ភាគ: ២៣

3.5K 121 6
                                        

ប្រទេសអូស្ត្រាលី...

នៅក្នុងកម្មវិធីដេញថ្លៃគ្រឿងពេជ្រ លំដាប់ប្រទេសមួយ ដោយមានការអញ្ជើញចូលរួមពីភ្ញៀវកិត្តយសជាច្រើន មកពីបណ្តាប្រទេសផ្សេងគ្នា សុទ្ធសឹងជាអ្នកជំនួញ ខ្សែរាជវង្សនៃប្រទេស
ក្នុងនោះក៏មានជុងហ្គុកម្នាក់ដែរ ដែលត្រូវបានអញ្ជើញឱ្យចូលរួមជាភ្ញៀវពិសេស ក្នុងរាត្រីនេះប្រុសកំលោះនាំដៃគូរមកជាមួយគឺអ៊ែនឌី ដែលនណាៗក៏ដឹងថា ម្ចាស់តូចត្រកូលចនជាសេដ្ឋីវ័យក្មេង មិនសូវបង្ហាញមុខដៃគូរ នាំមកជាមួយទេ ព្រោះគេជាមនុស្សហ្មត់ចត់និងការងារ ក៏មិនធ្លាប់មានប្រវត្តិបែកធ្លាយរឿង ទំនាក់ទំនងស្នេហាពីមុនមកដែរ ។

" ម្ចាស់តូច អ្នកការសែតច្រើនណាស់ មុននេះពួកគេជម្រិតសួរ ពីរឿងពួកយើង ហេតុអ្វីម្ចាស់តូចមិនឆ្លើយ " អ៊ែនឌីអង្គុយក្បែរម្ចាស់តូចនាងងាកឆ្វេងស្តាំ លើកដៃបាំងមុខខ្លាចមានអ្នកការសែតចូលមកដល់ខាងក្នុងលួចថតរូបនាង និងម្ចាស់តូច នាងងាកទៅខ្សឹបក្បែរត្រចៀកគាត់ ព្រោះម្ចាស់តូចធ្វើខ្លួនព្រងើយកន្ទើយ ចំណែកនាងវិញភ័យត្រជាក់ចុងដៃ ចុងជើងអស់ហើយ ដោយសារតែនាងមិនធ្លាប់ចូលរួមកម្មវិធីលំដាប់ ដូចឆ្នេះពីមុនមក ។

" កុំទៅខ្វល់ច្រើន "

" ល្ងាចមិញម្ចាស់តូច ទៅជួបគូរណាត់ មានប្រើស្រោមទេ?"

" អ៊ែន..." ជុងហ្គុកងាកទៅបន្លឺឈ្មោះអ៊ែនឌី បង្អូសសំឡេងធ្វើមុខមាំដាក់នាង មុននេះនាងសួរឿងអ្នកការសែត ឥលូវនាងធ្លាយសួរដល់រឿងជួបគូរណាត់ នាងចេះតែយ៉ាងម៉េចក្នុងខ្លួន ។

" ព្រោះអ៊ែនដឹងចរិតម្ចាស់តូចច្បាស់ ឬក៏មិនពិត ម្ចាស់តូចមិន
បានធ្វើរឿងនោះមែន ទើបចម្លែក "

" ១៥នាទីយើងមិនរាប់ចូលទេអ៊ែន កុំរករឿងយើង អ្វីក៏ដោយយើងធ្វើយើងដឹងខ្លួនឯងច្បាស់ នាងគ្មានសិទ្ធបញ្ជាយើង "

" អ៊ែនដឹង ថាអ៊ែននៅចំណុចណានៃបេះដូងម្ចាស់តូច អ៊ែនត្រឹមសត្វចញ្ចឹមដែលម្ចាស់តូចបានត្រឹមអាណិត តែប៉ុណ្ណោះ " អ៊ែនឌីដឹងខុសឱនមុខចុះ ចង់ឱ្យម្ចាស់តូចលួងនាង នាងដឹងថាខ្លួនគ្មានសិទ្ធព្រោះម្ចាស់តូចមានគុណខ្លាំងណាស់ចំពោះនាង តែគ្រាន់តែពេលខ្លះនាងហួងហែង ប្រចណ្ឌគាត់មួយពេល ។

កូនបំណុលចងស្នេហ៍❥  កែសម្រួលថ្មី {រដូវកាល១✍︎} Completed ✔️ Dove le storie prendono vita. Scoprilo ora