Ep5: ចោរប្លន់ស្នាមថើបដំបូង

636 73 0
                                    

"លោក ដាក់ខ្ញុំចុះ ប្រយ័ត្នម៉ាក់ឃើញណា!" នាយតូចនៅតែគក់ខ្មងស៊ុងហ៊ុនដឹបៗ ស៊ុងហ៊ុន ក៏ដាក់គេចុះអោយឈរស្រួលបួល តែនាយត្រូវម្ចាស់ផ្ទះមាឌល្អិតនេះអូសដៃចេញទៅរករបង

"ជេក នាំបងទៅណា??"

"ទៅផ្ទះលោកវិញទៅ អោយឆាប់!"

"តែបងអត់ទាន់បានអរគុណ អត់ទាន់បានសំពះលាអ្នកមីងទេណា ?"

"មិនបាច់លាអីទាំងអស់ ត្រឡប់ទៅវិញទៅ!" ជេកបើកទ្វារុញនាយអោយចេញពីផ្ទះគេ តែនាយមិនទាន់ទៅណា នៅតែឈររេរានៅម្ដុំនោះ ចិត្តដាច់ណាស់ដេញគេចេញដាច់ក្បាលដាច់កន្ទុយ

"ចង់គេចមុខពីបងចឹងមែនទេ? ចាំមើលបងនឹងតាមអូន គ្រប់កន្លែង "

"កុំមកតាមខ្ញុំ!" នាយតូចទាញទ្វាបិទគ្រាំង អោយស៊ុងហ៊ុន ឈរនៅខាងក្រៅ កម្លោះសង្ហាស៊កដៃចូលហោប៉ៅ មិនដឹងថាត្រូវទៅផ្ទះវិញយ៉ាងមេច សំណាងមានតាក់ស៊ីបើកកាត់ក្បែរនោះ ទើបកាក់តាក់ស៊ីជិះទៅភូមិគ្រឹះរបស់គេវិញ។

Skip

សកលវិទ្យាល័យ

បន្ទប់រៀននិស្សិតអក្សរសាស្ត្រ ថ្ងៃនេះសភាពរញេរញ៉ៃ សម្លេងជជែកគ្នា អឺងកងទ្រហឹងពេញថ្នាក់ ក្នុងនោះក៏មានជេកដែរ ដែលចូលរួមឡូឡា

"គ្រូអត់មកទេ បងជេគទៅញ៉ាំអីនៅក្រៅសាលាឬអត់??" ជុងវុនកម្លោះតូច ជាមិត្តសួរទៅគេ

"តែបងភ្លេចកាបូបលុយនៅផ្ទះ បងគ្មានលុយជាប់ខ្លួនទេ "

"យកលុយខ្ញុំសិនទៅ ចាំសងខ្ញុំវិញពេលក្រោយក៏បាន"

"អូខេ ចឹងក៏បាន "

"តោះ " ជុងវុន កាន់ដៃជេក ដើរចេញពីថ្នាក់ .......

"បងជេក ! បងកើតអី??" ជុងវុនសួរមិត្ត នៅសុខៗស្រាប់តែ ភ្ញាក់ដូចជាឃើញខ្មោច រត់ទៅអង្គុយនៅលើតុ យកសៀវភៅមកបាំងមុខជិត អោយអ្នកជាមិត្តឈរអេះក្បាល សម្លឹងមើលឆ្វេងស្ដាំក្រែងជេក គេចពីអ្នកណា

" ជុងវុន ឈរបាំងបង " ជេក ទាញជុងវុនមកឈរបាំងគេ អើតក្បាលចេញពីសៀវភៅ សម្លឹងទៅរកទ្វាម្ដងទៀត ឃើញថា ស៊ុងហ៊ុនកំពុងដើរចូលមកក្នុងថ្នាក់គេ ដូចជារកអ្នកណា

កម្មសិទ្ធិបេះដូង Where stories live. Discover now