កម្មសិទ្ធិបេះដូង

1.9K 107 2
                                    

Ep.1

"ហឹកៗ កុំ កុំអី កុំសម្លាប់គាត់អី" សម្រែកនៃក្ដីឈឺចាប់របស់កាយតូចដែលក្រាបនឹងដីស្រែកលន់តួដោយទឹកភ្នែកហូរមកដូចជាមហាសមុទ្រទៅមនុស្សចិត្តខ្មៅដែលព្យាយាមផ្ដាច់ជីវិតមនុស្សដែលខ្លួនស្រលាញ់

"ឯងជាឆ្អឹងទទឹងក ឯងគួរតែងាប់អោយផុតៗ កុំអោយមកទើសទែងលាភសក្ការៈរបស់យើងទៀត"សម្លេងធំគ្រល័រ និយាយបណ្ដើរដកដាវចេញពីស្រោមមកផ្ជង់ចំដើមទ្រូងរបស់អ្នកដែលត្រូវបានចងដៃទៅក្រោយលុតជង្គង់នៅទល់មុខផ្នូរដែលទើបតែជីករួចរាល់ថ្មីៗ

" អូនកុំយំ យើងនឹងជួបគ្នាម្ដងទៀតណា"លោកម្ចាស់ស្រដីញ័រៗទៅសង្សាដោយកែវភ្នែកពោរពេញទៅដោយភាពឈឺចាប់ បន្តិចទៀតមច្ចុរាជនឹងផ្ដាច់យកជីវិតលោកហើយ មនុស្សម្នាក់ដែលទ្រហោរយំនេះធ្វើអ្វីមិនបានព្រោះតែដៃជើងជាប់ច្រវ៉ាក់បានត្រឹមក្រាញននៀលទួញសោកបោកប្រាណយ៉ាងសង្វេគ  ក្នុងទ្រូងខ្ទេចខ្ទាំចុកអួលព្រោះតែមនុស្សប្រុសដែលខ្លួនស្រលាញ់ស្មើកែវភ្នែកមកត្រូវស្លាប់នឹងមុខនៅពេលបន្តិចទៀតនេះ។

ជ្រឹបជ្រឹបៗ

ផ្លែដាវមុតស្រួចចាក់ទម្លុះស្បែកហូរឈាមមកច្រាវដូចជាចាក់ទឹក ចំត្រង់ចុងដង្ហើមជាយ៉ាងសុះសាច់ហាក់មិនអាណិតអាសូរម្ចាស់ខ្លួនទាល់តែសោះ

"បានហើយ ប៉ុណ្ណឹងបានហើយ ហឹកៗ ឈប់ភ្លាមទៅ !" អង្គម្ចាស់តូចស្រែកឃាត់ស្ទើរដាច់សរសៃក លោកម្ចាស់ត្រូវចាក់ជាច្រើនដាវ ឈាមស្រស់ហូរមកមិនដាច់ លោហិតហូរចេញពីមាត់ ខាំធ្មេញទប់ភាពពឺតផ្សា និយាយអីមិនបានព្រោះតែកំពុងដង្ហក់ខ្យល់ជិតផុតដង្ហើម តែកែវភ្នែកសម្លឹងមកម្ចាស់តូចយ៉ាងគួរអោយសង្វេគ កែវភ្នែកបង្កប់ក្ដីស្រលាញ់យ៉ាងខ្លោចផ្សារបស់ខ្លួន

ឆ្វាច់!!

"អត់ទេ!!" អង្គម្ចាស់តូចស្រែកម្ដងទៀតទាំងទឹកភ្នែកដាបថ្ពាល់ ផ្លែដាវដែលអូសកាត់ផែនទ្រូងលោកម្ចាស់ច្រៀកសាច់ជាលើកចុងក្រោយជន្មាក៏ដល់ពេលរលត់សម្បកកាយគួរសង្វេគមួយនេះធ្លាក់ចូលទៅក្នុងផ្នូរដែលត្រៀមចាំកប់កាយឥតព្រលឹងរបស់លោករួចរាល់

កម្មសិទ្ធិបេះដូង Where stories live. Discover now