ុនហ្គីបើកភ្នែកមមីឱនមើលនាងច្រម៉ក់ ក្បែរដើមទ្រូង ក្បាលខូចជិតកាយ
រួចបន្លឺ ៖

" ចំមែនក្មេងនេះ ដេកអត់ដឹងថាខ្លួនដាក់សេរ៉ូមទេ ប្រឹងឱបណែនថ្នាក់នេះ ខ្លាចយើងរត់ចោលឬ ស្អប់ណាស់ សឺត!! ឆាប់ជាក្មេងនាំទុក្ខ " នាងតូចប្រឹងត្បុលខ្លួន មកជិតកៀកើយ ក្បែរក្រាស់ខ្លាំងពេក ធ្វើឱ្យខ្សែសេរ៉ូមតឹង ប៉ោងសរសៃមានកំណក់ឈាមកកក្នុងបំពង់ខ្សែ។

" នៅសល់តែបន្តិចទេ គួរតែដោះចេញសិន ក្បាលក៏លែងក្តៅ
ដែរសាច់ក៏ធម្មតា " យ៉ុនហ្គីក្រោកឡើង ដាក់ក្បាលនាងគេងស្រួលបួលទៅលើខ្នើយទន់ល្មើយ ទើបនាយយកសម្លីទុបចុងម្ជុលរួច
ដកម្ជុលសេរ៉ូមចេញពីដៃនាង ព្រោះនៅសល់តែពីកាំ ខ្ជិលរងចាំយូរ
យប់មិញព្រោះតែអង្គុយយាមសេរ៉ូម ម៉ោង៣:០០ទៀបភ្លឺ ទើបបាន
គេង មិនមែនងាយស្រួលដូចមាត់ថាទេ មានមនុស្សឈឺ
គេងយាមចង់តែឈឺតាមដែរ។

រួចរាល់នាយកំលោះ ក្រោកពីពូក ទាញកន្សែងពោះគោរចូលបន្ទប់
ទឹកងូតសម្អាតខ្លួន បង្កើនភាពស្រស់ស្រាយនាព្រឹក បន្ទាប់មកក៏ដើរចេញមកវិញឈរញីសក់ក្បាល និងកូនកន្សែង ដើរទៅទាញវាំងននផាត់ចេញ បង្ហាយផ្ទៃទឹកសមុទ្ទពណ៌ខៀវស្រងាត់ ក៏ដើរ
ត្រឡប់ទៅបើកទូសម្លៀកបំពាក់ យកខោរខ្មៅវែងនិងអាវយឺត
ពណ៌ខ្មៅដៃខ្លីមកពាក់ ថយទៅជិតស្រីតូច ដែលកំពុងគេងផ្កាប់មុខឱបខ្នើយឱបជាប់។

កូនបំណុលចងស្នេហ៍❥  កែសម្រួលថ្មី {រដូវកាល១✍︎} Completed ✔️ Where stories live. Discover now