ថេរៈវេលាចូលបន្ទប់អាយសុីយូ ទទួលការវះកាត់យកគ្រាប់ព្រួញពីផ្នែកខ្នងខាងក្រោយ របស់នាងតូចហ្វីឡា ចំណាយ រយះពេល៤ម៉ោង ទើបគ្រប់យ៉ាបានបញ្ចប់ ដោយជោគជយ័ កាយតូចត្រូវបានខាងមន្ទីពេទ្យ ប្តូរនាងទៅបន្ទប់វីវីអាយភី នៅអាគារផ្សេងមួយទៀត ផ្នែកសម្ភពស្ត្រី ដោយសារនៅទីនោះបំពាក់ដោយ
ឧបករណ៍ទំនើបៗ ជំនួយដល់ម្តាយនិងទារកក្នុងផ្ទៃ
ចំណែកការផ្លាស់ប្តូរនេះក៏មានហូស៊ុក ជាអ្នកមើលការខុសត្រូវជំនួសដែរ នាយកំលោះម្ដើរតាមគ្រូពេទ្យ មកដល់បន្ទប់ស្រីតូចដែលរាង្គកាយនាងទាំងមូលស្ថិតក្នុងទូរឆ្ពង់កំពុងបំពាក់ឧបករណ៍ជំនួយបេះដូងរួមទាំងអុកសុីសែនជំនួយដង្ហើមចំណែកដៃទាំងពីព្យួរដោយសេរ៉ូមកម្លាំង ហូស៊ុក ឈរនៅមើលពីចម្ងាយពាក់ឈុតការពារឆ្លងរោគកំពុងនិយាយពិភាក្សាជាមួយគ្រូពេទ្យនៅឡើយសួរនាំអំពីអសការៈរបស់នាងផ្ទាល់នៅពេលនេះ ៖
" តើនាងធ្ងន់ធ្ងរយ៉ាងនេះឬ? ចុះកូនក្នុងផ្ទៃសុខភាពរបស់ពួកគេយ៉ាងណាហើយ ? " ឃើញសភាពរាង្គកាយគេងស្លប់ស្តូកស្តឹងក្នុងទូរឆ្ពង់បំពាក់ឧបករណ៍ជំនួយជាប់និងខ្លួន ហូស៊ុកក៏លាន់មាត់សួរគ្រូរពេទ្យ ។
" អាការៈម្ចាស់ស្រីផុតគ្រោះថ្នាក់ហើយ ខាងមន្ទីពេទ្យតម្រូវដាក់គាត់ក្នុងទូរឆ្ពង់ រយះពេល៣ថ្ងៃ ដោយសារតែគ្រាប់ព្រួញមានលាបថ្នាំពិសចម្លែងបង្ករឱ្យ អ្នកជំងឺគាំងបេះដូងភ្លាមៗក្នុងប្រការណាមួយ ពេលដែលថ្នាំជ្រាបសព្វចូលសរសៃឈាម សម្រាប់រយះពេលដឹងខ្លួនអាចជាយូជាងលោកម្ចាស់បន្តិចព្រោះពួកយើងបានចាក់ថ្នាំបំប៉នសុខភាពដល់ទារកក្នុងផ្ទៃ ណាមួយម្ចាស់ស្រីខ្សត់ខ្សោយកម្លាំងស្រាប់ដោយការបង្អត់អាហារ " អាការៈនាងអាចនិយាយបានថាការវះកាត់ទទួលបានជោគជយ័ហើយ តែរាង្គកាយនាងនៅពេលនេះពុំទាន់សមប្រកបឡើងវិញនោះទេនាងជាម្តាយដែលពរពោះកូនភ្លោះក្នុងផ្ទៃនាងត្រូវទ្រទ្រង់ផ្តល់សារធាតុចញ្ចឹមដល់កូនមួយចំនែកនិងខ្លួនឯង ណាមួយនាងត្រូវគ្រាប់ព្រួញចាក់ទម្លុះចូលជ្រៅផ្គួបផ្សំនិងមានលាបថ្នាំពិសម្យ៉ាងទៀតធ្វើអោយអ្នកម្តាយវយ័ក្មេងរូបនេះគាំងបេះដូងម្តងម្កាលជៀសវាងស្ថានភាពកាន់តែយ៉ាប់យើនជាងនេះគ្រូរពេទ្យសម្រេចចិត្តព្យាបាលនាងដោយដាក់នៅក្នុងទូរឆ្ពង់រយះពេល៣ថ្ងៃវាជួយដល់សុវត្តិភាពកូនក្នុងផ្ទៃនាងផង។
YOU ARE READING
កូនបំណុលចងស្នេហ៍❥ កែសម្រួលថ្មី {រដូវកាល១✍︎} Completed ✔️
Romanceមីន-យុនហ្គី ♥︎ ស៊ូ-ហ្វីឡា នាងមានឈ្មោះជាកូនបំណុលរបស់គេ មានតួនាទីដោះបំណុលជំនួសឳពុក បើគ្រួសារនាងមិនមានប្រាក់គ្រប់គ្រាន់មកសងគេវិញដល់កាលកំណត់នេះទេ ដូចឆ្នេះគេចាត់វិធានការតាមច្បាប់របស់គេ។ បុរសឈាមត្រជាក់ មាននាមជាម៉ាហ្វៀលាក់មុខកាចសាហាវឃោឃៅឈាមត្រជាក់ ជាពិសេសគ...
