មន្ទីពេទ្យក្រុងសេអ៊ូល...
ឡានស្ព័របានមកឈប់សម្ចត ខាងមុខមន្ទីពេទ្យ ចំណែកខាងគ្រូពេទ្យរហ័សរហួន រុញគ្រែអ្នកជំងឺមកយករាងតូច ដែលមានអាការៈមិនប្រក្រតី រុញចូលបន្ទប់សង្គ្រោះបន្ទាន់ ដោយមិនអនុញ្ញតឱ្យសាច់ញ្ញាតិ ចូលទៅបាននោះទេ ត្រូវរងចាំនៅខាងក្រៅ ៖
" មិនអីទេម៉ែដោះ "
" ហ្អឹក!! អ៊ំភ័យណាស់ រ៉ាហ្វាត់ នាងជាក្មេងស្រីដែលគួរឱ្យ
អាណិតម្នាក់ ប្រវត្តិមិនច្បាស់តែអ៊ំចូលចិត្តក្មេងម្នាក់នេះ "
" ព្រះនិងតាមជួយ ថែរក្សានាងជឿខ្ញុំអ៊ំ " នាក់ទាំងពីជាមនុស្សក្រោមបង្គាប់ លោកម្ចាស់មី យ៉ាងណាក៏មានទឹកចិត្តអាណិតក្មេងស្រីខ្លួនតូចគ្មានទីពឹងគ្រាន់ ជាងលោកម្ចាស់ដែល នាមថ្លៃថ្លូរតែឈ្មោះបោះសំឡេង តែធាតុពិតគេកំណាច កាចសាហាវណាស់
រ៉ាហ្វាត់ ឱបអង្អែលស្មាម៉ែដោះ ឈររងចាំនៅខាងក្រៅបន្ទប់សង្គ្រោះបន្ទាន់ ។
ថ្ងៃថ្មីឈានចូល...
ក្រោយឆ្លងកាត់ឧបគ្គ នាំក្មេងស្រីខ្លួនតូចមួយ ចេញពីទ្វាមជរាជរួចមកឃើញថាអ្វីៗ បានវិលមកសភាពល្អប្រសើរជាងមុន
សាជាតិពិសពស់ក្នុងខ្លួនរបស់ហ្វីឡា បន្សាបបានដោយជោគជ័យក៏ប៉ុន្តែនាង នៅគេងស្ងៀមបំពាក់ឧបករណ៍ អុកសុីសែនជំនួយដង្ហើមនៅឡើយ ចំណែកជើងរបស់នាង មានស្នាមរបួសត្រូវតាមដានពិនិត្យបន្ត ម៉ែដោះរួមទាំងរ៉ាហ្វាត់ អត់ងងុយអង្គុយសំកុករងចាំមើលអាការៈនាង ពេញមួយយប់មិនហ៊ានគេងឡើយ ៖
" អត់ទោសលោក ជាសញ្ញអ្នកជំងឺឬ? " គិលានុបដ្ឋាយិការ ចូលខ្លួនមកប្រគល់លិខិត វិជ្ជបញ្ជាពេទ្យ ដោយសួរនាំរ៉ាហ្វាត់ ។
" បាទ? បាទហ្នឹងហើយ " រ៉ាហ្វាត់ភ្ញាក់ខ្លួនព្រឺត ងើបមុខសម្លឹងម៉ែដោះគីម ទើបតបនិងគិលានុបដ្ឋាវិញ ។
" សូមលោកជួយបំពេញឈ្មោះ របស់នាងផងចាស "
" អឺគឺថា...ម៉ែដោះនាងឈ្មោះអី "
" ស៊ូហ្វីឡា " មនុស្សក្នុងវិមានមី មិនមានអ្នកណាដឹងថានាងតូចមានឈ្មោះអ្វីនោះទេ លើកលែងម៉ែដោះដែលធ្លាប់បានប្រសព្វសួរពីឈ្មោះនាងម្តង កាលគ្រាកន្លងនាំនាងរត់ ។
YOU ARE READING
កូនបំណុលចងស្នេហ៍❥ កែសម្រួលថ្មី {រដូវកាល១✍︎} Completed ✔️
Romanceមីន-យុនហ្គី ♥︎ ស៊ូ-ហ្វីឡា នាងមានឈ្មោះជាកូនបំណុលរបស់គេ មានតួនាទីដោះបំណុលជំនួសឳពុក បើគ្រួសារនាងមិនមានប្រាក់គ្រប់គ្រាន់មកសងគេវិញដល់កាលកំណត់នេះទេ ដូចឆ្នេះគេចាត់វិធានការតាមច្បាប់របស់គេ។ បុរសឈាមត្រជាក់ មាននាមជាម៉ាហ្វៀលាក់មុខកាចសាហាវឃោឃៅឈាមត្រជាក់ ជាពិសេសគ...
