ភាគ: ១២

3K 122 11
                                        

ខ្ទមតូចដាច់ស្រយាល មានលោកយាយវ័យចំណាស់ កំពុងរងចាំចៅស្រីដូចរាល់ដង គាត់សម្លឹងមើលទៅមេឃខាងក្រៅខ្ទម ថ្មើរនេះម៉ោង៦:៣០នាទីល្ងាចទៅហើយ នាងមិនទាន់ឃើញនាងត្រឡប់មកពីលក់នំវិញសោះ លោកយាយក៏ដើរចូលក្នុងខ្ទមវិញ ឡើងមកអង្គុយលើគ្រែ មួយសន្ទុះក្រោយមក ៖

" ហ្វីមកវិញហើយ លោកយាយ " ហ្វីឡាស្ពាយថុងទឹកកកដាក់នំពុំខាងក្រោយស្មាផ្នែកខាងក្រោយ ដើរចូលក្នុងខ្ទមតូច ដោះវាចេញដាក់លើគ្រែ នាងធ្វើដំណើរថ្មើជើងពីផ្លូវធំចូលមកដល់ភូមិដាច់ស្រយាលមួយនេះចម្ងាយ២គីឡូម៉ែត្រ ទើបដល់ខ្ទមនាង រាល់ពេលមកពីលក់នំវិញនាង ញញឹមសប្បាយចិត្ត បន្លឺហៅលោកយាយជារៀងរាល់ថ្ងៃ ។

" យូរម្លេះហ្វីចៅ មេឃក៏ងងឹត ឯងដឹងថាយាយបារម្មណ៍ដែរទេ?"
លោកយាយបានហុចទឹកមួយកែវឱ្យចៅស្រីញ៉ាំ មកពីលក់នំធ្វើដំណើរហត់នឿយ ថ្ងៃនេះនាងលក់រហូតដល់មេឃងងឹត គាត់ទទឹងរងចាំផ្អែមមាត់ ផ្អែមក លោកយាយអង្អែលក្បាលចៅតិចៗ ប្រើក្រសែភ្នែក ស្រទន់ព្រួយបារម្មណ៍ពីចៅស្រី ។

" ថ្ងៃនេះចៅឆ្លៀតទៅលក់បង្ហើយ នៅឯផ្សាជាយកោះ នៅទីនោះមានហាងកាហ្វេច្រើន លក់ឆាប់ដាច់ និងជួនពេលមានហាងខ្លះគេទទួលទិញទៅលក់បន្តពីយើង ចៅសប្បាយចិត្តណាស់
លោកយាយ " រាងតូចដាក់កែវទឹកលើគ្រែវិញ សើចចេញធ្មេញស្ញាញដាក់លោកយាយ ក្បាលបែកញើសជោក ធ្វើដំណើរផ្លូវឆ្ងាយដោយរថភ្លើងផង ថ្មើជើងផង តែថ្ងៃនេះនាងឆ្លៀតទៅលក់ដល់ឯផ្សាជាយកោះជេជូ ឯណ្ណោះដោយសានំនាងនៅសល់ ក៏ជាសំណាងល្អ ដែលហាងកាហ្វេនៅទីនោះ គេចង់ទទួលនំពុំរូបត្រីនាងទៅលក់បន្ត ធ្វើឱ្យរាងតូចសប្បាយរីករាយ ខុសពីរាល់ដង លក់ដាច់ខ្លះ និងត្រូវសល់ខ្លះត្រឡប់មកផ្ទះវិញ ។

" លក់ត្រឹមក្នុងក្រុងបានហើយ កុំទៅឆ្ងាយពេក ហត់នឿយ " លោកយាយញញឹមតបចៅស្រី មានក្តីសុខពេលឃើញនាង មានស្នាមញញឹមបែបនេះ នាងជាក្មេងតស៊ូខ្លាំងណាស់ បន្ទាប់ពីលោកយាយ មិនអាចទៅលក់នំជាមួយនាងបាន ដូចពេលមុន ព្រោះគាត់មានជំងឺប្រចាំកាយ សពាង្គកាយមិនសូវរឹងមាំ បណ្តោយឱ្យចៅស្រីទៅលក់នំ ឆ្ងាយពីផ្ទះរាល់ថ្ងៃ តែម្នាក់ឯង ។

កូនបំណុលចងស្នេហ៍❥  កែសម្រួលថ្មី {រដូវកាល១✍︎} Completed ✔️ Where stories live. Discover now