អំឡុងពេល ដែលម្ចាស់តូច បានចូលផ្តល់ឈាមឱ្យ បងប្រុស នៅបន្ទប់អាយសុីយូ ជីមីនបោះជំហានមួយៗ ទាំងអស់កម្លាំងកាយចិត្ត ពីខ្លួន ដើរទៅឈរមុខបន្ទប់អាយសុីយូ មួយទៀតដែលពុំទាន់ចេញជាលទ្ធិផល ថានាងរួចផុតពីគ្រោះថ្នាក់ទាំងម្តាយនឹងកូននៅឡើយទេ នាយកំលោះ យកដៃស្ទាបកញ្ចក់ទ្វា ភ្នែក ស្រទន់ចាប់បង្ហូរទឹក
ភ្នែក អាណិតអាសូរស្រីតូច នឹកឃើញរូបភាព ដែលនាងរត់មកឱបខ្លួន រាល់ពេលដែលនាយ បានទិញសូកូឡាទៅលេងនាងម្តងៗ
អារម្មណ៍ពេលនោះហាក់ខុសប្លែ ពីអារម្មណ៍ដែលមាននៅពេលនេះ ឆ្ងាយណាស់ ទោះពួកគេមិនមែនជាឈាមជ័របង្កើត ជាមួយគ្នាក៏ដោយ តែចិត្តដែលស្រឡាញ់ចាត់ទុកនាងជាប្អូនស្រី ជាមនុស្ស សំខាន់ម្នាក់ដូចក្នុងរង្វង់គ្រួសារ របស់ខ្លួនអ៊ីចឹងជីមីនបង្វិលខ្លួនមកវិញ ថយទៅអង្គុយ កម្សត់តែឯង ដាក់ក្បាលប៉ះនិងនិងជញ្ជាំង ភ្នែកងើយសម្លឹងមើលទៅពិដាន ឃើញតែភាពងងឹតខ្មៅបាំងបិទជិត នឿយហត់ គ្រប់បែបយ៉ាងបបូរមាត់ក្រហមព្រឿងៗ ចាប់ផ្តើមហើបពោលពាក្យសុំទោសចេញមក ៖
" បងសុំទោស ដែលបងទៅជួយឯង មិនទាន់ពេលវេលា បើឯងកើតអ្វីទៅ វាជាកំហុសរបស់បងទាំងស្រុង បើបងចូលទៅជួយឯងនិងបងប្រុស លឿនជាងនេះ តែបន្តិច រឿងគ្រប់យ៉ាង ក៏វាមិនធ្លាក់
ដល់សភាពបែបនេះដែរ ឱ្យបងសុំទោស បងពិតជាសុំទោសពិតមែន ឯងកុំកើតអ្វីណា ត្រូវតែរឹងមាំឡើងឮទេ ដើម្បីកូនតូចភ្លោះទាំងពី របស់ឯងនិងបងប្រុស " ជីមីនជាមនុស្សគិតច្រើន រាល់ពេលមានបញ្ហាអ្វី ទាក់ទងនិងបងប្អូនរបស់គេ ប្រសិនបើ នាយក៏ស្ថិតនៅក្នុងហេតុការនោះដែរ គ្រប់យ៉ាងជីមីនតែងតែបន្ទោស ខ្លួនឯងជានិច្ច ថាខ្លួនធ្វើមិនបានល្អ ដូចខណៈនេះក្តី យ៉ុនហ្គីនិងហ្វីឡាកំពុងស្ថិតក្នុងគ្រោះថ្នាក់ នាយបានត្រឹមតែអង្គុយ រងចាំខាងមុខទ្វាបន្ទប់អាយសុីយូតែប៉ុនណ្ណោះ រំពេចនោះ មានប្រអប់ដៃក្តៅឧណ្ណៗ
រំកិលមកអង្អែលស្មារ ទើបជីមីនរហ័ស ជូតទឹកភ្នែក ហូរស្រក់ឱ្យអស់ពីផែនថ្ពាល់ មុននឹងអ្នកម្ខាងទៀត ពោលពាក្យពេច៍ ជាកាលួងលោម។
" កុំបន្ទោសខ្លួនឯងអីជីមីន ឯងធ្វើបានល្អហើយ ព្រះនិងតាមថែរក្សាពួកគាត់ ឱ្យរួចផុតរឿងគ្រោះកាច មួយនេះ មនុស្សល្អរមែងជួបតែផលល្អ ញ៉ាំទឹកត្រជាក់ៗសិនទៅ បំបាត់ភាពនឿយហត់ យប់ដែរ
ហើយឯងអាចទៅរីស៊ត ផ្លាស់ប្លូរសម្លៀកបំពាក់ សិនក៏បាន នៅទីនេះមានបង ជាអ្នកមើលខុសត្រូវ ជំនួស " ហូស៊ុកក្រោយពីចាត់
ចែងរឿងបញ្ជូន ថៅកែសៀ ទៅឱ្យក្រុមការងារ ដោះស្រាយបន្តនាយបានដកខ្លួន មកមន្ទីពេទ្យយ៉ាងប្រញាប់ប្រញាល ទម្រាំតែរួចរាល់ការងារ ថ្មើរនេះស្ទើរតែឈានចូលពាក់កណ្តាល អាធ្រាត្រទៅហើយ ខណៈពេលចូលមកដល់ ខាងក្នុងមន្ទីពេទ្យក្រឡេកឃើញប្អូនប្រុស អង្គុយសោកសៅតែឯង ខ្លួនមាននាមជាបងប្រុសមិនជាប់សាច់ឈាម ចូលខ្លួនទៅអង្អែលស្មារ ប្អូនជាកាលួងលោមចិត្តប្អូនបានខ្លះ រឿងគ្រប់យ៉ាង បានឈានមកដល់ ចំណុចនេះហើយបើទោះជាបន់ស្រន់ មិនចង់ឱ្យវាកើតឡើង ក៏វាគង់តែកើតឡើងដែរ តាមយថាកម្ម តាមព្រេងសំណាង របស់មនុស្ស ណាមួយយ៉ុនហ្គី និងនាងតូចហ្វីឡា បានមកដល់ដៃគ្រូពេព្យ
ជំនាញទៅហើយ ជីមីនហត់នឿយ ពេញមួយថ្ងៃមិនទាន់បានសម្រាកស្រួលខ្លួនផង ទើបហូស៊ុកឆ្លៀតពេល ដេញប្អូន
ឱ្យត្រលប់ទៅរីស៊ត ដោះស្រាយទុកធុរៈផ្ទាល់ខ្លួនសិន សឹមត្រឡប់មកស្តាប់លទ្ធិផល នៅពេលក្រោយ។
ESTÁS LEYENDO
កូនបំណុលចងស្នេហ៍❥ កែសម្រួលថ្មី {រដូវកាល១✍︎} Completed ✔️
Romanceមីន-យុនហ្គី ♥︎ ស៊ូ-ហ្វីឡា នាងមានឈ្មោះជាកូនបំណុលរបស់គេ មានតួនាទីដោះបំណុលជំនួសឳពុក បើគ្រួសារនាងមិនមានប្រាក់គ្រប់គ្រាន់មកសងគេវិញដល់កាលកំណត់នេះទេ ដូចឆ្នេះគេចាត់វិធានការតាមច្បាប់របស់គេ។ បុរសឈាមត្រជាក់ មាននាមជាម៉ាហ្វៀលាក់មុខកាចសាហាវឃោឃៅឈាមត្រជាក់ ជាពិសេសគ...
