ម្ចាស់តូច ដែលជាម្ចាស់ក្លឹប បានចេញមុខមកដោះស្រាយរឿងចរាចរ កើតឡើងមុននេះ យឺតពេលមួយជំហាន ដោយសារតែបងប្រុសចាត់ចែង ដោះស្រាយរួចជាស្រេច ទើបនាយមកតាមក្រោយ ចំណែកលោកម្ចាស់មីន គ្រាន់តែឃើញវត្តមានប្អូនប្រុសមកដល់ភ្លាម នាយកំលោះបានបោះកាំភ្លើងចោល មូលដៃអាវ
ដើរសំដៅទៅរកប្អូនប្រុសភ្លាម ពួយដៃ ដាល់កញ្ចប់មាត់ប្អូនប្រុសបួនប្រាំដៃស្ទួនជាប់គ្នា ជុងហ្គុកបែកមាត់ ហូរឈាមទ្រោមខ្លួន
ដួលទៅម្ខាង កណ្តាប់ដៃរបស់យ៉ុនហ្គី លេងធ្ងន់គួសម មួយដៃបើងខ្លួន ចេញឈាមតាមមាត់ ក៏មិននិយាយតប មិនសុខចិត្ត ក៏តាមទៅជិះជាន់ពីលើប្អូនរួច ក្របួចកអាវប្អូនឡើង ដោយកាយវិការខឹងសម្បាចំពោះប្អូន ៖
" ឯងសួរបង ថាមានរឿងស្អីហ្អេស ប្រុសតូច? ឌឹប!! ឌឹប!! "
យ៉ុនហ្គីឡើងជិះពីលើ ជុងហ្គុក ក្តាប់ដៃដាល់យក បន្ថែមស្នាមរបួសផ្នែកចុងចញ្ចឹម ខាងស្តាំផង ខាងឆ្វេងផង ពីដៃស្ទួន បែកឈាមតាមច្រមុះហៀរឈាម ប្រឡាក់ពេញអាវសឺមី សូម្បីអង្គរក្សជុងហ្គុក
ក៏មិនមានមុខអ្នកណាម្នាក់ ហ៊ានចូលជួយម្ចាស់តូចដែរ សុខចិត្តឈរ
មើលចាហ្វាយធំ និងចាហ្វាយតូចដាល់គ្នា ព្រោះពួកគេគ្មានសិទ្ធ និងអារកាត់ រឿងរវាងចាហ្វាយនាយទាំងពីរ ។
" លោកឈប់ទៅ អ្ហឹក!! អ្ហឹក!! ឈប់ធ្វើបាបបងហ្គុកទៅ ខ្ញុំសុំអង្វរហ្អឹក!! ហ្អឹក!! ប៉ុណ្ណឹងបានហើយណា " ហ្វីឡារើបម្រាស់ខ្លួន ស្រែក យំទោទន់ខ្លួនល្អូក ក្រោយឃើញសកម្មភាពកាច
សាហាវរបស់យ៉ុនហ្គី កំពុងតែវាយតប់ប្អូនខ្លួនឯង ដោយមិន
សណ្តោសប្រណី ។
" ហ្អឺស!! បងដាល់មក ដាល់ទៀតមក លោកម្ចាស់មីន បើបងគិតថាដាល់ហើយ អាចជះកំហឹងបងបាន ក៏ធ្វើទៅ " ជុងហ្គុកសើច
ចម្អកខ្លួនឯង ក្រោយសាងកំហុសឆ្គងមួយពេល ធ្វើឱ្យបងប្រុស កើតការក្រេវក្រោធខឹងសម្បា ស្ទើហែកសាច់ប្អូនសុីទាំងរស់ យ៉ាងណាជុងហ្គុក មិនបានខឹងនិងបងប្រុសដែរ បើខ្លួនស្តាប់សំដីបងប្រុស តែបន្តិច រឿងរ៉ាវ វាមិនរញ៉េរញ៉ៃ ដល់ថ្នាក់នេះឡើយ។
" ពុទ្ធោអើយ!! បងចង់សម្លាប់ចោលខ្លាំងណាស់ ប្រុសតូច
ដឹងថាបងប្រាប់ឯងថាម៉េច? ត្រូវការពារនាង តើនេះជាស្អីបើបង
មកមិនទាន់ វានិងទៅជាយ៉ាងណា៎? " យ៉ុនហ្គីក្រោកចេញពីប្អូនប្រុស មកធាក់សាឡុងពីរជើង បញ្ចេញកំហឹង យកដៃជ្រោងសក់ទៅលើ ធុញថប់ ខឹងពួកអន់ពាលស្ទើតែស្រក់ទឹកភ្នែក តែនេះខំទប់ខ្លាំងណាស់។
YOU ARE READING
កូនបំណុលចងស្នេហ៍❥ កែសម្រួលថ្មី {រដូវកាល១✍︎} Completed ✔️
Romanceមីន-យុនហ្គី ♥︎ ស៊ូ-ហ្វីឡា នាងមានឈ្មោះជាកូនបំណុលរបស់គេ មានតួនាទីដោះបំណុលជំនួសឳពុក បើគ្រួសារនាងមិនមានប្រាក់គ្រប់គ្រាន់មកសងគេវិញដល់កាលកំណត់នេះទេ ដូចឆ្នេះគេចាត់វិធានការតាមច្បាប់របស់គេ។ បុរសឈាមត្រជាក់ មាននាមជាម៉ាហ្វៀលាក់មុខកាចសាហាវឃោឃៅឈាមត្រជាក់ ជាពិសេសគ...
