ហ្វាល់សន្លឹករូបថត ជាច្រើនបានលោតមកទម្រង់ច្បាស់ ជាងមុនអាចឱ្យហ្វីឡា មើលឃើញពេញភ្នែក នាងផ្ទប់មាត់យំ សម្លឹងមើលវាប្តូរពីមួយសន្លឹកទៅមួយសន្លឹក សុទ្ធសឹងតែជារូបថត របស់លោកប៉ានាង ត្រូវបានគេធ្វើទារុណកម្ម ដាក់ច្រវ៉ាក់ចងភ្ជាប់និងសសរ ផ្ទៃមុខលោកស៊ូទៅជាជាំខ្មៅ ឈាមក្រហមស្រោច ពេញខ្លួនប្រៀដូចជាអ្នកទោស។
ហ្វីឡាចុចចូលសន្លឹករូបចុងក្រោយ ដៃនាងញ័រ អ្វីដែលនាងស្មានមិនដល់នោះគឺមានរូបបុរសម្នាក់ ដែលនាងស្រឡាញ់បំផុតក្នុងមួយឆាកជីវិត គេជាស្នេហ៍គ្រាដំបូងរបស់នាង គេបានកាន់កាំភ្លើងភ្ជង់ក្បាលលោកប៉ា របស់នាងដៃម្ខាងទៀត កាន់ខ្សែតីឫកពាគេកាចសាហាវ ឃោឃៅ ជាអ្វីដែលនាងមិនធ្លាប់ដឹងនិងយល់កន្លងមក គិតថាគេជាសុភាពបុរស ទាំងដែលនាងគេងឱបថើប អ្នកដែលធ្វើបាបលោកប៉ារបស់នាង រហូតដល់ឃើញរូបគាត់ ដេកដួលផ្កាប់ក្នុងថ្លុកឈាម ខណៈក្នុងរូបនោះ យ៉ុនហ្គីកំពុងឈរជ្រែងហោប៉ាវខោរយ៉ាងមានអំណាច សម្លឹងមើលលោកបានាង មិនមានចិត្តអាណិតអាសូរគាត់ សូម្បីតែបន្តិចសោះឡើយ។
" អ្ហឹក!! អ្ហឹក!! មិនពិតទេ លោកប៉ាមិនបានស្លាប់ចោលកូននោះទេ អ្ហឹក!! ឱ្យហ្វីសុំទោសលោកប៉ា អ្ហឹក!! ហ្វីខុសហើយលោកប៉ា "
នាងតូចផ្ទប់មាត់យំ ញ័រខ្លួនដូចកូនសត្វ មុននេះត្រឹមសន្លឹករូបថត
នាងប្រាប់ខ្លួនឯងថា វាមិនមែនជាកាពិត ក្នុងពេលនោះដៃតូច
កំពុងតែញ័រ ចុចបើកមើលវីដីអូរ វាយធ្វើទារុញកម្ម ដ៏ព្រៃផ្សៃទៅលើរាង្គកាយលោកប៉ារបស់នាង រហូតដល់គាត់ទោរទន់ដួលព្រូសទៅលើដី ស្របពេលគេនៅមិនមិនបញ្ឈប់ត្រឹមនេះ គេថែមទាំងដកកាំភ្លើង ថយក្រោយបែរខ្នងកេះកៃកាំភ្លើង បាច់ចំកណ្តាលឆ្អឹងខ្នងលោកប៉ានាងពីគ្រាប់ស្ទួនគ្នា រហូតដល់លោកប៉ានាង ក្អួតចេញឈាមពីមាត់ ដួលស្លាប់ភ្លាម ក្នុងពេលតែមួយ ទើបពួកគេបោះជំហានចាកចេញ វិដីអូក៏ត្រូវបានកាត់ផ្តាច់ត្រឹមនោះ។
ហ្វីឡាស្លុតចិត្ត ញ័រដៃញ័រខ្លួន អាណិតលោកប៉ារបស់នាង មាននាមជាកូនស្រីទ្រាំមើលវីដីអូរ ការស្លាប់លោកប៉ានាង នៅនិងភ្នែក ពិតជាពិបាកទទួលយកណាស់ បើសិនវីដីអូរនេះមានសំឡេងទៀត តើឱ្យនាងទ្រាំមើល សកម្មភាពលោកប៉ានាងមុនពេលគាត់ដាច់ខ្យល់ស្លាប់បានយ៉ាងណា ក៏ប៉ុន្តែដីអូរដែល បានផ្ញើរចូលមកនេះមានត្រឹម តែសកម្មភាពញាប់ៗ ប្រមាណ៣០នាទីក៏ត្រូវបញ្ចប់។
YOU ARE READING
កូនបំណុលចងស្នេហ៍❥ កែសម្រួលថ្មី {រដូវកាល១✍︎} Completed ✔️
Romanceមីន-យុនហ្គី ♥︎ ស៊ូ-ហ្វីឡា នាងមានឈ្មោះជាកូនបំណុលរបស់គេ មានតួនាទីដោះបំណុលជំនួសឳពុក បើគ្រួសារនាងមិនមានប្រាក់គ្រប់គ្រាន់មកសងគេវិញដល់កាលកំណត់នេះទេ ដូចឆ្នេះគេចាត់វិធានការតាមច្បាប់របស់គេ។ បុរសឈាមត្រជាក់ មាននាមជាម៉ាហ្វៀលាក់មុខកាចសាហាវឃោឃៅឈាមត្រជាក់ ជាពិសេសគ...
