ប្រុសកំលោះយកបារីមកជក់ ដោយមានស្រីល្អ ចាំអុជបារីឱ្យ ម្ចាស់តូចងាកមុខចេញ ប៊ឺតផ្លុំបង្ហុយផ្សែងបារី មួយដង្ហើម រួចដាក់វាលើចានគោះបារី ងាកមកស្រវាក្រសោប ស្មាស្រីល្អ ឱបថើបថ្ពាល់នាងខ្សឺតៗ អ៊ែនឌីញញឹមពព្រាយ រុលខ្លួនចូលឱបកាយ បុរសកំពូលស្នេហ៍ស្អិតរមួត បេះមិនចេញ គេមិនសូវចេះនិយាយលួងលោមនាង តែបានទង្វើបង្ហាញ ពីការយកចិត្តទុកដាក់ចំពោះនាង។
" លោកម្ចាស់ជាពីជម្ងឺឬនៅ? អ៊ែននឹកលោកម្ចាស់ណាស់ " ម្រាមដៃស្រលូនលើកទៅប៉ះបបបូរមាត់ សិចសុីគួរជាទីណែបណិត នាងអង្អែលបបូរមាត់ រួចអង្អែលថ្ពាល់ មិនអស់ចិត្តនាងក៏បង្អូសមកអង្អែលដើមទ្រូង ហាប់ណែនរបស់ម្ចាស់តូច ចំណែកអ្នកកំលោះ គេងស្ងៀមឱ្យស្រីកំណាន់ ស្ទាបអង្អែលតាមចិត្ត។
" ក៏ជាហើយ តែយើងពិបាកចិត្តរឿងផ្សេង ធុញថប់ណាស់ "
" រឿងក្មេង...អ្ហ៎!!គឺម្ចាស់ស្រី មានកូនពិតទេ បងពិបាកចិត្តរឿងនេះត្រូវទេ? "
" ហ្អឹម...សឺត!! យើងចង់ឱ្យពួកគាត់ត្រូវគ្នា តែដូចជាមិនអាចទៅរួច នាងមានវិធីដែរទេ? " ទឹកមុខមិនសូវសប្បាយចិត្ត រាល់ពេលគិតដល់រឿងបងប្រុសធំម្តងៗ ពិបាកចិត្តជំនួស ព្រោះទំនាក់ទំនងរវាងគាត់និងហ្វីឡា កំពុងតែរកាំរកូស ម្ចាស់តូចគ្រហឹមដើមក ងាកមកថើបថ្ងាសស្រីកំណាន់មួយខ្សឺត សម្លឹងមើលមុខនាង ចង់ឱ្យអ៊ែនឌីផ្តល់ជាគំនិត ដើម្បីជួយដោះស្រាយគ្នា។
" អ៊ែនឈប់សាងបាបហើយ ត្រឹមកម្ចាត់ស្រី តោងទាមម្ចាស់តូចអ៊ែនក៏ហត់គ្រប់គ្រាន់ " អ៊ែនឌីអង្អែលដើមទ្រូង បុរសកំពូលស្នេហ៍ ងើបក្បាលមកតបចម្លើយម្ចាស់តូច នាងមិនចង់ពាក់ព័ន្ធ ក្នុងរឿងលោកម្ចាស់ទេ រាល់ថ្ងៃនេះនាង កំពុងតែតាមប្រមាញ់ ស្រីស្អាតមួយចំនួនចង់ឆក់ យកម្ចាសតូចទៅ ទើបជារឿងសំខាន់។
" ចុះបើថ្ងៃណាមួយ យើងចង់ដោះលែងនាង ចង់ឱ្យនាងរកជីវិតថ្មី អនាគតថ្មី តើនាងព្រមទេ យើងចង់មានន័យថាយើងនៅតែឧបត្ថមនាង " ដៃមាំអង្អែលក្បាលស្រីល្អ ញញឹមបែបអស់សំណើច និងសំដីរបស់នាង ម្ចាស់តូចក៏បានសួរចិត្តនាងបន្ត បំណងចង់ដោះលែងអ៊ែនឌី នេះជាអ្វីដែលគាត់ លាក់ទុកក្នុងចិត្តមកជាយូរ។
ESTÁS LEYENDO
កូនបំណុលចងស្នេហ៍❥ កែសម្រួលថ្មី {រដូវកាល១✍︎} Completed ✔️
Romanceមីន-យុនហ្គី ♥︎ ស៊ូ-ហ្វីឡា នាងមានឈ្មោះជាកូនបំណុលរបស់គេ មានតួនាទីដោះបំណុលជំនួសឳពុក បើគ្រួសារនាងមិនមានប្រាក់គ្រប់គ្រាន់មកសងគេវិញដល់កាលកំណត់នេះទេ ដូចឆ្នេះគេចាត់វិធានការតាមច្បាប់របស់គេ។ បុរសឈាមត្រជាក់ មាននាមជាម៉ាហ្វៀលាក់មុខកាចសាហាវឃោឃៅឈាមត្រជាក់ ជាពិសេសគ...
