EP43: បងនៅជាមួយអូនរហូត

283 31 0
                                    

"លីអឺ មិត្តសម្លាញ់របស់យើង" ហ៊ីស៊ុងចូលទៅរកនាងតូចដែលកំពុងតែរៀបឯកសារនៅលើតុអោយមានរបៀប នាយចីលទៅអោបចង្កេះនាងម្ចាស់ខ្លួនរាងភ្ញាក់ផ្អើលបន្តិចដែរ។

"វាថីឯងត្រូវឆ្នោតមែនទេ? មកអោបយើងហ្នឹង?"

"វាសប្បាយចិត្តជាងត្រូវឆ្នោតទៅទៀត "

"សប្បាយចិត្តរឿងអី??"

"គឺយើងនិងជុងវុនជិតរៀបការហើយ "គ្រាន់តែឮសម្ដីនាយភ្លាម លីអឺស្រាប់តែឈប់គាំងមួយកន្លែង ហេតុអីលឿនដល់ថ្នាក់នេះ

"ឯងនិយាយមែនហ៎ ?"

"យើងសារភាពប្រាប់គេសុំរៀបការទៀតផង គេក៏ព្រម យើងក៏ប្រាប់លោកអ៊ំ គាត់ដូចជាស្ងាត់បន្តិច តែមិនជំទាស់នោះទេ យើងដឹងថា ជុងវុនធ្លាប់ជាសង្សាកូនប្រុសគាត់ តែបើបែកគ្នាហើយ មិនអីទេ គាត់នឹងទៅនិយាយនឹងម៉ាក់ជុងវុនអោយ ហើយមីងម៉ូរីនក៏យល់ព្រម ល្អណាស់ឯងថាទៅមើល ជុងវុនថែមទាំងចង់រៀបការឆាប់ៗនេះទៀតផង "

"ឯង...រៀបការ..ថ្ងៃណា??" នាងតូចចោទសួរបន្តព្យាយាមញញឹមចេញមក ទាំថក្នុងចិត្តនាងកំពិងតែចុអួល

"អាទិត្យក្រោយ មិត្តឯងលក់ចេញហើយ នៅឡើយតែឯង កុំភ្លេចរកគូរណា កុំនៅទំនេរបែបហ្នឹងអី "

"ហ្អឹម យើងដឹងហើយ "

"ថ្ងៃពិសេសរបស់យើង ឯងត្រូវតែទៅ ព្រោះឯងជាមនុស្សសំខាន់បំផុតរបស់យើង "

"ហ្អឹុមយើងនឹងទៅ "

"ឯងមិនទៅដឹងគ្នាមិនខាន " នាយនិយាយគំរាមនាងតិចតួច ក៏ដើរទៅofficeទាំសប្បាយចិត្ត ប៉ុន្តែលីអឺគ្រាន់តែនាយចេញទៅផុតភ្លាម នាងចាប់ផ្ដើមប្រែទឹកមុខមកជាក្រៀមក្រំ លើកដៃអង្អែលពោះខ្លួនឯងថ្នមៗ

"ប៉ាកូនគេបាននៅជាមួយមនុស្សដែលគេស្រលាញ់ហើយ ជួយអបអរប៉ាផងណាកូនណា ម៉ាក់មិនអីទេ ប៉ាកូនមិនស្រលាញ់ម៉ាក់ មានកូនដែលស្រលាញ់ម៉ាក់ក៏បានដែរ " នាងតូចនិយាយដាក់កូននៅក្នងផ្ទៃពោះដែលមិនទាន់ឡើងប៉ោងធំអាចអោយអ្នកដទៃដឹងថាគេមានផ្ទៃពោះ នាងព្យាយាមញញឹមមិនហ៊ានសម្រក់ទឹកភ្នែក ព្រោះតែទីនេះជាក្រុមហ៊ុន ទីបំផុតក៏មកដល់ កូនរបស់នាងគ្មានប៉ានោះទេ ។

កម្មសិទ្ធិបេះដូង Where stories live. Discover now