EP53:ពូនាំខ្ញុំទៅរកប៉ាៗបានទេ

497 33 0
                                    

3ឆ្នាំក្រោយមក

ជេយ៍និងស៊ុងហ៊ុនបានបញ្ចប់ការសិក្សាពីរឆ្នាំហើយ ស៊ុងហ៊ុនមកគ្រប់គ្រងក្រុមហ៊ុនបន្តពីប៉ាគេ ក្រោមការគ្រប់គ្រងរបស់នាយ ក្រុមហ៊ុនចេះតែចម្រើនឡើង ការងារចេះតែច្រើនទៅៗ ប៉ុន្តែទោះរវល់ដកឃ្លាមិនរួចប៉ុណ្ណា នាយមិនដែលទុកប្រពន្ធដែលតែងចាំបាយចាំទឹកគេនៅផ្ទះរាល់ថ្ងៃនោះទេ ឆ្លៀតបានប៉ុន្មានក៏នាយចំណាយពេលអោយជេក មិនអោយគេមានអារម្មណ៍ថានាយទុកគេចោលឡើយ ។

ចំណែកជេយ៍ក៏ដូចគ្នា គេឡើងជាCEOក្រុមហ៊ុនបន្តពីលោកលី ដោយសារ ហ៊ីស៊ុងជាបងប្រុសត្រូវបានតំណែងនេះតែនាយប្រកែកមិនទទួលព្រោះជើងមិនអាចដើរបាន ពេលដែលនាយអាចដើរបាន នាយនឹងទៅតៃវ៉ាន់តាមរកប្រពន្ធកូនអោយឃើញហើយសាងជីវិតថ្មីនៅទីនោះមិនត្រឡប់មកវិញនោះទេ ។ ជេយ៍កីមិនខុសពីស៊ុងហ៊ុន នាយមិនសូវទំនេរច្រើនរវល់ខ្លាំងណាស់ ឆ្លៀតសឹងតែរកពេលអោយជុងវុនមិនបានប៉ុន្តែក្មេងដូចជុងវុនឆ្លាតណាស់ទៅតាមកូរប្ដីនៅក្រុមហ៊ុនអោយងងឹតមុខសឹងរាល់ថ្ងៃ🌚🤣។

***
ក្រឡេកមកបន្ទប់ធំ មានការរៀបចំយ៉ាងមានរបៀប ម្ចាស់បន្ទប់អង្គុយលើគ្រែដាក់សម្រួលកអាវអោយរៀបរយ នាយទាញទឹកអប់មកបាញ់អោយក្រអូបសម្លឹងមើលទៅមុខសង្ហាខ្លួនឯងនៅក្នុងកញ្ចក់ទាំងញញឹមតិចៗ

"បងរងចាំពេលវេលាមួយនេះជាយូរមកហើយ " ហ៊ីស៊ុងនិយាយដាក់រូបថតរបស់នាងតូច ដឺលពីមុនមានឋាន:ត្រឹមជាមិត្ត តែក្រោយមកជាអ្នកផ្ដល់កំណើតអោយកូនរបស់នាយ

"បងសែនចង់ដឹងថាអូនលំបាកលំបិនអ្វីខ្លះជាមួយកូន" ចិត្តនឹកចិត្តបារម្ភចង់ដឹងសុខទុក្ខ កាន់តែចង់អោយនាយត្រឡប់ទៅរកនាងបានឆាប់ៗ អ្នកកម្លោះបិទទូរស័ព្ទទុក នាយក្រោកឈរ សម្លឹងមើលទៅឈើច្រត់ដែលខ្លួនតែប្រើ សម្រាប់ដើរ នាយទាត់វាចោលទៅជ្រុងម្ខាង ព្រោះថាលែងត្រូវការហើយ នាយអាចដើរបានវិញហើយ មាឌមាំអូសវ៉ាលីចេញទៅខាងក្រៅ ថ្ងៃនេះនាយត្រូវឡើងយន្តហោះ ទៅកោះតៃវ៉ាន់តាមការសន្យានឹងខ្លួនឯងកន្លងមក ។

***

"កាហ្វេខ្មៅរបស់បង " ជេគលើកកាហ្វេមកអោយស៊ុងហ៊ុនដែលកំពុងញ៉ាំអាហារពេលព្រឹក មុនពេលត្រូវទៅធ្វើការ

កម្មសិទ្ធិបេះដូង Donde viven las historias. Descúbrelo ahora