ភាគ: ៤៣

2.5K 93 10
                                        

លោកម្ចាស់មីនយ៉ុនហ្គី ធ្វើដំណើរចេញពីផ្ទះលំហែមកដល់ភូមិ
អ្នកស្រុក នាយកំលោះដើរចូលដំបូង គឺដើរមើលផ្សារដែលទើបបង្កើតរួច បានដាក់យដំណើរការណ៍ ប្រមាណជាង១សប្តាហ៍នេះឯង យ៉ុនហ្គីចុះពីលើឡានមក បីត្រកងមាឌតូចល្អិតក្នុងដៃ ចុះមកបម្រុងតែដើរចូល មើលប្រជាជនក្នុងផ្សារហើយក៏ស្រាប់តែ
ជួបនិងលោកអាជ្ញាធម៌ ដោយចៃដន្យ ៖

" លោកម្ចាស់មីន អញ្ជើញមក ម្តេចមិនក៏ប្រាប់ពួកយើង
ជាមុនទាន " លោកអាជ្ញាធម៌ចូលខ្លួនមក ឱនលំទោនគោរព្ធ
លោកម្ចាស់មីន គាត់មិនគិតថាបានជួបលោកម្ចាស់មីន នៅទីនេះឡើយក៏ព្រោះ តែគាត់ចុះមកមើលផ្សារ ជារៀងរាល់ថ្ងៃ
នាពេលព្រឹក។

" យើងមកបានបីថ្ងៃហើយ ទើបតែទំនេរថ្ងៃនេះ បានជាចង់ដើរ
មើលទិដ្ឋភាពក្នុងផ្សារខ្លះ " ប្រុសកំលោះ ញញឹមតបទៅលោកអាជ្ញាធម៌វិញថាខ្លួនមកបីថ្ងៃ រវល់កិច្ចការ ជាច្រើនពេក ដកឃ្លាមិនរួចទើបតែថ្ងៃនេះ ទំនេរដៃ ឆ្លៀតពេល បានជាចង់ដើរមើលផ្សារខ្លះ។

" បាទទាន ចុះអ្នកនាងតូចជា..."

" ជាម្ចាស្រីកោះនេះ នាងឈឺជើង ដើរមិនរួច តែទារចង់មកតាមយើងដែរ " នាយកំលោះបានណែនាំហ្វីឡាទៅកាន់គាត់វិញ
នាងជាម្ចាស់ស្រីមីន ជាម្ចាស់ស្រី ប្រចាំកោះនេះ ទាំងដែល
លោកអជ្ញាធម៌ មិនធ្លាប់ដឹងពីមុនមក តែគាត់ក៏ងក់ក្បាល យល់តាមអ្វីដែលនាយកំលោះប្រាប់ ធម្មតាទេយ៉ុនហ្គី កម្រចេះបណ្តើរស្រីណា៎ចេញមកខាងក្រៅ ដូចពេលនេះ នាងតូចជាមនុស្សពិសេសបំផុតដែលទទួលបាន ងារជាម្ចាស់ស្រីមីន ប្រចាំកោះមួយនេះ។

" បាទលោកម្ចាស់ ជម្រាបសួរម្ចាស់ស្រី "

" ជម្រាបសួរលោកពូ "

" បើលោកជ្រុលជាមកហើយ លោកអាចនាំផ្លូវយើងដើរមើលទីនេះផងបានដែរទេ? " ជ្រុលជាមកជួបអ្នកគ្រប់គ្រងតំបន់កោះមួយទាំងមូល នាយចង់ពឹងពាក់លោកអាជ្ញាធម៌ ជួយជូនខ្លួនដើរមើល
តំបន់ទីនេះ បានស្គាល់ពីទីតាំងថ្មីៗ និងមើលគម្រោងភូមិផងព្រោះនាយមើលតែតាមរូបថតនិងវីដីអូរ ដែលកូនចៅគេបានថតផ្ញើរ
ឱ្យប៉ុណ្ណោះ ។

" បាទបានលោកម្ចាស់ សួរស្តីអ្នកទាំងអស់គ្នាថ្ងៃនេះ
លោកម្ចាសមីន បានមកលេងពួកយើង មករាក់ទាក់គាត់បន្តិចមក "

កូនបំណុលចងស្នេហ៍❥  កែសម្រួលថ្មី {រដូវកាល១✍︎} Completed ✔️ Tahanan ng mga kuwento. Tumuklas ngayon